ពលរដ្ឋជាង១០០គ្រួសារ (១១០) ភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅស្រុករវៀង បានប្រមូលផ្តុំគ្នានៅតំបន់ភ្នំលុង ដើម្បីតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តព្រះវិហារផ្តល់ដំណោះស្រាយសមរម្យ ករណីក្រុមហ៊ុនឌែលខម ខេមបូឌា (Delcom Cambodia) និងក្រុមហ៊ុន ស៊ឺន សាន បានហ៊ុមព័ទ្ធនិងឈូសឆាយរំលោភយកដីស្រែចម្ការ ច្បារដំណាំពួកគាត់អស់រាប់រយហិកតារ ជាថ្មីទៀត។ អ្នកភូមិថា រយៈពេល ៧ ថ្ងៃ មកហើយ ដែលពលរដ្ឋស្រែកតវ៉ា តែពុំឃើញអាជ្ញាធរដោះស្រាយក្តីកង្វល់រួមរបស់ពួកគាត់នោះទេ។