ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • លោក​ ហ៊ុន​​ សែន​ ដាក់ផែនការចាក់វ៉ាក់សាំងនៅកន្លែងមានមនុស្សកកកុញ
    លោក​ ហ៊ុន​​ សែន​ ប្រកាស​ឈប់​ចាក់​វ៉ាក់សាំង​តាម​ការ​ស្នើសុំ​​ទៀត​ហើយ​ដោយ​​ដាក់​ផែន​ការ​ថ្មី ​គឺ​​ចាក់​ស្រោច​នៅ​កន្លែង​មាន​​មនុស្ស​កកកុញ​។​​ ​មន្ត្រី​បក្ស​ប្រឆាំង​​ស្នើ​​ឱ្យការ​ចាក់​វ៉ាក់សាំង​នេះ​កុំ​ប្រកាន់​និន្នាការ​នយោបាយ​និង​ត្រូវ​ផ្ដល់​អាទិភាព​ដល់​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ដែល​មិន​ត្រឹម​គិតតែ​កន្លែកកកុញ​ប៉ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ចង្អៀត​ណែន​និង​កំពុង​ផ្ទុះ​ជំងឺ​កូវីដ១៩​​ថែម​ទៀត​ផង​។​
    5 min
  • សាធារណៈជនថ្កោលទោសរបបក្រុងភ្នំពេញ ដែលមិនព្រមដោះលែងក្រុមសកម្មជន
    ប្រជាពលរដ្ឋ​មួយចំនួន ​ថ្កោលទោស​របបក្រុងភ្នំពេញ ​ដែលមិន​ព្រម​ដោះលែងសកម្ម​ជននយោបាយ ​និង​សកម្មជនសង្គម ​ក្នុងពេល​​ជំងឺកូវីដ-១៩​ កំពុង​រាតត្បាត​ចូល​ក្នុង​ពន្ធនាគារ​។ពួកគាត់ ​ចាត់ទុកថា​ ប្រសិនបើ​ជនជាប់ឃុំ​ទាំងនោះ ​មាន​គ្រោះ​ថ្នាក់​ឬ​ឈាន​ដល់ការ​បាត់បង់​អាយុ​ជីវិត​ដោយសារ​ឆ្លង​ជំងឺកូវីដ-១៩​ គឺរបប​លោក ហ៊ុន សែន ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
    9 min
  • គ្រួសារអ្នកទោសនយោបាយស្នើសហរដ្ឋ​អាមេរិក​ជួយ​អន្តរាគមន៍
    ក្រុមគ្រួសារ​អ្នក​ជាប់​ឃុំ​នយោបាយ​នាំ​គ្នា​ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី​២៨ ឧសភានេះ និង​ដាក់​ញតិ​ជូន​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​​ជួយអន្តរាគមន៍​ទៅ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។ សកម្ម​ភាព​​របស់​គ្រួសារ​​អ្នក​​ជាប់​ឃុំ​នយោ​បាយ​នេះ ធ្វើ​​ឡើង​បន្ទាប់​ពី​ជំងឺ​កូវីដ​១៩ បាន​​ផ្ទុះ​នៅ​ក្នុង​ពន្ធ​នាគារ។
    6 min
  • មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរស៊ើបអង្កេត ករណីបុរសម្នាក់ស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក
    មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរ​ បង្កើត​គណៈកម្មការ​ដោយ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​លើ​បុរស​ម្នាក់​បាន​ស្លាប់​ពេល​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​មណ្ឌល​សុខភាព​ ខេត្ត​ត្បូង​ឃ្មុំ​។​ ជនរងគ្រោះ​ស្លាប់​ ៣ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​បាន​វាយ​សម្លាប់​មន្ត្រី​យោធា​មួយ​រូប​ដែល​យាម​នៅ​កន្លែង​​ធ្វើ​ចត្តាឡីស័ក។​
    4 min
  • ពលរដ្ឋខេត្តព្រះសីហនុចោទប្រកាន់ថា ឈ្មួញយកឈ្មោះលោក ហ៊ុន ជា ដើររំលោភយកដីធ្លី
    ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​​ប្រមាណ​១០០​នាក់​នាំ​គ្នា​តវ៉ា​​​​ទាមទារ​ឱ្យ​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ជា​ ​បកស្រាយករណី​ ក្រុម​ឈ្មួញ​យក​ឈ្មោះ​លោក​ ដើរ​រំលោភ​ដីធ្លី​ពលរដ្ឋ​ប្រមាណ​៣០​ហិកតារ​។​ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ភាគី​ជម្លោះ​បង្ហាញ​ឯកសារ​របស់​ខ្លួន​ទៅ​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។
    4 min
  • សហជីពគ្រោងដាក់លិខិតទៅក្រុមហ៊ុនបញ្ជា​ទិញ​ ឲ្យ​​ដាក់​សម្ពាធ​ភាគី​ពាក់ព័ន្ធ​រឿង​កម្មករឆ្លងកូវីដ១៩
