ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • លោក វិទិត មុនតាប៊ន ពិភាក្សា​​ពីបញ្ហា​សិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យ​​ជាមួយ​មន្ត្រីកម្ពុជា​​​
    អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)បាន​ជួប​ពិភាក្សាតាម​ប្រព័ន្ធវីដេអូ​ជាលើកដំបូង​ជា​មួយមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រួមមាន លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ និងលោក កែវ រ៉េមី ​​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​នៅរសៀល​​​ថ្ងៃ​ទី​២៤​មិថុនា នេះ។ នៅ​ក្នុង​ជំនួបទាំងនោះ សាស្ត្រាចារ្យ វិទិត មុនតាប៊ន​ បាន​លើក​យក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ លំហ​ប្រជាធិបតេយ្យ​ និង​ដំណើរ​ការ​កែទម្រង់​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ ជា​ដើម​ ទៅកាន់​មន្ត្រីកម្ពុជា។​
    7 min
  • អាជ្ញាធរខេត្តកណ្តាលថាសំណុំរឿងយោធាបាញ់ពលរដ្ឋនៅស្រុកអង្គស្នួលបញ្ជូនដល់ដៃតុលាការហើយ
    អាជ្ញាធរ​ខេត្ត​កណ្តាល​អះ​អាង​ថា សំណុំ​រឿង​យោធាបាញ់​ពលរដ្ឋ​នៅស្រុក​អង្គ​ស្នួល​កាល​ពី​ថ្ងៃ​ទី​០៣ មិថុនា​នោះ បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលា​ការ ដើម្បី​អនុ​វត្ត​តាម​នីតិ​វិធី​ច្បាប់​ហើយ។ ប៉ុន្តែ​អាជ្ញាធរ​​នៅ​​តែ​​មិន​​ព្រម​ឱ្យ​ដឹង​ថា តើ​​យោធា​ដែល​​បាញ់​​ពលរដ្ឋ​​ឱ្យ​រង​របួស​នោះ ត្រូវ​​បាន​​ចាប់​​ខ្លួន ឬ​ចោទ​​ប្រកាន់​​នៅឡើយ​នោះ​ទេ ខណៈ​ជន​​រង​គ្រោះ​បាន​​បន្ត​ដង្ហោយ​រក​​យុត្តិ​ធម៌​​ និង​​សំណងដើម្បី​​ព្យាបាល​​របួស។
    7 min
  • ប្រមុខ​ការ​ទូតអង់គ្លេសបារម្ភពីការចាប់ខ្លួន​សកម្មជន​បរិស្ថាន និងលោក កឹម ​សុខា
    ប្រមុខការ​ទូត​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​​អំពី​ការ​ធ្លាក់​ចុះ​ការ​គោរព​​​​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅកម្ពុជា កាល​ពី​ថ្ងៃទី ២៣មិថុនា។​
    លោក​អះអាង​ថា​បាន​លើកឡើងចំៗ​​​​ចំពោះ​មុខ​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា ពី​ការចាប់ឃុំខ្លួន​សកម្មជន​បរិស្ថាន​នៅ​ពេល​ថ្មីៗ​នេះ និង​ករណី​​ប្រធានគណបក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ។
    7 min
  • អង្គការ​សុខភាព​ពិភពលោក ​បារម្ភពីភាព​ស៊ាំនៃការប្រើថ្នាំអង់ទីប៊ីយូទីកសម្លាប់មេរោគ
    អង្គការ​សុខភាព​ពិភព​លោក (WHO)​ និង​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក (CDC) បារម្ភ​ពី​ភាព​ស៊ាំ​នៃ​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទីក (Antibiotic Resistance) សម្លាប់​មេរោគ ឬ​បាក់តេរី​ ដែល​
    បណ្តាល​ឲ្យ​មនុស្ស​រាប់​សែន​នាក់​ ស្លាប់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​មួយ​ឆ្នាំៗ។
    តើ​គេ​អាច​មាន​វិធី​ណាខ្លះ​ ដើម្បី​ការពារ​ភាព​ស៊ាំ​នៃ​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទីក​នេះ?
