កម្មកររោងចក្រនៅរាជធានីភ្នំពេញ ត្អូញត្អែរអំពីទុក្ខលំបាក ក្រោយពួកគាត់បើកបានប្រាក់ឈ្នួលបន្តិចបន្តួច ដែលមិនអាចជួយឱ្យពួកគាត់សងបំណុល បង់ថ្លៃបន្ទប់ជួល ទឹកភ្លើង និងដោះស្រាយជីវភាពមិនរួចផង។ មន្រ្តីសង្គមស៊ីវិល យល់ថារដ្ឋាភិបាល និងថៅកែរោងចក្រ គួរយកចិត្តទុកបន្ថែម ជុំវិញទុក្ខលំបាករបស់កម្មករនិយោជិត ដើម្បីធានាថាពួកគាត់អាចរស់នៅក្នុងជីវភាពសមរម្យ។