ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋថា ក្រុមហ៊ុន ​OCICដាក់​គ្រឿងចក្រ​ និង​កំពុង​​ឈូស​ឆាយ​​គម្រោង​ព្រលាន​​យន្តហោះ​​ដែល​កំពុង​ចម្រូងចម្រាស
    ប្រជាពលរដ្ឋ​ រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី នៅ​​ខេត្ត​កណ្ដាល​ ព្រួយ​បារម្ភ​ថា ក្រុមហ៊ុន​ អូស៊ីអាយស៊ី (OCIC)
    នឹង​ចាប់​ផ្ដើម​​​​ឈូស​ឆាយ​​​កម្ទេច​ស្រែ និង​ស្រូវ របស់​​ពួក​គេ ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត ក្រោយ​ពេល​ ក្រុមហ៊ុន បាន​ដាក់​គ្រឿង​ចក្រ ​​ច្រើន​គ្រឿង ជា​បន្ត​បន្ទាប់។ សង្គម​ស៊ីវិល យល់​ថា អាជ្ញាធរ គួរ​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​នេះ ឱ្យ​ចប់​សព្វគ្រប់​​សិន មុន​នឹង​អនុញ្ញាត ​ឱ្យ​ក្រុមហ៊ុន​ចាប់​ផ្ដើម​ការ​សាង​សង់​។
    5 min
  • មេឃុំ​ចៅ​សង្កាត់​បក្ស​ប្រឆាំង ​រក្សា​ជំហរ​មិន​ចូល​រួម​​ឈរ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ខាងមុខ បើ​​​​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ
    មេ​ឃុំ​ចៅសង្កាត់មួយចំនួនរបស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​ដែល​ត្រូវបក្ស​កាន់​អំណាច​ប្លន់​យក​កៅអី​ពួកគាត់ នៅតែ​​រក្សា​ជំហរ​​​មិន​ចូលរួម​ឈរឈ្មោះ​​​បោះឆ្នោត​ឱ្យ​គណបក្ស​ណាទាំង​អស់​​ ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​​ការ​បោះឆ្នោតថា ​​ជំហរ​បែបនេះ​ជា​ការគោរព​ឆន្ទៈ​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោតឲ្យ​ពួក​គេ​និង​ជំរុញ​ឱ្យមាន​ដំណោះ​ស្រាយ​នយោបាយ​ឡើង​វិញ​ ដើម្បី​អាច​ឱ្យ​បក្សប្រឆាំងអាច​ចូល​រួម​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​ដ៏​ខ្លី​នេះ​។​
    7 min
  • កសិករនៅ​ស្រុក​ស្អាង​ នឹង​​​ផ្អាក​​​ដាំដុះ​មួយ​រយៈ ក្រោយ​ការ​​​ឈូស​ចម្ការ​សាឡាត់​ចោល​ម្ដង​ទៀត​​​
    កសិករ​​មួយ​ចំនួន​ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​​ នឹង​​​ផ្អាក​​​ដាំដុះ​មួយ​រយៈ ក្រោយ ​ពី​ពួកគេ មាន​គម្រោង​​​​ឈូស​ចម្ការ​សាឡាត់​ ចោល​ម្ដង​ទៀត។ អ្នក​ជំនាញ​កសិកម្ម​ ជំរុញ​​ឲ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ ​ធានា​​​ទីផ្សារ ទើប​កសិករ​មាន​លទ្ធភាព​ដាំដុះ​​បន្ត​​។
    5 min
  • ពលរដ្ឋ​ស្នើ​បក្ស​កាន់​អំណាច និង​បក្សប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ មុន​ការបោះឆ្នោត​
    ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច​និង​ប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ ដោយ​បើក​លំហ​​ប្រជាធិបតេយ្យ​​ឡើង​​វិញ ដើម្បី​ធានា​នូវ​បរិយាកាស​បោះឆ្នោត​មួយ​ដោយ​សេរីភាព ត្រឹមត្រូវ យុត្តិធម៌ និង​ចូលរួម​ប្រកួត​ប្រជែង​ពី​គ្រប់​និន្នាការ​នយោបាយ។ ពួក​គាត់​សង្ឃឹម​ថា​អ្នក​នយោបាយ​នឹង​យក​សំណើ​ពួក​គាត់​ទៅ​ពិចារណា​ដោះ​ស្រាយ​ដើម្បី​ប្រយោជន៍​ជាតិ។
    6 min
  • សហជីពបារម្ភថា កម្មករជួបការលំបាក បើរដ្ឋាភិបាល​ មិន​ទាមទារការអនុគ្រោះ​ពន្ធ ២០% មក​វិញ
    សហជីព​ និង កម្មករមួយចំនួន ​​ព្រួយ​បារម្ភ​​ថា ផល​ប៉ះពាល់ ​នឹង​​​​ធ្លាក់​លើ​​​កម្មករ​​​​កាន់​តែ​ធ្ងន់​ ដោយ​សារ ​​រដ្ឋាភិបាល ប្រកាស​​ជំហរ​​ មិន​​ទាមទារ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ​២០% ​ពី​សហភាព​អឺរ៉ុប​មក​វិញ បើ​ទោះ​ជា​​ក្នុង​ស្ថានភាព​​ពលរដ្ឋ​​ កំពុង​រងគ្រោះ​ ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) ក៏​ដោយ​។
