ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • សហភាព​អឺរ៉ុប​ថា ការ​សម្រេច​ក្តី​​លោក រ៉ុង ឈុន ជា​ការ​ផ្ដន្ទាទោស​លើ​សិទ្ធិ​បញ្ចេញ​មតិ
    សហភាព​អឺរ៉ុប​បញ្ចេញ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​កម្ពុជា ដែល​សម្រេច​ដាក់​ទោស​​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់ ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។
    6 min
  • HRW អំពាវនាវ​ដល់​ម្ចាស់ជំនួយពិចារណា ឈប់ផ្តល់​ជំនួយ​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា
    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​ម្ចាស់ជំនួយ​អន្តរជាតិ ឱ្យ​ពិចារណា​ឡើងវិញ បញ្ឈប់​ការផ្តល់​ជំនួយ​នានា​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា។ អង្គការ​នេះថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​តែងទទួល​រង​នូវ​ឥទ្ធិពល​នយោបាយ និង​ ខ្វះភាពឯករាជ្យ ជាក់ស្តែង​ដូចជា​ករណី​កាត់ទោស​លោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់ ឱ្យ​ជាប់​គុក​រហូតដល់​ពីរឆ្នាំ ទាំងដែល​ពួកគេ​ពុំបាន​ប្រព្រឹត្តិ​កំហុស​អ្វីសោះ។
    6 min
  • អ្នកនាំពាក្យរដ្ឋាភិបាលមិនចាប់អារម្មណ៍គម្រោងប្ដឹងរបស់អតីតសមាជិកអូស្ត្រាលី
    អ្នក​នាំពាក្យ​រដ្ឋាភិបាល​​ថា លោក​​មិន​ចាប់អារម្មណ៍​នឹង​គម្រោង​ប្ដឹង​របស់​អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ពី​រឿង​​គណបក្ស​កាន់​អំណាច​ទៅ​ប្រើបណ្ដាញចាក់ឬសគល់ និងធ្វើឲ្យខ្មែរបែកបាក់គ្នានៅប្រទេសអូស្ត្រាលីនោះទេ។
    4 min
  • ទស្សនៈ​ពលរដ្ឋ​ជុំវិញ​​ ការ​កាត់​ទោស​ លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​២​ឆ្នាំ​
    ពលរដ្ឋ​​មួយ​ចំនួន មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​​កាត់​​ក្ដី​ឲ្យ​​​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​​​សកម្មជន​២នាក់​ទៀត គឺ កញ្ញា ស កណិការ និង លោក តុន​ និមល​ មាន​ទោស​​​នោះ​ទេ។ ពួកគាត់​​យល់​ឃើញ​ដូច លោក រ៉ុង​ ឈុន​ ដែរ​ ថា​ការ​កាត់​ក្ដី​នេះ គឺ​ជា​ការ​​គុំកួន​ផ្នែក​នយោបាយ ដើម្បី​បង្ក្រាប​សំឡេង​រិះគន់​។
    7 min
  • អាជ្ញាធរខេត្តកណ្តាលចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ដាក់ពន្ធនាគារ
    អាជ្ញាធរ​​​​​ខេត្ត​​កណ្តាល បាន​​ចាប់​​​​ខ្លួន​​​សកម្ម​ជន​​​បក្ស​​ប្រឆាំង​​​ម្នាក់​​ទៀត ដាក់​ពន្ធនា​គារ​​ កាល​​​ពី​​ថ្មីៗ​នេះ ដោយ​​​មិន​​​បង្ហាញ​​​​ដីកា​​​​ពី​តុលាការ​ និង​មូល​ហេតុ​នៃការ​ចាប់​ខ្លួន​​ឡើយ។
    មន្រ្តីសង្គមស៊ីវិលយល់ថា នេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនបក្សប្រឆាំង ។
    4 min
  • អ្នក​ភូមិក្បាល​រមាស ស្នើនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់គម្រោងរុះរើផ្ទះពួកគាត់
    ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​៥៣ គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់ ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បញ្ឈប់​គម្រោង​រុះរើ​ផ្ទះ របស់​ពួកគាត់​នៅ​ភូមិ​ចាស់ ដែល​លិចទឹក​ជាង ៤ ឆ្នាំ​មក​ហើយ ដោយសារ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី។ ​តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា គម្រោង​រុះរើ​ផ្ទះ​លិច​ទឹក ពុំ​មាន​ផល​ប៉ះពាល់​នោះ​ទេ។​
    5 min
  • តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ ២ឆ្នាំ
    តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ និង​ជា​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ទាក់ទង​នឹង​ការ​រិះគន់​បញ្ហា​ព្រំដែន។ ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​សកម្មជន ២នាក់​ទៀត ឱ្យ​ជាប់​ពន្ធនាគារ​ជិត ២ឆ្នាំ​ផង​ដែរ។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​រិះគន់​ធ្ងន់ៗ​ចំពោះ​សេចក្តី​សម្រេច​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ និង​ជា​រឿង​អយុត្តិធម៌។
    7 min
  • អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរក្រហម ថា សហមេធាវីលោក ខៀវ សំផន សុំមោឃៈភាពការផ្ដន្ទាទោសកូនក្ដីមួយជីវិតជារឿងប្រមាថអ្នករងគ្រោះ
    អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបន្ដបើកសវនាការ​លើបណ្ដឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២ ថ្ងៃទី១៧សីហានេះ។ សវនាការថ្ងៃទី២នេះ សហមេធាវីលោក ខៀវ សំផន ស្នើឲ្យតុលាការកំពូលទម្លាក់ចោលសាលក្រមដែលផ្ដន្ទោទោស លោក ខៀវ សំផន មួយជីវិត។ អ្នករងគ្រោះនៅក្នុងរបបខ្មែរ អះអាងថា ការការពារកូនក្ដីគឺជាសិទ្ធិរបស់សហមេធាវី ក៏ប៉ុន្តែការពិតនៅតែជាការពិត ដែលមិនអាចប្រកែកបានគឺលោក ខៀវ សំផន ជាមេដឹកនាំបាតដៃប្រឡាក់ឈាម ដែលត្រូវតែទទួលទោសបែបនេះហើយ។
    6 min
  • ពលរដ្ឋខេត្តកណ្តាលបារម្ភ ច្រាំងទន្លេបន្តបាក់ និងធ្លាក់ចុះទិន្នផលត្រីដោយសារជីវកម្ម​បូមខ្សាច់ដើម្បីលុបបឹង​
    ​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​ក្រោម ​ក្នុង​ស្រុក​មុខកំពូល​ ខេត្ត​កណ្តាល​ព្រួយ​បារម្ភ​ខ្លាចក្រែង ​បាក់​ច្រាំង​ទន្លេ​បន្ត​ទៀត ​ដែល​ប៉ះពាល់​ដល់​លំ​នៅ​ឋាន​ពួក​គាត់ ​និង​ធ្លាក់​ចុះ​ទិន្នផល​ត្រី​កាន់​តែ​ធ្ងន់​។ ការ​ព្រួយ​បារម្ភ​នេះ ​គឺ​ដោយសារ​តំបន់​នោះ​មាន​សកម្មភាព​បូម​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គ្មាន​ស្ថាប័ន​ណា​ទប់ស្កាត់​នៅ​ឡើយ​ទេ​។ ​អ្នកភូមិ​ថា ​កន្លង​ទៅ​មាន​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ បាក់​ស្រុត​ចូល​ទន្លេ ​ដោយ​គ្មាន​ការ​ផ្តល់​សំណង​អ្វី​ទាំងអស់​។
    6 min
  • សហជីព​ឯករាជ្យ​កំពុង​រៀបចំ​របាយការណ៍សម្រាប់ការ​ចរចាប្រាក់ឈ្នួល​អប្បបរមាឆ្នាំ២០២២
    សហជីព​ឯករាជ្យ​កំពុង​រៀបចំ​របាយការណ៍សម្រាប់ការ​ចរចាប្រាក់ឈ្នួល​អប្បបរមាឆ្នាំ២០២២ ដែល​នឹង​ធ្វើ​ឡើងនៅខែកញ្ញា ខាងមុខនេះ។ សហជីពឱ្យដឹងថា របាយការណ៍​របស់​ពួក​គេមានភស្តុតាងជាច្រើនទាក់ទងនឹងជីវភាពកម្មករដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងទិន្នន័យដើម្បីស្នើដំឡើងប្រាក់ឈ្នួលដល់កម្មករនៅឆ្នាំបន្ទាប់។
    8 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។