ការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ? ភាគទី០៤-15-03-2020
#ការកសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៤
សំណេរលោកពូ-15-03-2020
.........................
សីលព្វត្តបរាមាសៈ ក្មួយៗត្រូវយល់ពាក្យសីលធម៌ សុជីវធម៌ និងអ្នកសម្តែងធ្វើឫកពារជាអ្នកត្រឹមត្រូវ។ សីលធម៌បានដល់សភាពដែលចិត្តមានប្រក្រតីភាពនូវធម៌ល្អទាំងឡាយ មានចិត្តដែលមិនបៀតបៀន ចិត្តគោរពនូវទឹកចិត្តអ្នកដទៃ ចិត្តដែលមិនខកខានធ្វើកាតព្វកិច្ចរបស់ខ្លួនចំពោះមនុស្សទូទៅមានសង្គមជាតិជាដើម និងចិត្តដែលមិនធ្វើខុសទៅលើគេមុនជាដើម នេះគឺជាសីលធម៌។ សីលប្រែថាប្រក្រតី មានន័យថាជាប្រក្រតីរបស់ចិត្តទៅហើយ អ្នកមានសីលធម៌ ឬអ្នកមានសីលគឺជាចិត្តដែលមានប្រក្រតីនូវចិត្តមិនបៀតបៀន ចិត្តមិនធ្វើខុសលើគេមុន ចិត្តមិនអាចខកខានធ្វើកាតព្វកិច្ចដែលខ្លួនមានចំពោះអ្នកដទៃ ចិត្តដែលគោរពទឹកចិត្តអ្នកដទៃជាដើម។ ចំណែកសុជីវធម៌ គឺជាដំណើរចិត្តដែលរៀនកាន់យកធម៌ល្អទាំងឡាយមកដាក់ក្នុងចិត្តអោយក្លាយជាប្រក្រតី ក្មួយៗអាចសម្គាល់មើលចិត្តអ្នកកាន់សីលសព្វថ្ងៃ តើគាត់មានប្រក្រតី ឬនៅ? ឬក៏នៅក្នុងដំណើរតេះតះរបៀបអ្នករៀនកាន់សីលនៅក្នុងសភាពសុជីវធម៌នៅឡើយ? ....
អានសំណេរដើម
https://web.facebook.com/photo.php?fbid=2750008258560584&set=a.1376628242565266&type=3&theater