ពាក់កណ្ដាល ៥០០០ ព្រះវស្សា

សណ្តានមិនចេះគិតគេ វិបស្បនាមិនត្រូវទេ


Listen Later

សណ្តានមិនចេះគិតគេ វិបស្សនាមិនត្រូវ

សំណេរលោកពូ ខឹម វាសនា-01-03-2020

មនុស្សចិត្តមិនល្អមិនចេះឈឺឆ្អាលនឹងសុខទុក្ខអ្នកដទៃទេ ទៅវិបស្សនាក៏ចិត្តដើម្បីអញដែរ LDP ច្រើនណាស់ដែលទៅវិបស្សនាហើយទៅជាឡប់នឹងសាលាវិបស្សនាហ្នឹងបាត់ទៅ លែងគិតរឿងជួយមនុស្សរបស់LDPហ្នឹងអស់ទៅ ព្រោះតែសណ្តានមិនចេះគិតគេ ឬសណ្តានគិតគេតិច អីចឹងហើយបានជាទៅគោរពលោកគ្រូវិបស្សនាយ៉ាប់ៗហ្នឹងកើត ព្រោះខ្លួនខ្លាចខាតនេះ ឬខាតនោះដល់ខ្លួន ចិត្តធុននេះ ទៅយកចិត្តខ្លួនមកប្រៀបលើសចិត្តពូទៅទៀត មនុស្សចិត្តល្អ នរកក៏មិនខ្លាចទៅដែរ អោយតែរំដោះចិត្តអាណិតចង់ជួយគេបាន សម័យនេះមើលគំរូចិត្តពូចុះ ចិត្តពូល្អជាគំរូនៃមនុស្សក្នុងលោក តើពូមានចិត្តយករួចខ្លួនទេ តើពូដែលរស់ចុះសំរុងជាមួយមនុស្សអាក្រក់ទេ អោយតែសង្គ្រោះមនុស្សអោយយល់ត្រូវបាន នរកអោយពូទៅក៏បាន។

ពីមុន ទោះពូមិនយល់រឿងស្លាប់កើតយ៉ាងម៉េច តែចិត្តពូតែងតែមានអារម្មណ៍ថា ទោះមិនកើតមកវិញក៏ដោយ តែពូត្រូវតែជួយមនុស្សអោយយល់ត្រូវ និងកសាងសង្គមមួយទុកអោយមនុស្សរស់នៅដោយសុខសាន្តមុនពេលពូលាចាកលោកនេះទៅ ។ ពូខ្លោចចិត្តអាណិតមនុស្សគ្រប់ជាតិសាសន៍ណាស់ ពូនៅសំងំសុខយករួចខ្លួនមិនបានទេ ចិត្តប្រភេទនេះមានតែពូម្នាក់គត់ក្នុងសម័យនេះ ស្រាប់តែមនុស្សចិត្តរយរើសបានតាមចិញ្ចើមថ្នល់កៀរនឹងជើង ដូចយ៉ាងអ្នកទៅវិបស្សនាខ្លះ យល់ថាចិត្តខ្លួនល្អជាងចិត្តពូទៅទៀត ឱអីក៏វង្វេងអីវង្វេងដល់ថ្នាក់នេះ។ ចិត្តព្រហ្មអ្នកបោសសំអាតធម៌ព្រះពុទ្ធពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធដែលមានចំហាយកំលាំង៥០០០ព្រះវស្សាណាក្មួយ។ ពូនិយាយតែកំលាំងចិត្តករុណារបស់ពូមួយទៅចុះ។ កំលាំងត្រជាក់នៃធាតុទឹក គឺកំលាំងធាតុទឹកណា កំលាំង មិនមែនធាតុទេ គឺកំលាំង បើជាធាតុដូចដុំទឹកកកហើយសាយភាយចំហាធាតុត្រជាក់ ដែលត្រជាក់ជាធាតុនោះវាសាភាយធាតុត្រជាក់យឺតណាស់ សាយធាតុត្រជាក់ពីស្រុកខ្មែរទៅដល់អាមេរិក មិនដឹងត្រូវចំណាយពេលយូរប៉ុនណាទេ តែនេះគឺកម្លាំងនៃធាតុត្រជាក់ ករុណា កម្លាំងដែលកើតពីកូនកលាបៈវិលលឿនបំផុត កម្លាំងធាតុត្រជាក់ពីនឹងទៅអាមេរិច គឺមានជាប់គ្រប់ខណៈ ពីនឹងទៅអាមេរិកគឺមានជាប់ ក្មួយយល់ទេ ពីព្រោះជាកម្លាំងវិលនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ ករុណាជាកម្លាំងធាតុទឹកវាត្រជាក់ក្នុងបេះដូងសត្វក្នុងទំហំណា ពេលយករូបកាយជាមនុស្សមកគ្របបេះដូងដែលមានកម្លាំងធាតុត្រជាក់ទំហំណា វាបានក្លាយទៅជាចិត្តខ្វាយខ្វល់ដល់សុខទុក្ខគេក្នុងទំហំនោះដែរ។ ក្មួយៗមានចាំពាក្យពូនិយាយអំពីចិត្តពូទេ ពូថាចិត្តពូគ្មានប្រកាន់ពូជសាសន៍ឡើយ ចិត្តនឹកតែសុខទុក្ខរបស់មនុស្សទាំងអស់នៅលើផែនដី ឃើញមនុស្សទាំងអស់សុទ្ធតែរងទុក្ខ ដឹងថាគេលំបាក ដឹងថាគេខ្វល់ខ្វាយ ដឹងថាគេអត់ឃ្លាន ដឹងថាគេងងឹត មិនយល់ផ្លូវជីវិតដូចតែគ្នា ចិត្តនេះគ្មាននៅក្នុងទំហំពូជសាសន៍ខ្មែរឡើយ តើក្មួយយល់អំពីកម្លាំងធាតុទឹកគឺករុណាវាត្រជាក់កម្រិតណានៅក្នុងបេះដូងសត្វ ពេលយករូបកាយជាមនុស្សមកគ្រង់បេះដូងនៃគ្រោងវិញ្ញាណនោះ កម្លាំងនៃធាតុត្រជាក់ ឬកម្លាំងនៃធាតុទឹកវាបានក្លាយទៅជាចិត្តខ្វាយខ្វល់ចំពោះគេក្នុងទំហំនោះដែរ។ នេះគឺកម្លាំងចិត្តករុណា ឬកម្លាំងធាតុទឹករបស់បេះដូងអ្នកបោសសម្អាតធម៌ ហើយយកមកប្រៀបធៀបនឹងកម្លាំងធាតុទឹកករុណានៃបេះដូងអ្នកទៅវិបស្សនាយករួចខ្លួនមើល តើជាបេះដូងសត្វនៅក្នុងថ្នាក់អ្វី? សញ្ញានេះប្រាប់យើងអំពីបេះដូងសត្វនៅក្នុងថ្នាក់អ្វី ក្មួយយល់ទេ?

