សាច់ញាតិរបស់សកម្មជនសង្គមចំនួន៧នាក់ កំពុងជាប់ឃុំបណ្ដោះក្នុងពន្ធនាគារព្រៃស និងមេធាវី ខកចិត្ត ចំពោះចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចបដិសេធសំណើ សុំនៅក្រៅឃុំអាសន្នរបស់យុវជនទាំង៧នាក់។ មេធាវី អះអាង ថា កូនក្ដីទាំង៧នាក់ មានលក្ខខណ្ឌ សមស្របនឹងទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ។