សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់កូនប្រុសសកម្មជនបក្សប្រឆាំងម្នាក់ គឺយុវជន កាក់ សុវណ្ណច្ឆ័យ ដោយសំអាងថាខ្លាចជនជាប់ឃុំ ទៅប្រព្រឹត្តិបទល្មើសផ្សេងទៀតនៅពេលបាននៅក្រៅឃុំបណ្ដោះអាសន្ន។ សាច់ញាតិ និងអ្នកការពារសិទ្ធិមនុស្ស ហៅការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ ថា ជារឿងអយុត្តិធម៌។