ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ស្ថានភាពពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ម៉ា​ឡេ​ស៊ី ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩
    ពលករ​​ខ្មែរ​​ធ្វើ​​ការ​​នៅ​​ម៉ា​ឡេ​​ស៊ី​ជា​ច្រើន​នាក់ កំពុងជួបវិបត្តិអត់ការងារធ្វើ បាត់បង់ការងារ និងបញ្ហាប្រឈមដទៃទៀត ដោយវិបត្តិជំងឺកូវីដ១៩។
    បច្ចុប្បន្ន ពួកគាត់កំពុងស្វែងរកជំនួយផ្លូវច្បាប់ជួយដោះស្រាយការរំលោភសិទ្ធិការងារ និងអំពាវនាវឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមផ្សេងទៀតដល់ពួកគាត់។
    សូមលោកអ្នកនាង ស្តាប់សម្ភាសរបស់លោក សេក បណ្ឌិត ជាមួយពលករនៅប្រទេស ម៉ាឡេហ្ស៊ី គឺកញ្ញា សុទ្ធ យិច និងលោក ឌី ថេហូយ៉ា ជា​មន្ត្រី​ទទួលបន្ទុក​សិទ្ធិ​ការងាររបស់សង់ត្រាល់(Central)ជុំវិញរឿងនេះ។
    10 min
  • សហគមន៍​ព្រៃឡង់​ថា អាជ្ញាធរ​រើសអើង​អ្នក​ការពារ​ព្រៃ តែ​ធូររលុង​ចំពោះ​អ្នក​កាប់ឈើ​
    ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​អះអាង​ថា អាជ្ញាធរ​ខេត្ត​នេះ​រើសអើង​ចំពោះអ្នក​ការពារ​ព្រៃ ប៉ុន្តែ​ធូររលុង​ចំពោះ​អ្នក​កាប់ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ក្នុងតំបន់​ដែនជម្រក​សត្វ​ព្រៃឡង់។​ សហគមន៍​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន មិន​ត្រឹមតែ​ហាមឃាត់​ពួកគាត់​មិនឱ្យ​ពួកគាត់​ចុះល្បាត​ព្រៃ​នោះទេ សូម្បីតែ​គោឃ្វាល​គោក្របី​ក្នុង​តំបន់​ព្រៃឡង់ ក៏​គេ​មិន​អនុញ្ញាតដែរ។​
    5 min
  • ពលករ​​មួយ​​​​ចំនួន​ត្អូញ​ត្អែរ​ពី​ទុក្ខ​លំបាក ក្រោយ​ពី​ពួក​គេ​ជាប់​គាំង​​នៅ​​ព្រំដែន​ខ្មែរ-ថៃអស់​ជា​ច្រើន​ថ្ងៃ
    ពលករ​​ខ្មែរ​មួយ​​​​ចំនួន​ត្អូញ​ត្អែរ​ពី​ទុក្ខលំ​បាក ​បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​គាំង​​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ខ្មែរ-ថៃ​អស់​​រយៈ​​ពេល​ជា​ច្រើន​ថ្ងៃ។ មន្រ្តី​​សង្គម​​ស៊ីវិល​ជំរុញ​​​ឲ្យ​​អាជ្ញាធរ​​ខេត្ត​​​​នៅ​​​ជាប់​ព្រំ​ដែន​​​​​ជា​មួយ​​ប្រទេស​​ថៃ​​ទាំង​​អស់​​ពន្លឿន​​​​អនុវត្ត​វិធាន​ការ​របស់​​​រដ្ឋា​ភិបាល​ដើម្បី​ឱ្យ​​​​ពលករ​​​ដែល​កំពុង​​ជាប់​​គាំង​​នៅ​តំបន់​ព្រំ​ដែនចូល​​ក្នុង​​ប្រទេស​​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​។
    7 min
  • សាច់​ញាតិ ស្នើសុំ​​​ឲ្យតុលាការភ្នំពេញ​​បញ្ឈប់​ការ​ឃុំ​ខ្លួន​យុវជន​សង្គម​ទាំង​៧​នាក់​ តាម​សំណើ​របស់​អ្នក​សិទ្ធិ​មនុស្ស​អន្តរជាតិ​​
    សាច់​ញាតិ​របស់​ក្រុម​យុវជន​សង្គម​​ទាំង​៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​​​​ស្នើសុំ​​​ឲ្យ​រដ្ឋាភិបាល ​និង​តុលាការក្រុង​ភ្នំពេញ ទទួល​យក​សំណើ​របស់​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​៥​នាក់ ដែល​បានទទួច​ឲ្យ​​​​​បញ្ឈប់​ការ​ឃុំ​ខ្លួន​សាច់​ញាតិ​របស់​ពួកគាត់​បន្ត​ទៀត​។ សង្គម​ស៊ីវិល​ជឿ​ថា ​រដ្ឋាភិបាល​មាន​លទ្ធភាព​អាច​ជួយ​​​យុវជន​ទាំង​៧​នាក់​​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​​។
    5 min
  • ក្រុមអ្នកជំនាញ​សិទ្ធិ​មនុស្សអង្គការសហប្រជាជាតិ​ មានកង្វល់ចំពោះការបន្តឃុំខ្លួន​យុវជនការពារសិទ្ធិមនុស្ស៧រូប
    ក្រុម​​អ្នក​ជំនាញសិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ៥រូប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​យុវជន​ក្រុម​​ខ្មែរ​ថាវរៈ​ និង​​​ក្រុម​យុវជន​នៃ​សមាគម​និស្សិត​បញ្ញវន្ត​​ខ្មែរ​ សរុប​៧​នាក់​ ​ហើយ​ត្រូវ​​បញ្ឈប់​ការ​រំលោភ​​​​​​​បំពាន​​សិទ្ធិ​សេរីភាព​​ពលរដ្ឋ​បន្ត​ទៀត​។ តំណាង​​រដ្ឋាភិបាល​ច្រាល​ចោល​ការ​អំពាវនាវ​​នេះ និង​អះអាង​ដូច​រាល់​ដង​ថា​ការ​ចាប់​ខ្លួន​ទាំង​ឡាយ​គឺ​ជា​ការ​​អនុវត្ត​ច្បាប់។
    6 min
  • ក្រុមជនជាតិដើមភាគតិច ទាមទារឱ្យមានកិច្ចគាំពារសង្គមដាច់ដោយឡែក
