អាជ្ញាធរ នឹងចុះរុះរើរបងនិងផលដំណាំពលរដ្ឋ ក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ បន្ទាប់ពីទុកពេល៣ថ្ងៃ ឲ្យពលរដ្ឋរុះរើដោយខ្លួន។ ប្រជាពលរដ្ឋ អះអាងថា នឹងមិនអនុវត្តតាមការជូនដំណឹងទេ ព្រោះពួកគាត់បានសម្បទានដីជូនរដ្ឋពង្រីកប្រឡាយទឹក និងផ្លូវអមប្រឡាយ អស់ជាច្រើនម៉ែត្ររួចហើយ។ អ្នកភូមិ ស្នើសុំអាជ្ញាធរ ឈប់បំពានយកដីរបស់ពួកគាត់ ដែលនៅសល់ពីការអភិវឌ្ឍន៍នោះ និងស្នើសុំឲ្យ ចេញប័ណ្ណកម្មសិទ្ធិកាប់កាន់ដីធ្លីជូនពលរដ្ឋ។