
Sign up to save your podcasts
Or


Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
កន្លងមកលោក ឆឺយ ហាក់ឡៅ (Lao Chheuy) បានផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈការងាររបស់លោក ក្នុងនាមជាមគ្គុទេសក៍ទេសចរណ៍ផង និងការផលិតមាតិកាផ្សព្វផ្សាយតាមបណ្ដាញសង្គម(@laoclassics)ផង។ នៅក្នុងកម្មវិធីយើងថ្ងៃនេះ យើងបានជជែកអំពី៖ - ដំណើរនៃការសិក្សារៀនសូត្រ រហូតមកក្លាយខ្លួនជាមគ្គុទេសក៍ទេសចរណ៍ - ការយល់ឃើញទូទៅជុំវិញវិស័យទេសចរណ៍នៅកម្ពុជា - ជំនាញទន់ និងរឹងដើម្បីបន្តអភិវឌ្ឍខ្លួនក្នុងនាមជាមគ្គុទេសក៍ ព័ត៌មានបន្ថែមអំពីភ្ញៀវកិត្តិយស៖ @laoclassics https://www.instagram.com/laoclassics/ https://www.facebook.com/laoclassicss https://www.tiktok.com/@laoclassics
Follow Cambodia Overland Travel @ https://web.facebook.com/cambodiaoverland.travels https://www.instagram.com/cambodiaoverland.travel/ https://www.tiktok.com/@cambodiaoverlandtravel
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
កម្មវិធីមួយនេះបានក្លាយជាអត្ថន័យដែលនាំឲ្យខ្ញុំបន្តធ្វើកិច្ចការនេះពេញដោយក្ដីស្រឡាញ់។ ដំណើរ The Journey នឹងនាំមកនូវកិច្ចសន្ទនាប្រកបដោយអត្ថន័យជាបន្តបន្ទាប់ទៀត។ អរគុណដល់អ្នករួមដំណើរទាំងអស់គ្នា អរគុណដល់ភ្ញៀវកិត្តិយសគ្រប់រូប។ ចូលរួមជាមួយពួកយើងនៅទីនេះ 👉 https://t.me/thejourney02
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
កញ្ញា តាន់ សម្ផស្ស បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Harvard Graduate School of Education នៃសហរដ្ឋអាម៉េរិក។ សព្វថ្ងៃកញ្ញាជាអ្នកគ្រប់គ្រងគម្រោងនៃវិទ្យាល័យមួយនៅខេត្តកំពង់ធំ និងជាស្ថាបនិកថ្នាល Project IVY ដែលជួយប្រឹក្សាសិស្សនិស្សិតអំពីការដាក់អាហារូបករណ៍ទៅបរទេស។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ ភ្ញៀវកិត្តិយសបានចែករំលែកអំពី ប្រវត្តិនៃការសិក្សារបស់ខ្លួន ប្រភេទអាហារូបករណ៍នៅបរទេស និងវិធីសាស្រ្តក្នុងការដាក់អាហារូបករណ៍។ ឈ្វេងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ កញ្ញា តាន់ សម្ផស្ស https://web.facebook.com/tann.recksar អំពី Project IVY៖ https://project-ivy.com/ https://web.facebook.com/profile.php?id=61565295581796
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
កន្លងមកនារីចល័តចរបាននាំអ្នកទស្សនាឱ្យស្គាល់និងឃើញពីទេសភាពស្រស់ស្អាត នៅតាមតំបន់ទេសចរណ៍នានាពាសពេញផ្ទៃប្រទេសកម្ពុជា។ ទន្ទឹមនឹងមាតិកាដើរលេង នារីបានភ្ជាប់ជាមួយនឹងសារជម្រុញទឹកចិត្តឱ្យអ្នកទស្សនាមានភាពជឿជាក់លើខ្លួនឯង និងហ៊ានជម្នះភាពភ័យខ្លាច។ វេទិកា «ដំណើរ The Journey» នៅក្នុងថ្ងៃនេះ យើងបានជជែកជាមួយនារីចល័តចរ អំពីប្រវត្តិនៃការសិក្សានិងការងាររបស់គាត់ ដំណើរដើមទងដែលនាំឱ្យគាត់ចាប់ផ្ដើមអាជីពជាអ្នកផលិតមាតិកា និងការរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ស្វែងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ @nearychalatchor https://nearychalatchor.com/ https://youtu.be/Wy7xXj-FMkU?si=p1oYNdOM4ph0nlIy
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
លោក PEACE CHONG ត្រូវបានគេស្គាល់តាមរយៈការងារច្នៃប្រឌិតប្លែកៗ ដែលក្នុងនោះមានទាំងភាពយន្ត និងតន្រ្តី ដូចជាចម្រៀង «រស់ជាយើង» រឿងខ្លី «គិតម៉េចឡូវ? Now What?» រហូតមកដល់បច្ចុប្បន្នគឺ «ចង់សប្បាយ»។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ យើងបានជជែកអំពី ដំណើរដែលនាំឱ្យលោក PEACE CHONG ចាប់អារម្មណ៍លើវិស័យការងារច្នៃប្រឌិត ក៏ដូចជារបត់ជីវិត ' Turning Points' សំខាន់ៗរបស់លោក និងជាពិសេសទិដ្ឋភាពទូទៅនៃវិស័យច្នៃប្រឌិតនៅក្នុងសង្គមយើងសព្វថ្ងៃ។ 🔍ឈ្វេងយល់បន្ថែមពីភ្ញៀវកិត្តិយស៖ @ChongSievPhin https://www.facebook.com/SievphinChong https://youtu.be/lB_vDFpPZlU?si=PP1mb2VmbtSp_wKG អ៎(ម៉េចចឹង?) (2023) 👉 https://www.youtube.com/watch?v=3O27FNwVT44&list=OLAK5uy_mWpd-jxPUZEmBEeiOQvrbX-hBq4XG2Lpo
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
Emi - អ៊ីមី ជាអ្នកចម្រៀងរ៉េបដែលទាក់ចិត្តអ្នកស្ដាប់កន្លងមក តាមរយៈការប្រើចុងចួន និងការរ៉េបចេញពីជ្រុងប្លែកខុសពីអ្នកដទៃ។ នៅក្នុងកម្មវិធី «ដំណើរ The Journey» ថ្ងៃនេះ យើងមកស្វែងយល់អំពីដំណើរដែលនាំឱ្យនិស្សិតបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានភាសាបរទេស IFL រូបនេះ ក្លាយជាអ្នកចម្រៀងរ៉េប។ ចូលស្ដាប់អាល់ប៊ុមថ្មី The Uniqueness របស់គាត់នៅទីនេះ 👉 @Eminiminamino https://www.facebook.com/Eminiminamino គម្រោង «៣០០ រៀល ៣០០ ក្បាល» 👉 https://www.facebook.com/share/19HHAFk5HP/?mibextid=wwXIfr
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
លោក លី ប៉ូឡែន ជាផលិតករភាពយន្តខ្មែរមួយរូប ដែលស្នាដៃរបស់លោករួមមាន Until the Orchids Bloom, Further and Further Away, និងថ្មីៗនេះគឺ ខ្សែរភាពយន្តខ្នាតវែងដំបូងដែលលោកដឹកនាំ ក្រោមចំណងជើងថា «ជាតិជាមនុស្សា Becoming Human»។ នៅក្នុងភាគពិសេសនេះ យើងមានកិត្តិយសយ៉ាងក្រៃលែងដោយបានអញ្ជើញ លោក លី ប៉ូឡែន និង លោក ឈួន ពិសិដ្ឋ មកចូលរួមចែករំលែក និងជជែកកម្សាន្តយ៉ាងស៊ីជម្រៅជុំវិញខ្សែរភាពយន្តរឿង «ជាតិជាមនុស្សា» (Becoming Human)។ «ជាតិជាមនុស្សា Becoming Human» នឹងចាក់ផ្សាយនៅតាមរោងកុន នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២៦ 🎬 Trailer: https://youtu.be/nPtbN3XiC7A?si=NLyEZiE_PdVUa3NG https://www.antiarchive.com/becominghuman.html
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
លោក ជី សុផាត គឺជាបុគ្គលមួយរូបដែលនៅពីក្រោយការរៀបចំកម្មវិធីបច្ចេកវិទ្យា BarCamp។ សព្វថ្ងៃ លោកក៏ជាអ្នកផលិតមាតិកាលើបណ្ដាញសង្គមលើប្រធានបទ អក្ខរកម្មឌីជីថល និងចំណេះដឹងបច្ចេកវិទ្យាជាដើម។ នៅក្នុង «ដំណើរ The Journey» ភាគថ្មីនេះ យើងបានជជែកអំពីប្រធានបទជាច្រើនដូចជា៖ ប្រវត្តិនៃការធ្វើកម្មវិធីចួបជុំ BarCamp អក្ខរកម្មឌីជីថល Google Street View និងអាជ្ញាប័ណ្ណក្នុងការប្រើប្រាស់ Software ឬ ពុម្ពអក្សរជាដើម។ ព័ត៌មានបន្ថែមពីភ្ញៀវកិត្តិយស៖ @SophatCHY
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
លោក All3rgy ជាសមាជិកម្នាក់នៃក្រុមចម្រៀងរ៉េប La Cima ហើយក៏ជាម្ចាស់បទ ផ្កាស្លា សូរិយា និងក្មេងតន្រ្តី។ នៅក្នុងផតខាសនេះលោកបានជជែកអំពីដំណើរនៅលើវិថីតន្រ្តីរបស់ខ្លួន ការមានគ្រួសារ និងការចង់វិលត្រឡប់ទៅរៀនអំពីមូលដ្ឋានគ្រឹះនៃការតែងនិពន្ធ។ 🎫ជាវទិញសំបុត្រចូលរួម All3rgy Symphony of Hearts Charity Concerts តាមរយៈលីង🔗 https://www.plus855music.com/ ស្វែងយល់បន្ថែមអំពីភ្ញៀវកិត្តិយស៖ @ALLERGYofficial @LaCima.Official
Got something to say to this podcast? Send a voicemail, and you might hear yourself on the next episode!
លោក Chau Dara ជាស្ថាបនិកយូធូប Channel TFDevs ដែលកន្លងមកលោកបានចែករំលែកចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធជាមួយបច្ចេកវិទ្យា និងជំនាញ IT។ នៅក្នុងកិច្ចសន្ទនាថ្ងៃនេះ យើងបានជជែកអំពី ជំនាញ IT ក៏ដូចជា ទិដ្ឋភាពនៃការប្រើប្រាស់ AI ក្នុងការសិក្សា ឬការបម្រើការងារប្រចាំថ្ងៃ។ ស្វែងយល់បន្ថែមពីភ្ញៀវកិត្តិយស៖ @tfdevs https://tfdevs.com/
From the publisher's feed
Welcome to ដំណើរ The Journey—a podcast where we explore the lives, ideas, and inspirations of remarkable people from every walk of life. 💡