សាលាឧទ្ធរណ៍ត្បូងឃ្មុំបានសម្រេច ឱ្យសកម្មជនការពារព្រៃឈើ ខេត្តមណ្ឌលគិរីម្នាក់ ចាញ់ក្តីក្នុងសំណុំរឿង អភិបាលស្រុកអូររាំង លោក សៀក មុន្នី ប្តឹងទាមទារសំណង២០ ម៉ឺនដុល្លារ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ សកម្មជនការពារព្រៃឈើ លោក គ្រើង តុលា ចាត់ទុកសេចក្តីសម្រេចនេះថាជារឿងអយុត្តិធម៌ និងមិនបានទាញហេតុផលច្បាប់មកវិនិច្ឆ័យឱ្យត្រឹមត្រូវនោះទេ ដែលធ្វើឱ្យវិបត្តិព្រៃឈើមិនអាចដោះស្រាយបាន។