ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អតីតស្ត្រីធ្វើការផ្សព្វផ្សាយស្រាបៀ ចែករំលែកបទពិសោធជីវិតការងារដែលរងការបៀតបៀន
    មន្រ្តី​ធ្វើការ​ផ្អែក​លើកស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​សេវាកម្សាន្ត និង​ជា​អតីត​ស្ត្រី​ធ្វើការ​ផ្សព្វផ្សាយ​ស្រាបៀ​​រយៈពេល​១០​ឆ្នាំ​ម្នាក់ បាន​រំលឹក​និង​ចែករំលែក​បទពិសោធ​ជីវិត​ដែល​បាន​ជួបប្រទះ អំពី​ការ​បៀតបៀន​រាងកាយ និង​រំលោភ​បំពាន​សិទ្ធិ រួម​ទាំង​ការ​​ប្រមាថ​ម៉ាក់ងាយ ពី​សំណាក់​ភ្ញៀវ និង​មជ្ឈដ្ឋាន​ការងារ។ ប៉ុន្តែ​គាត់​មិន​បាន​ផ្ដេកផ្ដួល​និង​ជោគវាសនា ឬ​ការ​ប្រមាថ​មើល​ងាយ​នេះ​ទេ ដោយ​ពួកគាត់​បាន​​វិវឌ្ឍន៍​ខ្លួន ដោយ​ចូលប្រឡូក​ក្នុង​ការងារ​ផ្នែក​តស៊ូមតិ ដើម្បី​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​សេវាកម្សាន្ត​វិញ។
    11 min
  • សាច់ញាតិសកម្មជនបរិស្ថាន ស្នើឱ្យសាធារណជនជួយទាមទារយុត្តិធម៌
    សាច់ញាតិសកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ ស្នើ​ឱ្យ​សាធារណជន​ជួយ​ទាមទារ​យុត្តិធម៌​ជូន​អ្នក​ហ៊ាន​ចេញ​មុខ​ការពារ​ប្រយោជន៍​សង្គម​ផង។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាធារណ​ជន និង​មន្រ្តី​រដ្ឋាភិបាល​ចេញ​មុខ​ស្វែងរក​យុត្តិធម៌​ឱ្យ​ពិធី​​​ការិនី​​ទូរទស្សន៍​មួយ​​​​ក្នុង​ក្តី ​រឿង​បៀតបៀន​​ផ្លូវ​​ភេទ ​​មន្រ្តីសង្គមស៊ីវិលទទូច​ដល់​អាជ្ញាធរ​​ឱ្យ​ ដោះលែង​សកម្មជន​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។
    8 min
  • ជនជាតិដើមភាគតិច ស្នើ​អាជ្ញាធរ​ប្រគល់​ដីដែលក្រុមហ៊ុនចិនរំលោភយក ឱ្យអ្នកភូមិធ្វើស្រែវិញ
    ជនជាតិដើមភាគ​តិច​កួយ​ជាច្រើន​គ្រួសារ​រស់​នៅ​ខេត្តព្រះវិហារ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ​ប្រគល់​ដី​មាន​ជម្លោះ​រវាងពលរដ្ឋ និង ក្រុមហ៊ុន​ចិន​ ជូន​សហគមន៍​ ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។ ការ​លើក​ឡើង​នេះ​ ក្រោយពី​ពលរដ្ឋ​ចំណាក​ស្រុក​បាន​ទៅ​ធ្វើ​កសិកម្ម​លើ​ដី​មាន​ជម្លោះ​នោះ ​ហើយ​អ្នក​ភូមិ​បាន​លើក​គ្នា​ទៅ​ឃាត់​គ្រឿង​ចក្រ រយៈពេល ២ថ្ងៃ​ជាប់​គ្នា។
    5 min
  • មន្រ្តីរដ្ឋាភិបាលអនុវត្តស្តង់ដាពីរចំពោះករណីពិធីការនីទូរទស្សន៍និងយុវតីសកម្មជនសង្គម
    មន្រ្តី​​សង្គម​ស៊ីវិល​ ​អ្នកឃ្លាំមើល​សង្គម​ ​និង​ពលរដ្ឋ​ទូទៅ​ ​ភ្ញាក់ផ្អើល​ចំពោះ​ការ​យកចិត្តទុកដាក់​ ​និង​អន្តរាគមន៍​ដ៏​កម្រ ​ពី​មន្រ្តី​ក្រសួង​កិច្ចការ​នារី​ ​ក្រសួងយុត្តិធម៌​ ​និង​ក្រុម​មេធាវី​របស់​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ទៅលើ​ករណី​ពិធីការនី​ទូរទស្សន៍ ​MyTV ​ស្រប​ពេល​ដែល​ករណី​យុវតី​តវ៉ា​ ​និង​ឈឺឆ្អាល​បញ្ហា​បរិស្ថាន​ ​និង​សង្គម​ ​បែរជា​គ្មាន​ការ​ឈឺឆ្អាល​ ​ឬ​អន្តរាគមន៍​បែប​នេះ​ ​ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែរ​សោះ​។​
    8 min
  • អ្នកវិភាគថាការផ្លាស់ប្ដូរ តួនាទីចៅក្រម មិនបានផ្ដល់យុត្តិធម៌ដល់ស្ថាប័នតុលាការទេ