    8 min
  • សាច់​ញាតិ​​អ្នក​ជាប់​ឃុំ ស្នើឱ្យដោះលែង​ក្រុម​គ្រួសារ​ពួក​គេក្រៅឃុំបណ្តោះអាសន្ន
    សាច់​ញាតិ​អ្នក​ជាប់​​ឃុំ​ បារម្ភ​ ​ក្រុម​គ្រួសារ​ពួក​គេឆ្លងជំងឺcovid-19 ​​និង​ស្នើ​​​ដោះ​លែងក្រុមគ្រួសារ​ពួក​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​។​ ការ​បារម្ភ​នេះ​​ក្រោយ​​ជំងឺ​​កូវីដ១៩​បាន​ឆ្លង​ចូល​​​ពន្ធនាគារ​​​រាជធានី​ភ្នំពេញ​និង​ពន្ធនាគារ​​ខេត្ត​ព្រះសីហនុ។ ​ ​​​​
    7 min
  • ប៉ូលិស​ទម្លាក់​កំហុស​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែលត្រូវគេវាយ
    មន្ត្រីប៉ូលិស​ជាន់ខ្ពស់ក្រុង​ភ្នំពេញ​ លើកឡើងថា ​មូលហេតុ​​ដែលមិនទាន់​ចាប់​បាន​ជនបង្ក​ហិង្សា​លើ​សកម្មជន​បក្សប្រឆាំង​កន្លងមកនេះ​​ ព្រោះ​ជនរងគ្រោះ​មួយចំនួន​​មិនបាន​ដាក់​បណ្តឹង​ និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច។ ប៉ុន្តែសកម្មជនបក្ស​ប្រឆាំង ​អះអាងថា ​សមត្ថកិច្ចទៅវិញទេ​ដែល​គ្មានឆន្ទៈ​ចាប់ជនដៃដល់​យកមក​ផ្តន្ទា​ទោស​តាមច្បាប់ ​ព្រោះពួ​ក​គាត់យល់ថា ករណីហិង្សា​ទាំងនេះ ​គឺជាការ​រៀបចំ​ជាប្រព័ន្ធ​ក្នុងការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​និន្នាការ​ផ្ទុយ​ពីបក្ស​កាន់អំណាច។
    8 min
  • សម្រែក​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត​កែម ឡី ​កក្រើក​ឡើង​វិញ ​ខណៈ​ជិតដល់​ខួប៥​ឆ្នាំ
    ក្រុម​គ្រួសារ​បណ្ឌិត​កែម ឡី ​និង​ប្រជាពលរដ្ឋ ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ រដ្ឋាភិបាល​ ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត​កែម ឡី ​ឲ្យបាន​ពេញលេញ ​និង​តម្លា​ភាព។ ​ការ​អំពាវនាវ​នេះ ​ធ្វើឡើង​ខណៈ​ជិត​ដល់​ថ្ងៃខួប៥ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ​នៅថ្ងៃទី១០ ​ខែ​កក្កដា​ខាងមុខ។
    11 min
  • គ្រួសារសកម្មជនដីធ្លីខេត្តត្បូងឃ្មុំរស់នៅក្នុងជីវភាពលំបាក ខណៈតុលាការបន្តឃុំខ្លួនប្តី
    ប្រពន្ធ​សកម្ម​ជន​ដីធ្លី​ខេត្ត​ត្បូង​ឃ្មុំ​កំពុង​រស់​នៅ​ក្នុង​ជីវភាព​ត្រដាប​​ត្រដួស ខណៈ​តុលា​ការ​បន្ត​ឃុំ​ខ្លួន​ប្តី​ពួក​​គាត់​​ទាំង​អយុត្តិធម៌។ មន្រ្តី​សង្គម​ស៊ីវិល ទទូចឱ្យ​តុលាការ​ទំលាក់​ចោទ​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​ពួក​គាត់​ជួប​ជុំ​គ្រួសារ និង​ដោះ​ស្រាយ​ជីវភាព​ស្របពេល​ពួក​គាត់​កំពុង​ជួប​ទុក្ខ​លំបាក។
    6 min
  • អាជ្ញាធររកឃើញអ្នកជាប់ឃុំជាង៥០នាក់ឆ្លងជំងឺកូវីដ១៩
    ជំងឺ​កូវីដ១៩​បាន​រាតត្បាត​ដល់​ពន្ធនាគារ​​​រាជធានី​ ភ្នំពេញ​ និង​ពន្ធនាគារ​​ខេត្ត​ព្រះសីហនុហើយ​​ដោយអាជ្ញាធរ​រក​ឃើញ​ថា ​យ៉ាង​ហោច​ណាស់​មានអ្នក​ជាប់​ឃុំ​ជាង​៥០​នាក់​​​បាន​ឆ្លង​ជំងឺ​នេះ​។​ មន្ត្រី​សង្គម​ស៊ីវិល​និង​សាច់​ញាតិ​អ្នក​ជាប់​ឃុំ​ស្នើ​ទៅ​​​​មន្ត្រី​ពន្ធនាគារ​គួរ​អនុញ្ញាត​ឱ្យ​អ្នកជាប់​​ឃុំ​ក្នុងបទល្មើស ​ស្រាលៗ​ អ្នក​​ជិត​រួច​ទោស​ ​និង​អ្នក​ជាប់​ឃុំ​​ដោយសារ​បញ្ហា​នយោបាយ ព្រំដែន​ និងបរិស្ថាន ​អាច​នៅ​ក្រៅ​ឃុំ​​​ដើម្បី​​បង្ការ​បញ្ហា​នេះ​។
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។