ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ដំណាំ​ស្រូវ​របស់​កសិករ​រាប់​ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្រៀម​ស្វិត​ខូច​ដោយ​សារ​គ្មាន​ទឹក
    ដំណាំ​ស្រូវ​របស់​កសិករ​​រាប់​ពាន់​ហិកតារ​នៅ​ខេត្ត​បន្ទាយមានជ័យ ដើម​ស្រូវ​ក្រហម​ក្រៀម​ស្វិត​ខូច​អស់​​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព​​ជា​ច្រើន​ខែ​​។ ប្រជា​កសិករ​ទាំង​នោះ​កំពុង​ព្រួយបារម្ភ​​ខ្លាច​ដាច់​ស្បៀងអាហារ​និង​គ្មាន​ប្រាក់​សង​ធនាគារ​នៅ​ពេល​ខាង​មុខ​។
    5 min
  • សកម្មជន​ព្រៃឡង់​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ព្រះវិហារ​អនុវត្ត​ច្បាប់​មន្ត្រី​បរិស្ថាន​ បើកដៃ​ឱ្យ​កាប់​ឈើ​ក្នុង​ព្រៃឡង់
    សកម្មជន​ការពារ​ព្រៃឡង់​ និង​មន្ត្រីសង្គមស៊ីវិល​ ទាមទារ​ឱ្យ​សាលា​ដំបូង​ខេត្តព្រះវិហារ​ ត្រូវ​អនុវត្តច្បាប់​ លើ​មន្ត្រី​ឧទ្យានុ​រក្ស​របស់​ក្រសួងបរិស្ថាន​ ដែល​បើក​ដៃ​ឱ្យ​មាន​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​ ដឹក​ចូល​ការ​ដ្ឋាន​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី(PNT Co., Ltd.) ។ ពួកគេ​អះអាង​ថា ​ប្រសិន​បើគ្មាន​ភ្លើងខៀវ​ ពី​មន្ត្រីបរិស្ថាន​ ដែល​ឈរ​ជើងនៅ​តំបន់​នោះទេ​ ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​ទាំង​នេះ​ នឹង​មិន​អាច​ដំណើរ​ការ​បាន​ឡើយ​។
    8 min
  • អាជីវករលក់ដូរនៅតំបន់ឆ្នេរជិត ១រយគ្រួសារ បានលើកគ្នាតវ៉ា ទាមទារឱ្យអាជ្ញាធរខេត្តកែបបញ្ឃប់ការចាក់ដីលុបសមុទ្រ
    អាជីវករលក់ដូរនៅតំបន់ឆ្នេរជិត ១រយគ្រួសារ បានលើកគ្នាតវ៉ាជិត ១ខែមកហើយ ដើម្បីទាមទារ
    ឱ្យអាជ្ញាធរខេត្តកែបបញ្ឃប់ការចាក់ដីលុបសមុទ្របញ្ចៀសការបំផ្លាញបរិស្ថានឆ្នេរសមុទ្របង្កឱ្យប៉ះពាល់ទីតាំងលក់ដូររបស់ពួកគាត់។
    ក្រុមអាជីវករ ព្រួយបារម្ភថា សកម្មភាពចាក់ដីលុបឆ្នេរសមុទ្រទ្រង់ទ្រាយធំនេះ នឹងប៉ះពាល់ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋម្ចាស់ស្រុក ហើយអ្នកដែលទទួលប្រយោជន៍ គឺឈ្មួញជនជាតិចិន និង ក្រុមអ្នកមានអំណាច។
    9 min
  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ធ្វើ​យុទ្ធនាការ​​នៅ​សប្ដាហ៍​ទី​៣ បន្ត​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​៦នាក់
    ក្រុម​អង្គការ​​​ សមាគម និង​បណ្ដាញ​ពលរដ្ឋ​​ ​នៅ​សប្ដាហ៍​ទី​៣​នេះ នាំ​គ្នា​​ធ្វើ​យុទ្ធនាការ​​​​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook)​បន្ត​ទាមទារ​ឲ្យ​​សមត្ថកិច្ច​ដោះ​លែង​សកម្មជន​បរិស្ថាន​ចំនួន​​៦​នាក់​ឲ្យ​មាន​សេរីភាព​​។ ក្រុម​សង្គម​ស៊ីវិល​​ បារម្ភ​ថា ​​ប្រសិន​បើ​តុលាការ​​​​ផ្ដន្ទាទោស​​​​​​យុវជន​​ទាំង​​៦នាក់ ​នោះ​នឹង​​​​​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ និង​សកម្មភាព​​​ការពារ​បរិស្ថាន​​​​នៅ​កម្ពុជា។
    5 min
  • កសិករ និង​សង្គម​ស៊ីវិល​​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​​រក​ទីផ្សារ​នាំ​ចេញ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន ​ឲ្យ​បាន​លឿន​
    កសិករ និង​សង្គម​ស៊ីវិល​​ស្វាគមន៍​​យន្តការ​​​​​បណ្ដោះ​អាសន្ន​​​​​​​របស់​រដ្ឋាភិបាល ក្នុង​ការ​​​ប្រមូល​ទិញ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន ឬ​​​អ្នក​ខ្លះ​ហៅ​ថា ​មៀន​ប៉ៃលិន ​​​​​នៅ​តាម​ចម្ការ​ក្នុង​ខេត្ត​បាត់ដំបង និង​ ខេត្ត​​​ប៉ៃលិន​។ ប៉ុន្តែ​ពួកគាត់​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​​រក​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ឲ្យ​បាន​លឿន ​​ដោយ​ប្រើ​​ប្រាស់​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី​(FTA)​ជាមួយ​ចិន​​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្ពុជា។
    6 min
  • ពលករ​ខ្មែរ​​ជា​ច្រើន​នាក់ ​បន្ត​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​ថៃ
    ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ ​នៅ​តែ​​បន្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​ ​គ្មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​។ ​​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​​រឿង​នេះ​អាជ្ញាធរ​ខ្មែរ ​គួរតែ​រៀប​ចំ​ឱ្យ​ពលករ​ធ្វើ​ចត្តាឡឺស័ក​​​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ និង​ដើម្បី​ឱ្យ​ពួកគាត់​​ឆាប់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។
    5 min
  • គ្រួសារ​​សកម្ម​ជន​​បក្ស​ប្រឆាំង​ដែល​​កំពុង​​ជាប់​​ពន្ធនា​គារ ​ជួប​ទុក្ខ​លំបាក​ខ្លាំងផ្នែក​ជីវភាព
    គ្រួសារ​​សកម្ម​ជន​​បក្ស​ប្រឆាំង​ដែល​​ជាប់​​ពន្ធនា​គារ កំពុង​​ជួប​ទុក្ខ​លំបាកផ្អែក​ជីវ​ភាព​ជា​ខ្លាំង ក្រោយ​ពេល​របប​លោក ហ៊ុន សែន ចាប់​ប្តី​របស់​ពួក​គាត់​ ដាក់​ពន្ធនគារ​ទាំង​គ្មាន​កំហុស​ជាង​មួយ​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​​មាន​​លទ្ធភាព​​ដោះ​ស្រាយ​បញ្ហា​នានា​ដូច​ជា​បំណុល​នៅ​ក្នុង​គ្រួសារ ជាពិសេស​ក្នុង​ពេល​កូវីដ​នេះ។ ពួក​គាត់​ ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ដោះ​លែង​​ប្តី​​និង​កូន​ឱ្យ​មាន​​សេរី​ភាព​ឡើង​វិញ ព្រោះ​សកម្ម​ជន​នយោ​បាយ​ទាំង​នោះ​មិន​មាន​កំហុសឡើយ។ តំណាង​គណបក្ស​កាន់​អំណាច នៅ​តែ​ឆ្លើយ​ថា សំណុំ​​រឿង​របស់​សកម្ម​ជន​នេះ ស្ថិត​​នៅ​​ក្នុង​​ដៃ​របស់​​តុការ ហើយ​​រដ្ឋា​ភិបាល​ពុំ​មាន​​មាន​​សិទ្ធិសម្រេច​​ទេ។ ចំណែក​មន្រ្តី​សង្គម​ស៊ីវិល​ថា​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​សកម្ម​ជនបក្ស​ប្រឆាំង​កន្លង​មក​គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ ។
    6 min
  • «ការ​ដាក់​ទោស​លោក រ៉ុង ឈុន ជា​ភស្តុតាងថ្មី​​មួយ​ទៀត​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​»
    ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​​ថា ការ​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត គឺ​ជា​ភស្តុតាង​ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​អំពី​ករណី​​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ដែល​ខ្វះ​ឯករាជ្យ។ បញ្ហា​នេះ អាច​នឹង​ជំរុញ​ឱ្យ​​​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​​ពិចារណា​បន្ថែម​ទៀត​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ឆ្លើយតប​ថា អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ គឺជា​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដោយ​មិន​​បារម្ភ​ពី​រឿង​ទណ្ឌកម្ម ឬ​សម្ពាធ​ពី​ប្រទេស​ណា​នោះ​ឡើយ។
    8 min
  • ពលរដ្ឋ​ជិត​៥០​គ្រួសារ ស្នើ​សុំ​ដំណោះស្រាយ​ក្រោយ​អាជ្ញាធរ​រុះរើ​ផ្ទះ​ដោយ​គ្មាន​សំណង
    ពលរដ្ឋ​ក្រី​ក្រ​ជិត​៥០​គ្រួសារ​ នៅ​តាម​ត្រើយ​ខាង​លិច​ទន្លេ​សាប ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ស្នើ​សុំ​រដ្ឋាភិបាល​ គិតគូរ​ផ្ដល់​ទី​ជម្រក​រស់​នៅ​ថ្មី​ជូន​ពួកគាត់ ក្រោយ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ប្រើ​កម្លាំង​ចុះ​ទៅ​រុះ​រើ​លំនៅឋាន​ពួកគាត់​ ដោយ​គ្មាន​ផ្ដល់​សំណង​ត្រឹម​ត្រូវ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ ​ថា​ជា​ការ​រំលោភ​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ជា​អំពើ​អ​មនុស្សធម៌​ចំពោះ​ពលរដ្ឋ​ក្រីក្រ ក្នុង​អំឡុង​ពេល​មាន​ជំងឺ​កូវីដ​១៩។
    5 min
  • លោក​ នី ​សុខា ៖ខ្ញុំ​លះបង់​ដើម្បី​សិទ្ធិមនុស្ស​ មិនមែន​ដើម្បី​អំណាច​
    អតីត​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​ របប​លោក ​ហ៊ុន សែន​ ចាប់​ដាក់​ពន្ធនាគារ​ដោយ​ការងារ​សិទ្ធិមនុស្ស លោក ​នី សុខា ​​ត្រូវបានគេ​ជ្រើស​តាំង​ជាប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់ថា ​អាដហុក​ (ADHOC)។
    តើ​លោក ​នី សុខា ​ជា​បុគ្គល​បែបណា​ និង​មាន​ប្រវត្តិ​ការងារ​អ្វីខ្លះ?
    10 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។