អាជ្ញាធរកម្ពុជាស្នើឱ្យរដ្ឋាភិបាលវៀតណាម ទទួលយកជនជាតិវៀតណាម ដែលមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ឱ្យទៅរស់នៅប្រទេសវៀតណាម។ ការស្នើនេះ ក្រោយពីអាជ្ញាធរក្រុងភ្នំពេញ បានអនុវត្តវិធានការរុះរើ ជម្រកបណ្តែតទឹក ទូកនេសាទតូចធំ បែចិញ្ចឹមត្រី និងសំណង់អនាធិបតេយ្យ ឋិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលភាគច្រើនសំបូរជនជាតិវៀតណាមរស់នៅទីនោះជាយូរឆ្នាំមកហើយ។