ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលករខ្មែរនៅប្រទេសថៃប្រតិកម្មនឹងរដ្ឋាភិបាលខ្មែរបិទខ្ទប់ព្រំដែន
    ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​មួយ​ចំនួន​ខក​ចិត្ត​នឹង​​រដ្ឋាភិបាល​ដែល​សម្រេច​បិទ​ខ្ទប់​​ព្រំដែន​​មិន​ឱ្យ​ពួកគេ​វិញ​ត្រឡប់​ទៅ​កម្ពុជា​វិញ​អំឡុង​ពេល​នេះ​។ ​ពលករ​ទាំង​នោះ​ ចាត់​ទុក​វិធាន​ការ​​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​នេះ​ថា ​ជា​ការ​មិន​គិតគូរ​ដល់​ពលរដ្ឋ​ខ្លួន​ឯង​ ដែល​​កំពុង​រស់​នៅ​លំបាក​នៅ​ក្រៅ​ប្រទេស​​​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ​​ការ​បិទ​ខ្ទប់​នេះ​​​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះ​ទេ ​ហើយ​​វា​នឹង​ធ្វើ​ឱ្យ​ពលករ​​​​រស់​នៅ​​កាន់​តែ​លំបាក។
    8 min
  • អង្គការអន្តរជាតិបន្តទាមទារឱ្យរបបភ្នំពេញដោះលែងលោក រ៉ុង ឈុន
    អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​បន្តអំពាវនាវ​​ឱ្យ​របបលោក ហ៊ុន សែន ដោះលែងអ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិការងារ លោក រ៉ុង​ ឈុន ឱ្យ​មាន​សេរីភាព​វិញ។ មន្ត្រីរដ្ឋាភិបាល​ថា សំណើ​នេះ​មិន​អាច​ធ្វើទៅ​រួច​នោះទេ ព្រោះ​សំណុំ​រឿងនេះ​កំពុង​ស្ថិត​ក្នុងដៃតុលាការ។
    5 min
  • ក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​​ទាមទារឱ្យ​​ទម្លាក់​បទចោទ​លើ​អ្នក​ការពារ​បរិស្ថាន
    ក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ទម្លាក់​បទចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​​​ និង​ដោះលែង​អ្នកការពារ​បរិស្ថាន​វ័យ​ក្មេងទាំង​អស់ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិ​បាល ​ឆ្លើយតបវិញថា ​ការទាមទារ​បែបនេះ ​គ្មាន​ប្រយោជន៍​ឡើយ​ ព្រោះ​នេះ​ជាការ​អនុវត្ត​ច្បាប់​។
    6 min
  • តុលាការ​ក្រុង​ភ្នំពេញ​ លើក​ពេល​សវនាការ​បទ​ញុះញង់​លើ​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៅ​ចុង​ខែ​ក្រោយ
    ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​សម្រេច​លើក​ពេល​សវនាការ​​​បទ​ញុះញង់​លើ​សកម្មជន​បក្ស​ប្រឆាំង​២​​​នាក់ គឺ​លោក ឈួរ ផេង និង​ លោក ជុំ ពុទ្ធី ទៅ​​ចុង​ខែ​​សីហា​។ ប្រពន្ធ​សកម្មជន​​ទាំង​២នាក់ ស្នើសុំ​តុលាការ​ពន្លឿន​សវនាការ​ និង​ដោះលែង​ប្ដី ដើម្បី​ពួកគេ​បាន​រស់​នៅ​ជួបជុំ​គ្នា​វិញ។
    5 min
  • តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើអង្គសេចក្តីយុវជនសង្គមចំនួន៧នាក់នៅថ្ងៃទី៣១ សីហា
    តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​បន្ត​សវនា​ការ​លើ​អង្គ​សេចក្តី​របស់​យុវជនខ្មែរ​ថាវរៈ និង​យុវជន​សមាគម​និស្សិត​បញ្ញ​វ័ន្ត​ខ្មែរ​ចំនួន ៧នាក់​ទៅ​ថ្ងៃទី៣១ សីហា ក្រោម​ហេតុ​ផល​ពេល​វេលា​ខ្លី​ដែល​មិន​អាច​បន្ត​សួរ​ដេញ​ដោល​បាន​ទៀត។ សាច់​ញាតិ​ជន​ជាប់​ឃុំ​ស្នើ​តុលា​ការ​ក្រុង​ភ្នំពេញ​ផ្តល់​​យុត្តិ​ធម៌​ ដោយ​​ទម្លាក់​ចោល​​បទ​ចោទ​​ប្រកាន់ និង​​​ដោះ​លែង​ពួក​គេ​​ឱ្យ​​មាន​​សេរី​ភាព​វិញ។ មន្រ្តី​សង្គមស៊ីវិល​សង្កេត​ឃើញ​ថា​ដំណើរ​ការ​លើ​សំណុំ​រឿង​នេះ​អូស​បន្លាយ​នឹង​​ធ្វើ​​ឲ្យ​​ពួកគេ​បន្ត​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​​ដោយ​​អយុត្តិ​ធម៌។
    6 min
  • តំណាងព្រះសង្ឃខ្មែរក្រោមស្នើវៀតណាម​អនុញ្ញាតឲ្យខ្មែរក្រោម ​សាងសង់សាលាឆទាន