ពូសុំពន្យល់សង្ខេបត្រឹមប៉ុណ្ណឹងសិនចុះ ចាំពេលក្រោយពូពន្យល់លម្អិតពីធម៌ផ្សេងៗទៀតដើម្បីអោយក្មួយបានយល់។ នេះគឹទិដ្ឋុជុកម្មរបស់អ្នកបោសម្អាតកម្លាំងធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតម។ ពូសូមរំលឹកក្មួយៗបន្តិចថា ក្នុងលោកនេះអ្វីៗទាំងអស់កើតមកតែពីកម្លាំងនៃធាតុតែបួន គឺកម្លាំងនៃធាតុទឹក កម្លាំងនៃធាតុដី កម្លាំងនៃធាតុខ្យល់ និងកម្លាំងនៃធាតុភ្លើង។ នរកជ្រៅជាងគេគឺកម្លាំងធាតុភ្លើង ហើយសាចមកតាមកម្រិតស្រាលទៅៗ ត្រឹមព្រំប្រទល់ដែនគឺឋានកណ្តាល គឺឋានមនុស្សលោក ហើយកម្លាំងធាតុទឹកមានដែនមកពីឋានព្រហ្មលើគេចុះមកតាមលំដាប់នៃសត្វក្នុងសុគតិភព ហើយមកទល់ដែននឹងឋានមនុស្សដែរ ដូច្នេះហើយបានជាកម្លាំងករុណា ឬកម្លាំងធាតុទឹករបស់ព្រះពុទ្ធមិនអាចផ្សាយទៅដល់ឋាននរកបាន ពីព្រោះជាដែនឥទ្ធិពលនៃកម្លាំងធាតុភ្លើង។ រឿងនេះក្មួយអាចសាកសួរអ្នកចេះចាំធម៌បាន តើវាដូច្នេះមែនឬទេ? ចិត្តពូមានទោសៈប៉ុន្តែកម្លាំងចិត្តទោសៈនេះជាធាតុភ្លើងតែនៅក្នុងដែននៃចំហាយធាតុត្រជាក់ករុណា ព្រហ្មវិហារធម៌ មេត្តា ករុណ មុទិតា ឧបេក្ខា កម្លាំងធាតុភ្លើងគឺទោសៈរបស់ពូមិនដែលអោយផលក្នុងដែនដ៏ត្រជាក់គឺករុណាដ៏ខ្ពស់ជាងគេរបស់ពូទេ តើក្មួយយល់ទេ?

...more
View all episodesView all episodes
Download on the App Store

ពាក់កណ្ដាល ៥០០០ ព្រះវស្សាBy មេរៀនព្រះពុទ្ធ

  • 5
  • 5
  • 5
  • 5
  • 5

5

5 ratings


More shows like ពាក់កណ្ដាល ៥០០០ ព្រះវស្សា

View all
SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

Lover by រតនា ណុប

Lover

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

14 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

2024火爆全网流行热歌| 热门音乐歌曲推荐 by 煌煌星上兔

2024火爆全网流行热歌| 热门音乐歌曲推荐

24 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

15 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners