ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋ និងសង្គមស៊ីវិល ទាមទារឱ្យក្រុមហ៊ុនចិនផ្តល់សំណងរឿងធ្វើឱ្យបាត់កោះមួយនៅខេត្តស្ទឹងត្រែង
    ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សង្គម​ស៊ីវិល​ ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​ចិន​មួយ​ ផ្តល់​សំណង​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នោះ​បាន​បូម​ខ្សាច់​រហូត​ធ្វើ​ឱ្យ​បាត់​កោះ​មួយ​ នៅ​ដង​ទន្លេ​សេកុង​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ ជាង​នេះ​ទៅ​ទៀត​ អាជីវកម្ម​របស់​ក្រុមហ៊ុន​បាន​បំពុល​ទឹកទន្លេ​ និង​ប៉ះពាល់​ទីកន្លែង​នេសាទត្រី​របស់​ពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​តំបន់​នោះ​។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បញ្ជាក់ថា​ នឹង​ចុះ​ទៅ​ពិនិត្យ​​ករណី​នេះ​បន្ថែម​ទៀត​។
    7 min
  • តុលាការ​ខេត្តកំពង់ស្ពឺ ​សម្រេច​ឃុំខ្លួន​មេឃុំ​ជាប់ឆ្នោត​សង្គ្រោះជាតិ​ អ្នកស្រី ​កឹម តុលា
    តុលាការ​ខេត្តកំពង់ស្ពឺ​ សម្រេច​ឃុំខ្លួន​មេឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែងត្រយឹង ​អ្នកស្រី​ កឹម ​តុលា​ ទៅក្នុង​ពន្ធនាគារ​ហើយ​ នៅព្រឹក​ថ្ងៃទី​២៣ ខែកក្កដា។សាច់ញាតិ​របស់​សកម្មជន​បក្សប្រឆាំង​រូបនេះ​ ទទូចឲ្យ​តុលាការ​ដោះលែង អ្នកស្រី​ កឹម តុលា​ វិញ ​ដោយ​អះអាងថា ​គាត់​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វីឡើយ។
    7 min
  • ស្ថាបនិកគណបក្សថ្មីមួយបារម្ភបក្សកាន់អំណាច រឹតត្បិតសកម្មភាពនយោបាយ
    មេ​គណបក្ស​ថ្មី​មួយ​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា លើក​ឡើង​ថា​ បក្សកាន់​អំណាច ឬ​រដ្ឋាភិបាល​នៅ​រយៈ​ពេល​ចុងក្រោយ​នេះ កំពុង រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ​នៃ​អតីត​មន្ត្រី​បក្សប្រឆាំង។ ស្ថាបនិក​គណបក្ស​កំណែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បារម្ភថា ការ​រឹតបន្តឹង​នេះ​ធ្វើឱ្យ​ប៉ះពាល់​លម្ហ​សេរីភាព​ និង​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
    6 min
  • អ្នកជំនាញថា រដ្ឋាភិបាលពុំទាន់ត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងបទល្មើស​បច្ចេកវិទ្យា​ពី​រដ្ឋបរទេសនៅឡើយទេ
    អ្នកជំនាញ​លើកឡើង​ថា រដ្ឋាភិបាល​នៅ​ពុំទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​ទេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​បច្ចេកវិទ្យា ឬ ការលួច​យក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​ភ្នាក់ងារ​របស់​រដ្ឋ​បរទេស។ ការលើកឡើង​នេះ កើតមានឡើង​ក្រោយ​ក្រសួងយុត្តិធម៌​អាមេរិក រកឃើញថា ចោរ​ព័ត៌មានវិទ្យា ឬ hackers របស់​ចិន​បាន​លួច​យក​ទិន្នន័យ​ទន្លេមេគង្គ​ពី​ក្រសួង​ការបរទេស​កម្ពុជា នៅមុន​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡានឆាង កាលពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ។ ស្ថានទូត​ចិន​បដិសេធ​ព័ត៌មាន​នេះ។
    8 min
  • គណបក្សបេះដូងជាតិត្រៀមធ្វើសកម្មភាពនយោបាយពេលក្រសួងហាផ្ទៃទួលស្គាល់
    គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត​ កំពុង​ត្រៀម​ខ្លួន​ធ្វើ​សកម្មភាព​នយោបាយ​ពេល​ទទួល​បាន​ការចុះ​បញ្ជី​ជា​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ​។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា បើ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ពី​ក្រសួង​មហា​ផ្ទៃ​ទេ គណបក្ស​លោក​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ឡើយ។
    5 min
  • អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​ដល់​ពួកគាត់