    សហគមន៍​ជនជាតិ​ដើម​ភាគតិចនៅខេត្តភាគឦសាន បានប្រារព្ធទិវាអន្តរជាតិជនជាតិ​ដើមភាគតិចពិភពលោក លើកទី ២៧ និងលើកទី ១៧ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ ជនជាតិដើមភាគតិច ទាមទារឲ្យមានកិច្ចគាំពារសង្គមដាច់ដោយឡែក។ អ្នកចូលរួមទិវានេះ លើកឡើងថា រដ្ឋាភិបាលមិនទាន់មានយន្តការ ជាក់លាក់ ដើម្បីធានានូវសុវត្ថិភាពដីធ្លី​របស់ជនជាតិដើមភាគតិច​នោះទេ ផ្ទុយទៅវិញ ជនជាតិដើមភាគតិចមួយចំនួន បានក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ ដោយសារការពារទ្រព្យរបស់រដ្ឋ។
    8 min
  • ប្រពន្ធ​លោក​ចៅ វាសនា បារម្ភ​ពី​សុខភាព​​​ប្ដី​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​នៅ​​ពន្ធនាគារ​​ត្រពាំង​ផ្លុង
    ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​​ដែល​កំពុង​ជាប់​​​ឃុំ​​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​​លោក​ ចៅ វាសនា ​ព្រួយបារម្ភ​​​​អំពី​សុវត្ថិភាព​ប្ដី​​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​។ ក្ដី​បារម្ភ​​នេះ​កើត​ឡើង​ដោយសារ​តែ​​​ជំងឺ​​កូវីដ​១៩​កំពុង​រាតត្បាត​ចូល​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ​​​​​ស្របពេល​ដែល​​សាច់ញាតិ​ទទួល​ដំណឹង​ថា​ ជន​ជាប់​ឃុំ​មាន​សុខភាព​ទ្រុឌទ្រោម​។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​ស្ថានការណ៍​បែប​នេះ​តុលាការ​គួរតែ​ដោះលែង​​​លោក​ចៅ វាសនា​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។
    5 min
  • ជនជាតិ​ដើម​ភាគ​តិច​ប្រឈម​បាត់​អត្តសញ្ញាណ​ព្រោះ​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​ដី​សមូហភាព
    ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន ដោយសារ​តែ​ដំណើរការ​ដ៏​យឺតយ៉ាវ​នៃ​នីតិវិធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់​រដ្ឋាភិបាល។ តំណាង​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​មួយ​នេះ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច។ មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​ថា ភាព​យឺតយ៉ាវ​នេះ​បង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។
    11 min
  • អ្នកវិភាគ​ពុំមាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​បោះបង់​មាយាទ​ជួយ​ចិន​ពេល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​ក្រោយ
    អ្នកវិភាគ ពុំមាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​បោះបង់​មាយាទ​ជួយចិន ហើយ​អាច​ចូលរួម​ដោះស្រាយ​វិបត្តិ​ក្នុង​តំបន់​បានទេ នៅពេល​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំក្រោយ។ ការលើកឡើង​នេះ កើតមានឡើង​ស្របពេល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ប្តេជ្ញាចិត្ត​លើក​កម្ពស់​យន្តការ​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​តំបន់ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។
    7 min
  • សហគមន៍​បឹង​ឈូក​អេ (A) បន្ត​ទាម​ទារ​ដំណោះ​ស្រាយ ក្រោយ​អាជ្ញារ​រុះ​រើ​ផ្ទះសម្បែង​ពួក​គាត់
    ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​ឈូក​អេ (A) កំពុង​រស់​នៅ​ទាំង​លំបាកវេទនា បន្ទាប់​ពី​អាជ្ញាធរ​​ខណ្ឌ​​ឬស្សី​​កែវ​​ជា​​ច្រើន​​នាក់​​ចុះ​​រុះ​រើ​​ផ្ទះ​របស់​ពួក​គេចំនួន​​២០​​គ្រួសារ​​រស់​​នៅ​​លើ​​ដី​​បឹង​​ក្នុង​ភូមិ​​បឹង​​ឈូក សង្កាត់​​គីឡូម៉ែត្រ​លេខ៦ ដើម្បី​​យក​​ដី​​ធ្វើ​​ផ្លូវ​​ឱ្យក្រុម​ហ៊ុន​​​ឯក​​​ជន​​​​ធ្វើ​​​​អា​ជីវ​​កម្ម ដោយ​មិន​ផ្តល់​សំណង​សម​រម្យ។ មន្រ្តី​​​សង្គម​​​ស៊ីវិល ​​យល់​​​ថា​ការ​បណ្តោញ​​​ពលរដ្ឋ​ទាំង​បង្ខំ គឺ​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះ​​អាជ្ញាធរ​គួរ​តែ​ផ្តល់​សំណង​សមរម្យ​ជូនប្រជា​ពលរដ្ឋ​ទាំង​នោះ។
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។