អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងពលរដ្ឋមានបញ្ហាដីធ្លីបារម្ភថា ការទាមទាររកយុត្តិធម៌រឿងដីធ្លីអាចនឹងរងការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសញុះញង់។ កង្វល់នេះ កើតមានក្រោយពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានតែងតាំងកូនប្រសាលោក ហ៊ុន សែន ម្នាក់ឲ្យធ្វើជាប្រធានស៊ើបអង្កេតនិងស្រាវជ្រាវរកមុខសញ្ញាអ្នកញុះញង់ករណីជម្លោះដីធ្លីគ្រប់ខេត្ត-រាជធានី។