អ្នកបរិស្ថាន និងជាអតីតអ្នកឃ្លាំមើលពន្ធនាគារ យល់ស្របជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិថា រដ្ឋាភិបាលក្រុងភ្នំពេញកំពុងលាក់ព័ត៌មានពីចំនួនអ្នកជាប់ឃុំ ដែលបានឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះស្នើអោយមេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ក្នុងនោះគឺគួរតែដោះលែងអ្នកជាប់ឃុំ ដែលអាចជាអ្នកជាប់ឃុំបណ្ដោះអាសន្ន អ្នកជាប់ទោសស្រាលៗ ពិសេសគឺក្រុមអ្នកជាប់ឃុំដោយសារការតរវ៉ា បញ្ហាសង្គម និងសកម្មជនបរិស្ថាន ជាដើម។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងអ្នកស្រី សុជីវី ជាមួយស្ថាបនិកអង្គការមាតាធម្មជាតិ លោកអាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson) ហៅកាត់ថា អាឡិច ជុំវិញរឿងនេះដូចតទៅ៖