    សហជីព​ឯករាជ្យ​ និង​​អង្គការ​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ គ្រោង​ដាក់​​លិខិត​​ទៅ​​ក្រុម​ហ៊ុន​អ្នក​​បញ្ជា​ទិញ​ ឲ្យ​​ដាក់​សម្ពាធ​ភាគី​ពាក់ព័ន្ធ​រឿង​សុវត្ថិភាព​កម្មករ​ ដែល​កំពុង​ឆ្លង​ជំងឺ​កូវីដ​-​១៩​ កាន់​តែ​ច្រើន​ឡើង​។ ពួក​គេ​ថា​ ទាំង​រដ្ឋាភិបាល​ និង​​ថៅកែ​រោង​ចក្រ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​ ដើម្បី​ធានា​សុវត្ថិភាព​របស់​កម្មករ​​នៅ​ឡើយ​។​
    8 min
  • ចិនប្រកាសថាខ្លួនបានរួមចំណែកកាត់បន្ថយជីវភាពក្រីក្រនៅកម្ពុជា
    អ្នកឃ្លាំមើល​ និង​អ្នកវិភាគ​នយោបាយ​ លើក​ឡើង​ថា​ ជំនួយ​ប្រទេស​ចិន​ (China) ជួយ​ដល់​កម្ពុជា​មិន​ប្រកប​ដោយ​សុទ្ធចិត្ត​ និង​សប្បុរសធម៌​ ដូច​នៅ​បណ្តា​ប្រទេស​លោក​សេរី​ឡើយ។ ផ្ទុយ​ទៅវិញ មហា​អំណាច​ចិន​ ផ្តល់​ជំនួយ​ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ពី​កម្ពុជា។ ការលើកឡើងនេះ​ ក្រោយ​ពី​ស្ថាន​ទូត​ចិន​ចេញ​សារ​លិខិត​ចំហ​មួយ​ថា​ ចិន​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​ជីវភាព​កាន់​តែ​ប្រសើរ។
    9 min
  • ក្រុមហ៊ុនកាស៊ីណូ NagaWorld បញ្ចប់កិច្ចសន្យាការងារ ថ្នាក់ដឹកនាំសហជីព ៣នាក់
    ថ្នាក់ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៏ (Naga World) ចំនួន​៣​រូប​ត្រូវ​បាន​ក្រុមហ៊ុន​នេះ កោះ​ហៅ​ទៅ​ប្រាប់​ពី​ការ​បញ្ចប់​កិច្ចសន្យា​ការងារ។ ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី សហជីព​នេះ ស្នើ​ឲ្យ​ភាគី​ថៅកែ​បញ្ឈប់​គម្រោង​បញ្ចប់​កិច្ចសន្យា​កម្មករ​និយោជិត​ជាង​១ ពាន់ ៣​រយ​នាក់ (១.៣២៩) ពី​ការងារ ដែល​ក្រុមហ៊ុន​សំអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។
    4 min
  • អ្នកជាប់ឃុំដោយសាររឿងនយោបាយមួយចំនួនឆ្លងជំងឺកូវី១៩ នៅក្នុងពន្ធនាគារ
    អ្នកជាប់ឃុំដោយសាររឿង​​នយោ​បាយ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូវី១៩ នៅ​ក្នុង​ពន្ធនា​គារ​ព្រៃស(ម១) ។ មន្រ្តី​សង្គម​ស៊ីវិល ថា​​គ្រួសារ​អ្នក​ជាប់​ឃុំ​មាន​សិទ្ធិ​ដឹង​អំពី​សុខ​ទុក្ខសាច់​ញាតិ​ពួក​គាត់​ពី​ពន្ធនាគារ ដូច្នេះ​អាជ្ញាធរ​ពន្ធនាគារ​គួរ​រក​មធ្យោ​បាយ​ជូនដំណឹង​ឱ្យ​គ្រួសារ​អ្នក​ជាប់​បាន​ដឹង ដើម្បី​ឱ្យ​ពួក​គាត់​បាន​ដឹង​ពី​សុខ​ទុក្ខ​គ្នា​ផង​ដែរ។
    7 min
  • អង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលស៊ើបអង្កេតករណីរត់ពន្ធឈើពីកម្ពុជាទៅ ហុងកុង
    ក្រុម​អង្គការ​ស៊ីវិល ​៣១ស្ថាប័ន​ រួម​ទាំង​ក្រុម​យុវជន ​និង​ អ្នក​ស្រឡាញ់​បរិស្ថាន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ស្នើ​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ភាព​ច្បាស់លាស់​ស៊ើបអង្កេត​ជា​សាធារណៈ​ ករណី​អាជ្ញាធរ​ហុងកុង (Hong Kong) ឃាត់​ចាប់​ឈើ​ប្រណិត​រាប់​រយ​តោន​ ដែល​នាំ​ចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ពួកគេ​ជឿ​ថា ​ប្រសិន​បើ​ករណីនេះ ​ពុំ​មាន​ភ្លើង​ខៀវ​ពី​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​បុគ្គល​មាន​អំណាច​ទេ​ គំនរ​ឈើ​ប្រណិត​ទាំងនេះ ​នឹង​មិន​អាច​រំកិល​ដល់​ទី​ក្រុង​ហុង​កុង​បាន​ឡើយ​។
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។