    តំណាង​ព្រះសង្ឃខ្មែរកម្ពុជាក្រោម ​ស្នើសុំឲ្យអាជ្ញាធរវៀតណាម​អនុញ្ញាតិ​ឲ្យពលរដ្ឋ​ខ្មែរ​ក្រោម​កសាង​សាលាឆទានដើម្បីទុកជាកន្លែង​ប្រតិបត្តិសាសនា។​​សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​អាជ្ញាធរវៀតណាម​បានហាមឃាត់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅខេត្ត ឡុង​ហោ​ មិនឲ្យកសាងសាលាឆទាន ដែលពលរបាន​សាង​សង់ជិត​រួចរាល់​ទៅហើយនោះ​។
    6 min
  • ក្រុមហ៊ុនសុខហ្វីនរបស់បារាំង ច្រានចោល ការចោទប្រកាន់ របស់ជនជាតិដើមព្នង ពាក់ព័ន្ធរំលោភដីធ្លី និងព្រៃឈើធំធេងក្នុងខេត្តមណ្ឌលគិរី
    ក្រុមហ៊ុន​សុកហ្វីន (SOCFIN-KCD) ដែល​វិនិយោគ​ដីសម្បទាន​សេដ្ឋកិច្ច​ខ្នាត​ធំ​មួយ​នៅ​ខេត្ត​មណ្ឌលគិរី ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ​ច្រានចោល​ចំពោះ​ការ ចោទ​ប្រកាន់​ទាំងឡាយ​ របស់​តំណាង​ជនជាតិភាគតិច​ព្នង​ជិត១រយ​គ្រួសារ (៩៧) ក្នុង​រឿង​ជម្លោះដីធ្លី​កាល​ពី​ជាង​ ៦​ ឆ្នាំ។ ក្រុមហ៊ុន​អះអាង​ថា ​ខ្លួន​បាន​ប្រតិបត្តិការ​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​វិនិយោគ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ ​វាយតម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​ត្រឹមត្រូវ​។ ប៉ុន្តែ​តំណាង​ជនជាតិដើមភាគ តិចព្នង ​បាន​ទាត់​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ​។
    9 min
  • ​ពលរដ្ឋ​ ជំរុញ​ឲ្យ​គណបក្ស​ថ្មី​២ ដែល​ទើប​បង្កើត​ធ្វើ​សកម្មភាព​ខ្លាំងក្លា ទើប​មាន​ការ​គាំទ្រ​
    ពលរដ្ឋ​​មួយ​ចំនួន ​គាំទ្រ​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បើក​បក្ស​ថ្មី​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​​នៅ​ពេល​ខាង​មុខ។ ​ប៉ុន្តែ​​​ពួកគាត់​​មិន​ចង់​ឲ្យ​មាន​ការ​​បំបែក​បក្ស​ថ្មី​ច្រើន​ពេក​ទេ ​ព្រោះ​ជា​ការ​បំបែក​កម្លាំង​សាមគ្គី​​​ផ្ទៃ​ក្នុង​បក្ស​។
    5 min
  • សង្គមស៊ីវិលជំរុញតុលាការពន្លឿនការដោះលែងអ្នកជាប់ឃុំ
    សង្គម​ស៊ីវិល​​​ជំរុញ​ឲ្យ​​​​រដ្ឋាភិបាល​​ និង​តុលាការ​ពន្លឿន​​ការ​ដោះលែង​អ្នក​ជាប់​ឃុំមួយចំនួន​ដែល​មាន​លក្ខខណ្ឌសមស្រប​ ​​ដើម្បី​ពួកគាត់​​អាច​ចេញ​មក​​ប្រកប​មុខ​របរ​​ផ្គត់ផ្គង់​គ្រួសារ និង​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​​កូវីដ​១៩(Covid-19)​​តាម​ពន្ធនាគារ​​​។ សំណើ​នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​ជំងឺ​កូវីដ​១៩ បាន​ឆ្លង​ចូល​​ពន្ធនាគារ​កាន់​តែច្រើន​​​ឡើង និង​បន្ទាប់ពីក្រសួង​យុត្តិធម៌​បាន​ចេញប្រកាស​ស្តីពីបែបបទនៃការ​ត្រួតពិនិត្យ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​ភ្ជាប់​លក្ខខណ្ឌ​។
    5 min
  • សកម្មជន​សង្គ្រោះជាតិ​ រិះគន់​លោក ហ៊ុន សែន ដែលមិនគោរពសន្យារឿងឈប់ធ្វើទុក្ខបុកម្នេញពួកគាត់
    សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ រិះគន់​និង​ថ្កោល​ទោស​មេដឹកនាំ​របបក្រុង​ភ្នំ​ពេញ ​ដែល​បន្ត​ធ្វើ​ទុក្ខម្នេញ​គ្រប់​រូបភាព​លើ​ក្រុម​ពួកគាត់​ឥត​ស្រាក​ស្រាន្ត។ ពួកគាត់ ​ថា ​ទង្វើនេះ ​ផ្ទុយពីការ​ប្រកាស​របស់​លោក ហ៊ុន សែន ​កន្លងមក​ដែល​អំពាវ​នាវ​​ឲ្យ​សកម្ម​ជន​កំពុង​​រត់​គេច​ខ្លួន​ទាំង​អស់ ​ត្រឡប់​​ចូល​ផ្ទះ​សម្បែង​វិញ ​ដោយ​សន្យា​បញ្ឈ​ប់​ការ​​ចាប់​ចង ឬ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​តទៅទៀត​។ អ្នកនាំពាក្យ​បក្សកាន់​អំណាច ​ឆ្លើយ​តប​ដដែលៗថា នេះជាការ​អនុវត្ត​ច្បាប់​ ប៉ុន្តែ​មន្ត្រីសិទ្ធិមនុស្ស ​ចាត់ទុក​ថា​ នេះជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។​
    10 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។