អាជ្ញាធររបបលោក ហ៊ុន សែន បានបន្តយុទ្ធនាការបង្ក្រាបឥតឈប់ឈរលើសកម្មជនបរិស្ថាន ទោះជាពួកគេបានរួមចំណែកជួយការពារបរិស្ថាន និងប្រយោជន៍សាធារណៈយ៉ាងណាក្តី។ ករណីបង្ក្រាបចុងក្រោយនេះ គឺការចាប់ខ្លួន និងចោទប្រកាន់សកម្មជនមាតាធម្មជាតិបីនាក់ពីបទល្មើសព្រហ្មទណ្ឌ។ ក្នុងចំណោមសកម្មជនទាំងបីនាក់នោះ មានម្នាក់ជាស្ដ្រី គឺកញ្ញា ស៊ុន រដ្ឋា។ តើយុវតីរូបនេះជាអ្នកណា និងបានធ្វើអ្វីខ្លះដើម្បីបុព្វហេតុការពារបរិស្ថាន?