    8 min
  • ប្រមុខ​ការ​ទូតអង់គ្លេសលើក​រឿងសិទ្ធិមនុស្សជាមួយ​ប្រមុខ​ការទូតកម្ពុជា
    ប្រមុខការ​ទូត​ចក្រភពអង់គ្លេសបាន​លើកឡើង​​អំពីរឿង​​​​សិទ្ធិមនុស្ស នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅកម្ពុជា នៅថ្ងៃទី ២៣មិថុនានេះ។​ មន្ត្រីសង្គម​ស៊ីវិល​​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​គិត​គូរ​​អំពី​គុណតម្លៃសិទ្ធិមនុស្សដែល​អង់គ្លេស​ធ្លាប់​ប្រកាន់​យក​តាំងពីដើមមក។
    7 min
  • គ្រួសារសកម្មជនបក្សប្រឆាំងបារម្ភពីសុខភាព ជនជាប់នៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ
    គ្រួសារ​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​នៅខេត្ត​ត្បូង​ឃ្មុំ​​​អះ​អាង​ថាប្ដី​របស់​​គាត់​ស្គម​ស្គាំង ទ្រុឌ​ទ្រោម​ខុស​ប្រ​ក្រតី​នៅ​មន្ទីរឃុំ​ឃាំង។ លោក​ស្រី ព្រួយ​បារម្ភ​​ខ្លាច​​ប្ដី​របស់​គាត់​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរនៅ​ពេល​ខាង​មុខ។ មន្រ្តី​សង្គម​ស៊ីវិល​​យល់​ថា​តុលា​ការ និង​ស្ថាប័ន​ពាក់​ព័ន្ធ ​គួរ​ដោះ​​លែង​​ពួក​​គាត់​​ឱ្យ​​នៅ​​ក្រៅ​​ឃុំ​​ជា​​​បណ្ដោះ​​អាសន្ន។
    7 min
  • ក្រុមសង្គមស៊ីវិលស្នើអាជ្ញាធររុះរើជម្រកបណ្តែតទឹក និងបែចិញ្ចឹមត្រីចេញពីបឹងទន្លេសាបឱ្យអស់
    ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ ​ឱ្យ​អាជ្ញាធរ​រុះរើ​ជម្រក​បណ្តែត​ទឹក​ និង​បែ​ចិញ្ចឹមត្រី ​ចេញ​ពី​បឹង​ទន្លេសាប​ ក្នុង​ក្រុង​កំពង់ឆ្នាំង​ឱ្យ​អស់ ដើម្បី​ស្តារ​សោភ័ណភាព​បរិស្ថាន ​និង​ត្រី ក្នុង​បឹង​ទន្លេសាប​។​ ពួកគេ​សង្កេត​ឃើញ​ថា ​ជាង ​២០ ​ឆ្នាំ​មក​ហើយ​ ដែល​អាជ្ញាធរ​ខេត្ត​នេះ ​បាន​បរាជ័យ​ដោះស្រាយ​បញ្ហា​នេះ​ បង្ក​ប៉ះពាល់​ធនធាន​ជលផល ​និង​បរិស្ថាន​ក្នុង​ទន្លេសាប​។
    6 min
  • ទស្សនៈ​យុវជន​ជុំវិញ​ការ​ឃុំ​ខ្លួន​សកម្មជន​​​​​ចលនា​មាតា​ធម្មជាតិ
    យុវជន​មួយ​ចំនួន​សោកស្ដាយ​ចំពោះ​តុលាការ​ក្នុង​ការ​សម្រេច​​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជា​បន្ត​បន្ទាប់​។​ ពួកគេ​អះអាង​ស្រដៀង​គ្នា​ថា​​​សកម្មជន​​ទាំង​នោះ​គ្មាន​ទោស​កំហុស​​អ្វី​ទាំង​អស់​។​​ក្រុម​យុវជន​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន​​ទាំង​៦​រូប​ ឲ្យ​មាន​សេរីភាព​វិញ។
    6 min
  • ការ​ចរចារវាង​សហជីព​និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ (NAGAWORLD) គ្មាន​លទ្ធផល
    ការ​ចរចា​រក​ដំណោះស្រាយ​ការងារ ​នៅ​ក្រសួង​ការងារ​ រឿង​បញ្ឈប់​បុគ្គលិក​​ណា​ហ្គាវើលដ៍​ជាង​១​ពាន់​៣រយនាក់ នៅ​មិន​ទាន់​មាន​ចំណុច​ណា​មួយ​ត្រូវ​គ្នា​នៅ​ឡើយ​ទេ ដោយ​ភាគី​ក្រុមហ៊ុន​ប្រកាន់​ជំហរ​មិន​ទទួល​យក​សំណើ​ពី​ខាង​សហជីព។ ក្រសួង​ការងារ​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ ជួប​ចរចា​ជា​ថ្មី​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​រក​ដំណោះស្រាយ​រួម​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​។
    6 min
  • អង្គការ​អន្តរជាតិ​ ​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ ​ដាក់​សម្ពាធ​កម្ពុជា​រឿង​រំលោភ​សិទ្ធិមនុស្ស
    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ ​ដាក់​សម្ពាធ​កម្ពុជា​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ​នៅ​ពេល​ជួប​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ ​ប្រាក់​ សុខុន​ ​នៅ​ថ្ងៃ​ទី​ ​២៣​ ​ខែ​ ​មិថុនា​នេះ​។​
    5 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។