ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • កម្មករសំណង់ត្អូញពិបាករកប្រាក់ចំណូលដោះស្រាយជីវភាពអំឡុងវិបត្តិជំងឺកូវីដ១៩
    កម្មករសំណង់​មួយ​ចំនួន​ត្អូញត្អែរ​អំពី​ជីវភាព​រស់​នៅ​​កាន់​តែ​ធ្លាក់ចុះ​ដុនដាប​​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​។ កម្មករ​ទាំង​នោះ​ឱ្យ​ដឹង​ថា​ ពួកគាត់​បាន​បាត់បង់​ប្រាក់​ចំណូល​ខ្លាំង ចាប់​តាំង​ពី​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​នៅ​រាជធានី​ភ្នំពេញ​មក​​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ​ស្ថានភាព​បែប​នេះ រដ្ឋាភិបាល​គួរតែ​ផ្ដល់​ស្បៀង​អាហារ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ពួកគាត់​ជា​បន្ទាន់​ ដើម្បី​​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។
    5 min
  • សកម្មជនបក្សប្រឆាំងថាប៉ូលិសខេត្តកណ្ដាល តាមចាប់លោកពាក់ព័ន្ធរឿងចែកអំណោយ
    សកម្មជន​បក្ស​ប្រឆាំង​​ នៅ​ខេត្ត​កណ្ដាល​ម្នាក់ កំពុង​គេច​ខ្លួន ក្រោយ​ប៉ូលិស​​​​បាន​ទៅ​សួរ​រក​ដំណឹង​លោក​ដល់​ផ្ទះ ​ពាក់ព័ន្ធ​​​​​​រឿង​​ចែក​​អំណោយ ​​របស់​​ លោក សម រង្ស៊ី ​ឱ្យ​ទៅ​ពលរដ្ឋ​ ក្នុង​តំបន់​បិទ​ខ្ទប់ ក្នុង​ក្រុង​តាខ្មៅ​។ ទោះបីយ៉ាងណា ប៉ូលិស​​មូលដ្ឋាន​បដិសេធ​ព័ត៌មាន​នៃ​ការ​ស្វែង​រក​ចាប់​ខ្លួន​នេះ។
    4 min
  • ឳពុករបស់សពអ្នកជំងឺកូវីដ១៩បានកញ្ចប់ធាតុរបស់កូន តែនៅមិនអស់ចិត្ត
    ឳពុក​​របស់​​សព​​យុវតី​​វ័យ​ ១៧​ ឆ្នាំ​​ពី​​ខេត្ត​​​រតនៈគិរី​​ ដែល​​ស្លាប់​​ដោយ​​ជំងឺ​​កូវីដ​​-​​១៩​​ បាន​ទទួល​កញ្ចប់​ធាតុ​របស់​កូន​ស្រី​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ ឧសភា​។​ ប៉ុន្តែ​ លោក​នៅ​តែ​មិន​អស់​ចិត្ត​ នឹង​​ភាព​អាថ៌​កំបាំង​ នៃ​ការ​ស្លាប់​នេះ​។​ មន្រ្តី​សង្គម​ស៊ីវិល​ផ្នែក​វេជ្ជសាស្រ្ត​ ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ ធ្វើកោសល​វិច្ច័យ​ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ស្លាប់​ ឲ្យ​ក្រុម​គ្រួសារ​​អស់​ចិត្ត​ និង​ដើម្បី​តម្លាភាព​ផង។
    5 min
  • សង្គម​ស៊ីវិលស្នើក្រសួងចាត់ការចំពោះ​អ្នកមានអំណាចរំលោភបំពានផ្លូវភេទលើស្រ្តី
    អ្នកធ្វើការ​លើក​កម្ពស់​សិទ្ធិស្រ្តី​នៅតែ​ទទូច​អោយ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​មហាផ្ទៃ​ចាត់វិធាន​ការ​ជាក់លាក់​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង​ចំពោះ​អ្នកមាន​អំណាច​មាន​ទ្រព្យ ពាក់​ព័ន្ធ​នឹង​រឿង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្រ្តី។
    ការលើកឡើង​នេះ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃទី២៤ ខែឧសភា បាន​ច្រានចោល​ការរិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ថា​កន្លង​មក​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ទៅ​តាម​គោលការណ៍​ច្បាប់​ទៅ​លើ​ករណី​អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទ​ជាដើម។
    6 min
  • អ្នកបរិស្ថានស្នើឱ្យរដ្ឋាភិបាលលុបចោលអនុក្រឹត្យកាត់ដីគម្របព្រៃឈើទៅឱ្យ ឧកញ៉ា លី យ៉ុងផាត់
    អ្នក​ការពារ​បរិស្ថាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​កាត់​ដី​ទំហំ​ជាង​ ៣​ រយ​ ​ហិកតារ​ នៅ​ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ទៅ​ឱ្យ​ ឧកញ៉ា លី យ៉ុងផាត់​ ដោយ​សារ​អាច​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​។​ រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ បាន​កាត់ផ្ទៃដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២​ ទៅ​ឲ្យ​ឧកញ៉ា​រូប​នេះធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រែក្លាយ​ដី​នោះ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ។​
