ប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កិច្ចប្រជុំស្ដីពីការសម្រួចអាទិភាពនៃកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣-២០២៨
្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយសម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។
ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកំណែទម្រង់វិស័យអប់រំ ដែលផ្ដោតលើ
-ការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា
-ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
-ការជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន
-ការពង្រឹងការអប់រំកាយ និងកីឡា និង ភាពជាពលរដ្ឋល្អ៕
---
Send in a voice message: https://podcasters.spotify.com/pod/show/moeys/message