ប្រជាពលរដ្ឋមួយចំនួនរិះគន់វិធានការរបស់អាជ្ញាធររាជធានីភ្នំពេញថាខ្វះចំណាត់ការច្បាស់លាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបណ្តាលឱ្យករណីឆ្លងរាលដាលនៃជំងឺនេះបន្តកើនឡើង និងបង្កឱ្យប៉ះពាល់ដល់មុខរបរ ឬអាជីវកម្មរបស់ប្រជាពលរដ្ឋដែលកំពុងត្រដរខ្យល់ស្រាប់ដោយសារវិបត្តិជំងឺនេះ។ ប្រតិកម្មនេះបន្ទាប់អាជ្ញាធររាជធានីភ្នំពេញប្រកាសផ្អាក សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ។ មន្ដ្រី សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញផែនការច្បាស់លាស់ទប់ស្កាត់ជំងឺកូវីដ១៩ និងធានានូវប្រក្រតីភាពនៃដំណើរការអាជីវកម្មរបស់ប្រជាពលរដ្ឋ។