មន្ត្រីគណបក្សខ្មែរស្រលាញ់ជាតិ នៅខេត្តបាត់ដំបងដែលទើបបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ប៉ូលិសស្រុកសង្កែថា បានរារាំងមិនឱ្យលើកស្លាកគណបក្សនៅក្នុងមូលដ្ឋាន។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុក្ខរឿងនេះថា ជាការគំរាមកំហែង និងរើសអើងនិន្នាការបក្សនយោបាយដោយខុសច្បាប់។