    ប្រធាន​សមាគម​អ្នក​ធ្វើ​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទូច​ជាថ្មី​ទៀត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ឱ្យ​ផ្ដល់​ជំនួយ​ទាំង​ស្បៀងអាហារ​ និង​ប្រាក់​កាស​ទៅ​តាម​លទ្ធភាព​ទៅ​ដល់​អ្នក​ដែល​បាត់​បង់​ការងារ​ និង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ជីវភាព​កាន់​តែ​ខ្លាំង​ ដោយសារ​ការ​បន្ត​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅ​ក្នុងសហគមន៍។
    6 min
  • កសិករថា កសិផល​ឡើង​ថ្លៃ​បាន​បន្តិច​​​ បន្ទាប់ពីបន្ថយ​ការ​ដាំដុះ​ និង​​​នាំ​ចូល​បន្លែពីក្រៅ
    កសិករ​មួយ​ចំនួន​ អះអាង​ថា​តម្លៃ​កសិផល​ឡើង​ថ្លៃ​បាន​បន្តិច​​​ ក្រោយ​​​ពេល​​ពួកគេ​កាត់​បន្ថយ​ការ​ដាំដុះ​ និង​មាន​ការ​កាត់​​​​បន្ថយ​ការ​នាំ​ចូល​​​​​បន្លែ​ផ្លែឈើ​​​​ចូល​ពី​វៀតណាម​​ និង​ថៃ​។ ​​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​​​ ​​ជំរុញ​ឲ្យ​អាជ្ញាធរ​ខិតខំ​​​ជួយ​​កសិករ​ ឲ្យ​រក្សា​តម្លៃ​កសិផល​នៅ​ពេល​នេះ។
    8 min
  • តុលាការ​ចោទ​យុវជន​មាតា​ធម្មជាតិទាំង៣នាក់ មួយ​ករណី​ទៀត
    សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​​ចោទ​ប្រកាន់​​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី មួយ​ករណី​ថ្មី​ទៀត គឺ​បទ «រួម​គំនិត​ក្បត់»។ មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ​ចាត់​ទុក​​បទ​ចោទ​ប្រកាន់​ថ្មី​នេះ​ថា ធ្វើ​ឡើង​ដោយ​​មិន​ត្រឹម​ត្រូវ និង​កាន់​តែ​អយុត្តិធម៌​សម្រាប់​ពួកគេ។
    7 min
  • គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប (ASEM) មិនមែន​មាន​ន័យ​ថា ខ្លួន​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធ
    គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា ការអនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ តាម​អ៊ីនធឺណិត មិនមែន​មាន​ន័យ​ថា អឺរ៉ុប​ទទួលស្គាល់​ថា កម្ពុជា​បាន​ស្តា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប​នោះទេ។ ការបញ្ជាក់​ជំហរ​ជាថ្មី​របស់​អឺរ៉ុប​នាពេល​នេះ កើតមានឡើង​ស្របពេល​ដែល​កម្ពុជា​សម្រេចចិត្ត​ជម្នះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅចុង​ខែវិច្ឆិកា​ខាងមុខនេះ ដោយសារតែ​ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​ជំងឺកូវីដ១៩។ ក្រុមអ្នកជំនាញ​កិច្ចការ​អន្តរជាតិ យល់ស្រប​ថា ការរៀបចំ​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យ​កម្ពុជា​បាត់បង់​ឱកាស​កសាង​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ។
    ​ មេធាវី​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ស្នើ​សុំ​ដោះ​លែង​ក្មេង​ប្រុស​​កាក់ ​សុវណ្ណច្ឆ័យ ឱ្យ​នៅ​ក្រៅ​ឃុំ​ ​​ជុំវិញ​​ការ​ចោទ​ប្រកាន់​បទ​​ញុះញង់ ​និង​​បទ​ចោទ​​ជេរ​ប្រមាថ​​អ្នក​រាជ​ការ​​សាធារណៈ។​ ម្តាយ​កាក់ ​សុវណ្ណច្ឆ័យ ថា​សេចក្ដី​សម្រេចបន្ត​ឃុំ​ខ្លួន​កូន​ប្រុស​​លោក​ស្រី​​របស់​​តុលា​ការ​ក្រុង​ភ្នំពេញ គឺ​អយុត្តិ​ធម៌ និង​ប៉ះពាល់​ដល់​សិទ្ធិ​កុមារ​ដែល​ច្បាប់​ត្រូវ​ការ​ពារ​ការ។ ​
    មេធាវី​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធារណ៍​ស្នើ​សុំ​ដោះ​លែង​ក្មេង​ប្រុស​កាក់ ​សុវណ្ណច្ឆ័យ ឱ្យនៅក្រៅឃុំ​ ​
    8 min
  • តើ​ព្រៃ​ឈើ​ខ្មែរ​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ណា​ខ្លះ? តើ​លោក​ សាយ សំអាល់ ​បាន​សាង​ស្នា​ដៃ​អ្វី​ខ្លះ?
    ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​លើក​ឡើង​ថា​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ សាយ សំអាល់​ ដែល​កំពុង​កាន់​ដំណែង​ កំពុង​ទទួល​ភាព​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ការពារ ​និង​អភិ​រក្ស​ព្រៃ​ឈើ។ ក្នុង​អាណត្តិ​របស់​លោក​ក្នុង​រយៈ​ពេល​៨​ ឆ្នាំ កន្លង​ទៅ​នេះ​ជា​លើក​ដំបូង​បំផុត​ក្នុង​ទំព័រ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ដែល​យុវ​ជន​ការពារ​ធនធាន​ធម្មជាតិ និង​ប្រជា​សហគមន៍​មូល​ដ្ឋាន ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ចាប់​ដាក់​គុក។
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។