ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • បក្សប្រជាធិបតេយ្យ​​មូលដ្ឋាន​​ស្នើ​ទៅ​រដ្ឋសភា​ឱ្យ​​​កែប្រែ​ការជ្រើសរើសក្បាលម៉ាស៊ីនស្ថាប័នបោះឆ្នោត
    គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​ទៅ​រដ្ឋសភា​​ឱ្យកែ​ច្បាប់​​​​ដើម្បី​​បើក​ឱ្យ​មាន​ការ​​ជ្រើសរើស​ក្បាល​ម៉ាស៊ីនគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​​ ​(ហៅ​កាត់​គ.ជ.ប)​ធ្វើ​ឡើង​ដោយ​បើក​ចំហ​និង​តម្លាភាព។​ ​​ឆ្លើយ​តបនឹង​សំណើ​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​​លើក​ឡើងថាវា ជា​ការមិន​ចាំបាច់ដែល​​រដ្ឋសភាត្រូវ​ធ្វើ​តាម​សំណើនេះនោះ​ទេ​។​
    6 min
  • អាជ្ញាធរក្រុងភ្នំពេញថាអ្នករស់តាមផ្ទះបណ្ដែតទឹក បានរុះរើបែ និងសំណង់បណ្តើរៗហើយ
    អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ​អ្នក​រស់​នៅ​​តាមផ្ទះ​បណ្ដែតទឹក ​បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​​​​ទឹក​តាម​ដង​ទន្លេសាប ​ទន្លេ​បាសាក់ ​និង​ទន្លេ​ចតុមុខ​ កំពុង​រុះរើ​សំណង់​របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ​។ ​អាជ្ញាធរ​នៅតែ​រក្សា​ជំហរ ​បោសសំអាត​ ជម្រក​បណ្តែត​ទឹក ​ទូក​នេសាទ​តូច​ធំ​ បែចិញ្ចឹមត្រី ​និង​សំណង់​អនាធិបតេយ្យ​ ដើម្បី​កែ​លម្អ​សុវត្ថិភាព​បរិស្ថាន​តាម​ដងទន្លេ​ ស្របតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​។
    6 min
  • គ្រួសារអ្នកជាប់​ឃុំ​នយោបាយ រក​កិច្ច​អន្តរាគមន៍​ពីទូតអឺរ៉ុប​ ឱ្យ​ជួយ​ដល់សាច់ញាតិ​ពួក​គាត់
    ក្រុម​គ្រួសារ​​អ្នក​​ជាប់​​ឃុំ​​នយោ​បាយ​​នាំ​​គ្នា​​ចេញ​​ទាម​​ទារ​​រក​​យុត្តិធម៌​ជា​ថ្មីទៀត ​នៅ​​ថ្ងៃ​​ទី​​១១ មិថុនា នេះ។ ពួក​​គាត់​​បាន​​​ដាក់​​ញតិ​​ជូន​​ស្ថាន​ប្រតិភូ​សហ​ភាព​អឺរ៉ុប​​ប្រចាំ​​កម្ពុជា ដើម្បី​​ឱ្យ​​​ជួយ​អន្តរា​គមន៍​​ទៅ​​រដ្ឋា​​ភិបាល​​កម្ពុជា ឱ្យ​​​ដោះ​​លែង​​អ្នក​​ទោស​​នយោ​បាយ និង​​សកម្ម​ជន​​សង្គម​​ឱ្យ​​មាន​​សេរី​​ភាព​​ឡើង​​វិញ។ សកម្ម​​ភាព​​​របស់​​គ្រួសារ​​​អ្នក​​​ជាប់​​ឃុំ​​នយោ​​បាយ​​នេះ ធ្វើ​​​ឡើង​​បន្ទាប់​​ពី​​ជំងឺ​​កូវីដ​​១៩ បាន​​​ផ្ទុះ​​នៅ​​ក្នុង​​ពន្ធ​​នាគារ។
    8 min
  • សកម្មជន​បរិស្ថាន​ថា លោក ហ៊ុន សែន ការប្រកាស​ពី​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែមាស​​ អាច​ជា​ល្បិច​បង្វែរ​ស្ថានការណ៍
    សកម្មជន​បរិស្ថាន​សង្ស័យ​ថា ការប្រកាស​ពី​ជោគជ័យ​លើ​អាជីវកម្ម​រ៉ែមាស​ជាលើក​ដំបូង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ជា​ល្បិច​បង្វែរ​ស្ថានការណ៍​ក្រោយ​រដ្ឋាភិបាល​រងភាព​អាម៉ាស់ និង​បរាជ័យ​លើ​វិស័យ​ប្រេង។ ការលើកឡើង​នេះ កើតមាន​ឡើង​ក្រោយ​លោក ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃទី១០ មិថុនា ថា កម្ពុជា​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣តោន​ក្នុងមួយឆ្នាំ​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ នៅ​ខេត្តមណ្ឌលគិរី។
