ប្រពលរដ្ឋរិះគន់រដ្ឋាភិបាលជុំវិញតម្លៃសេវាធ្វើតេស្តរហ័សរកមេរោគជំងឺកូវីដ-១៩ (Covid-19 Rapid Antigen Test) នៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដែលកំពុងគំរាមកំហែងដល់ជីវភាពពលរដ្ឋ ក្នុងពេលវិបត្តិជំងឺកូវីដ១៩បន្តអូសបន្លាយ។ ការលើកឡើងនេះ គឺបន្ទាប់ពីមន្ទីរពេទ្យរដ្ឋមួយចំនួនកំណត់តម្លៃសេវាតេស្តរហ័សថ្លៃហួសពីតម្លៃដើម។