ជនភៀសខ្លួននយោបាយមួយគ្រួសារ ប្ដេជ្ញាចិត្តបន្តចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាដោយមិនងាករេឡើយ ក្រោយពេលពួកគេបានទៅតាំងទីលំនៅថ្មីនៅប្រទេសទី៣។ បក្សប្រឆាំងមួយគ្រួសារនេះ មានសមាជិក៤នាក់ ពួកគេបានតស៊ូភៀសខ្លួននៅក្នុងប្រទេសថៃអស់រយៈពេលជាង២ឆ្នាំ។ តើមួលហេតុអ្វីបានជាសកម្មជនមួយគ្រួសារនេះនៅតែប្រកាន់ជំហរបន្តជីវភាពនយោបាយបែបនេះ?