តើសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ?ភាគទី០៥-16-03-2020
#តើសាងឧបនិស្ស័យដូចម្តេចដែលហៅថាត្រូវ_ភាគទី០៥
សំណេរលោកពូ-16-03-2020
........................................
អ្វីដែលគេហៅថាព្រះពុទ្ធសាសនាបានចូលមកប្រទេសខ្មែរយើងគឺពុំមាននរណាម្នាក់បានយល់ច្បាស់អំពីអត្ថន័យពិតប្រាកដដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សនោះទេ។ បើគេយល់ច្បាស់អំពីអត្ថន័យដែលព្រះសម្មាសម្ពុទ្ធបង្រៀនដល់មនុស្ស ប្រាប់ការពិតដល់មនុស្ស គេមិនអាចហៅការបង្រៀន និងការប្រាប់ពីដំណើរធម្មជាតិរបស់ព្រះអង្គថាជាព្រះពុទ្ធសាសនាទេ ម្លេះគេមិនអាចបកប្រែពាក្យសទ្ធាជាជំនឿទេ។ នេះជាភស្តុតាងច្បាស់ខ្លះៗដែលបញ្ជាក់ថាខ្មែរដែលបដិបត្តិតាមការបង្រៀនរបស់ព្រះពុទ្ធមិនត្រឹមត្រូវទេ ពូមិនដឹងថាមិនត្រឹមត្រូវចាប់ពីពេលណាមកទេ តែពូដឹងថាក្លាយន័យនេះគឺមានយូរយារណាស់មកហើយ សូមរំលឹកក្មួយៗអោយភ្ញាក់ថា អ្វីៗដែលពូនិយាយទាំងអស់នេះ គឺជាការបោសសម្អាតការបង្រៀនរបស់ព្រះពុទ្ធអោយត្រឹមត្រូវតាមន័យដើមឡើងវិញ។
អានសំណេរដើម
https://web.facebook.com/ldp.hq1/videos/1418420568329473/