    8 min
  • បទសម្ភាសន៍​ជុំវិញ​ការ​វិវឌ្ឍន៍​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ
    មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​ពន្ធនាគារ​ឆ្លើយ​ទទួល​ស្គាល់​ថា ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) ឬ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដែរ ក្នុង​ចំណោម​ពន្ធនាគារ​ជិត​១០​កន្លែង ដែល​មាន​អ្នក​ជាប់​ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ។ ប៉ុន្តែ​យ៉ាង​ណា មន្ត្រី​គ្រប់គ្រង​ពន្ធនាគារ​មិន​បាន​បញ្ជាក់​ប្រាប់​តួលេខ​អ្នក​ជាប់​ឃុំ ថា​មាន​ចំនួន​ប៉ុន្មាន​ដែល​ឆ្លង​ជំងឺ​នេះ​ទេ។ មន្ត្រី​ពន្ធនាគារ​អះអាង​ថា នៅ​តាម​ពន្ធនាគារ​មាន​វិធាន​ការ​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​បាន​ត្រឹមត្រូវ ដើម្បី​ឆ្លើយតប​នឹង​ការ​រីករាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ។
    10 min
  • សាច់​ញាតិអ្នកជាប់ឃុំបារម្ភខ្លាច អ្នកជាប់ឃុំគ្រោះថ្នាក់ដល់អាយុវជីវិត ​​​​​​​​​
    សាច់ញាតិ​​ជន​ជាប់​ឃុំ​ឱ្យ​ដឹង​ថា ​អ្នក​ទោស​​នៅ​ពន្ធនាគារ​ព្រៃ​ស​​​ជា​ច្រើន​នាក់​​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ ក្ដី​បារម្ភ​នេះ​បន្ទាប់​ពី​ផ្ទុះ​ការ​រាតត្បាត​​ជំងឺ​កូវីដ​១៩​កើត​ឡើង​ខ្លាំង​ឆ្លង​ចូល​​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​នេះ​ ហើយ​អាជ្ញាធរ​​មិន​បាន​ជូន​ដំណឹង​ឱ្យ​សាច់ញាតិ​បាន​ដឹង​ឡើយ​។ ​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​រឿង​នេះ​ ជា​ហានិភ័យ​ធំ​ដែល​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​ជា​បន្ទាន់​។
    6 min
  • សង្គមស៊ីវិលជំរុញរដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ ដល់​ពលរដ្ឋ​ដែល​​ប៉ះពាល់
    សង្គម​ស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បង្កើន​កញ្ចប់​ជំនួយ​សាច់​ប្រាក់​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តបតាម​ចំនួន​ពលរដ្ឋ​រង​គ្រោះ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​ទើប​តែ​សម្រេច​ផ្តល់​សាច់​ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្ម​វិធី​ជំនួយ​សង្គម​ដល់ពលរដ្ឋ​​ដែល​​រង​ផល​​ប៉ះ​ពាល់​​ពី​វិធាន​ការ​បិទ​ខ្ទប់ អ្នក​​ឆ្លង​ជំងឺ​កូវីដ១៩ និង គ្រួសារ​ពលរដ្ឋ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍ ២០ កុម្ភៈ។
    7 min
  • អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ឈូសកម្ទេចទីតាំងអាជីវកម្មរបស់ពលរដ្ឋយកដីឱ្យក្រុមហ៊ុនOCIC
    អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ ប្រើ​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ អម​ដោយ​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង​ ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី ដោយ​មិនបាន​​ជូន​ដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ជា​មុនឡើយ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ដីធ្លី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ ​ថា​ជា​ការ​បំពាន​ច្បាប់​ ដោយ​មិន​បាន​ប្រើ​យន្តការ​ដោះស្រាយ​សន្តិវិធី​។
    6 min
  • សង្គម​ស៊ីវិល​និង​អ្នក​ស្រលាញ់​បរិស្ថាន ចង់​ឲ្យ​ម្ចាស់​គម្រោង​និង​ក្រសួង​សុខាភិបាល​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ឱ្យមាន​ប្រសិទ្ធភាព អំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ-១៩
    សង្គម​ស៊ីវិល​និង​អ្នក​ស្រលាញ់​បរិស្ថាន ចង់​ឲ្យ​ម្ចាស់​គម្រោង​និង​ក្រសួង​សុខាភិបាល​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ឱ្យមាន​ប្រសិទ្ធភាព ក្នុង​អំឡុងពេល​រាតត្បាត​ជំងឺ​កូវីដ-១៩។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ថ្មី​មួយ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ។
    5 min
  • អ្នកបរិស្ថាន និង​ធនធានធម្មជាតិ​មិនរំពឹង​ថាការទាញយកនៅ​កម្ពុជាអាចនឹងដំណើរការបាន​វិញភ្លាមៗ​ក្រោយ​ក្រុមហ៊ុន ​ គ្រី​ស​អែ​ណឺ​ជី ប្រកាសក្ស័យធន
    កម្ពុជាកំពុង​ប្រឹងប្រែង​យក​ឈ្មោះ​ជាប្រទេសនាំចេញ​ប្រេង​ចេញ​មួយ​ក្នុង​ចំណោម​ប្រទេសមួយចំនួន​នៅ​ក្នុង​តំបន់ បន្ទាប់​ពី​ទទួល​បាន​ដំណក់ប្រេង​ដំបូងកាលពី​ខែធ្នូ​ឆ្នាំ២០២០។ ប៉ុន្តែ​ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលបាន​រកឃើញ​ដំណក់ប្រេងដំបូងនៅកម្ពុជា​បាន​ប្រកាស​ក្ស័យធន​កាលពីថ្ងៃទី ០៤ ខែ មិថុនា ដោយសាររកឃើញបរិមាណប្រេងតិច និងគ្មានលទ្ធភាព​សងបំណុល ។
    អ្នកជំនាញ​ផ្នែក​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មិនរំពឹង​ថា ការទាញយកនៅ​កម្ពុជាអាចនឹងដំណើរការបាន​វិញភ្លាមៗ​ក្រោយ​ក្រុមហ៊ុន ​ គ្រី​ស​អែ​ណឺ​ជី ប្រកាសខ្ស័យធន​នេះទេ ដោយ​សារ​បញ្ហាធំៗ​មួយចំនួន។
    តើ​កម្ពុជា​គួរ​បន្តរំពឹង​លើ​ធនធាន​ប្រេងកាត​នេះ​តទៅទៀតដែរទេ?
    សូមស្ដាប់បទសម្ភាសន៍​រវាង​អ្នកស្រី សុជីវី ជាមួយ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្កន់ហ្សា​ឡេ​ស​ ដេ​វី​ដ​សុ​ន​ (​Alejandro ​Gonzalez-​Davidson​)​ ហៅ អាឡិច អំពី​​រឿង​នេះ​ដូចតទៅ៖
    11 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។