    5 min
  • ពលរដ្ឋ និងសង្គមស៊ីវិលស្នើអាជ្ញាធរខេត្តសៀមរាបដកផ្ទាំងគ្រឿងស្រវឹងតាមដងផ្លូវ
    ប្រជាពលរដ្ឋ និងសង្គមស៊ីវិល​​​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប​ដក​ចោល​ ផ្ទាំង​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ទី​សាធារណៈ។ សំណើ​ធ្វើ​ឡើង​បន្ទាប់​ពីផ្ទាំង​ផ្សព្វ​ផ្សាយ​​ស្រា​បៀរ និង​​គ្រឿង​ស្រវឹង​បា​ន​​លេច​​ត្រដែត​​ព្រោង​ព្រាត​​នៅ​តាម​​ដង​ផ្លូវ សួន​ច្បារ និង​ទី​សាធារណៈ​នានា​​នៅ​ក្នុង​​ក្រុង​សៀមរាប ដែល​​ជា​តំបន់​​ទេសចរណ៍​វប្បធម៌​របស់​​ជាតិ។
    7 min
  • សាក្សី​សំណុំរឿង​បុរស​ម្នាក់​ស្លាប់​ពេល​ឃុំ​ខ្លួន ចូល​បំភ្លឺ​នៅ​តុលាការដូចការគ្រោងទុក
    សាក្សី​ក្នុង​​សំណុំ​រឿង​បុរស​ម្នាក់​ដែល​បាន​ស្លាប់​​ពេល​សមត្ថកិច្ច​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​នោះ បានចូល​បំភ្លឺ​នៅ​តុលាការ​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ដូច​ការ​គ្រោង​ទុក​នៅ​រសៀល​ថ្ងៃ​ទី​២៦​ឧសភា​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ​​ការ​ចូល​បំភ្លឺ​នេះ​ជា​រឿង​ល្អ ដែល​​​​​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​បន្ត​ដំណើរ​ការ​ទៅ​មុខ​​រលូន​។
    6 min
  • សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ម្នាក់ទៀត​ ទាក់​ទិន​ករណី​ពុល​ស្រា​ នៅ​ក្នុង​ខេត្ត​កំពត
    សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ចំនួន​ ៣​ នាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ២៧​ ឧសភា​ ស្អែក​នេះ​ ក្រោយ​ពី​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ទើប​ចាប់​ខ្លួន​បាន​ ពាក់​ព័ន្ធ​នឹង​ករណី​ពុល​ស្រា​ ស​ នៅ​ក្នុង​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​។​ មន្ត្រី​សង្គម​ស៊ីវិល​ថា​ សមត្ថកិច្ច​គួរ​ស្វែង​រក​អ្នកពាក់ព័ន្ធនៅ​​ពី​ក្រោយ​ខ្នង​យក​មក​កាត់​ទោស​ ដើម្បី​កុំ​ឱ្យ​មាន​ករណី​នេះ​កើត​មាន​ឡើង​នៅ​ថ្ងៃ​ក្រោយ​ទៀត។​
    5 min
  • សហជីព​ស្នើ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​បញ្ឈប់​គម្រោង​កាត់​បុគ្គលិក​ជាង​១​ពាន់​នាក់​ ព្រោះ​មិន​ស្រប​តាម​​ច្បាប់​ស្ដី​ពី​ការងារ
    សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ​ស្នើ​សុំ​ភាគី​ក្រុមហ៊ុន បញ្ឈប់​គម្រោង​កាត់​បុគ្គលិក​ជាង​១​ពាន់​៣​រយ​នាក់ (១.៣២៩) ដែល​ក្រុមហ៊ុន​សំអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។ សហជីព​ស្នើ​ភាគី​ថៅកែ​រក្សា​ទុក​ពួកគេ​ឲ្យ​នៅ​បន្ត​ធ្វើ​ការ​តាម​ផ្នែក​ដដែល និង​គិត​គូរ​ផ្ដល់​អត្ថប្រយោជន៍​ការងារ​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ។
    7 min
  • គ្រូបង្រៀន​ម្នាក់​ប្រតិកម្ម​នឹង​តុលាការ​ខេត្ត​ប៉ៃលិន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១ឆ្នាំ​រឿង​រិះគន់​អាជ្ញាធរ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​
    គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន ខក​ចិត្ត​នឹង​តុលាការ​ខេត្ត​នេះ​ដែល​​សម្រេច​ផ្ដន្ទាទោស​ឱ្យ​គាត់​​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​រឿង​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​​រីះ​គន់​អាជ្ញាធរ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​​កាល​ពី​ពេល​កន្លង​ទៅ​។ មន្ត្រី​សិទ្ធិមនុស្ស​ ចាត់ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។
    5 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។