    ​​អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​ផ្លាស់ប្ដូរ​តួនាទី​ចៅក្រម​​ មិន​អាច​ផ្ដល់​នូវ​យុត្តិធម៌​ នៅ​ក្នុង​ស្ថាប័ន​តុលាការ​ទេ​ ដោយសារតែគ្នុង​ស្ថាប័ន​ នេះ​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​។​ ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ បាន​ចេញ​ព្រះ​រាជក្រឹត្យ​ ផ្ទេរ​ និង​តែង​តាំង​​ ចៅក្រម​ ចំនួន ៨៩​ រូប​ ពី​ទីក្រុង​ភ្នំពេញ​ ទៅ​តាម​បណ្ដា​ខេត្ត​ និង​ពី​ខេត្ត​មក​ទី​ក្រុង​ភ្នំពេញ​ផង​ដែរ។
    4 min
  • សង្គម​ស៊ីវិល​ស្នើ​ក្រសួងលុបចោលលក្ខខ័ណ្ឌតម្រូវអោយបេក្ខជនប្រឡងចាក់វ៉ាក់សាំង
    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ក្រសួង​មុខងារ​សាធារណៈ​ឱ្យ​លុប​ចោល​លក្ខខ័ណ្ឌ​តម្រូវ​អោយ​បេក្ខជន​ប្រឡង​ក្របខណ្ឌ​មន្រ្តី​រាជការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​អោយ​គ្រប់​ចំនួន​២ដូស។ ពួកគេ​មើលឃើញ​ថា​លក្ខខណ្ឌ​នេះ​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់ គោលការណ៍​សិទ្ធិមនុស្ស និង​បង្កើត​អោយ​មាន​បរិយាកាស​ការប្រកួត​ប្រជែង ដែល​មិន​ស្មើភាព​គ្នា​សម្រាប់​យុវជន ដែល​មាន​បំណង​បម្រើ​ការងារ​ជា​មន្រ្តី​រាជការ។
    5 min
  • អាមេរិករក​ឃើញថា កម្ពុជា​មិន​ទាន់​មាន​​​សេរីភាពសាសនាពេញលេញ​នៅឡើយ
    ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅថ្ងៃទី១៣ ឧសភា ដោយ​រក​ឃើញ​ កម្ពុជា​មិន​ទាន់​មាន​សេរីភាព​សាសនា​ពេញលេញ​នៅ​ឡើយ​ទេ។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ការពិត និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​កែ​លម្អ​ចំណុច​ខ្វះខាត​ទាំង​ឡាយ​ពាក់ព័ន្ធ​​នឹង​សេរីភាព​ខាង​ជំនឿ​សាសនា​។
    7 min
  • គូស្នេហ៍ពលករខ្មែរធ្វើការនៅប្រទេសថៃធ្វើពិធីសែនព្រេនចាប់ដៃគ្នាជាប្ដីប្រពន្ធ
    គូ​ស្នេហ៍​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ធ្វើ​ពិធី​សែនព្រេន​ចាប់​ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​តាម​គន្លង​ប្រពៃណី​ខ្មែរ​។ ការ​ប្រារព្ធ​ពិធី​ក្នុង​បរិយាកាស​ប្រទេស​ថៃ​កំពុង​ផ្ទុះ​ជំងឺ​កូវីដ១៩​ពេល​នេះ​ ពួក​គាត់​មិន​បាន​ធ្វើ​ធំ​ដុំ​ឬ​មាន​ភ្ញៀវ​ច្រើន​ចូល​រួម​នោះ​ទេ​ប៉ុន្តែ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយ​គូ​នេះ​ពេញ​ចិត្ត​ទទួល​យក​នូវ​ពិធី​ជ័យ​មង្គល​មួយ​នេះ។
    អ្នក​ជំនាញ​ផ្នែក​វប្បធម៌​ពិធី​សែនព្រេន​នេះ​មាន​អត្ថន័យ​សំខាន់​ពីរ​យ៉ាង​ គឺ​កុំ​ឱ្យ​ខុស​ខាង​មេបា​និង​ដើម្បី​ឱ្យ​សាច់ញាតិ​ទាំង​សងខាង​ដឹង​ឮ​ពី​ការ​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​នេះ​។
    7 min
  • សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​ព្រួត​វាយ​គ្រោង​ដាក់ពាក្យបណ្តឹង​ទៅ​តុលាការ​
    សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​របួសធ្ងន់​ ​គ្រោង​ប្តឹង​ទៅ​តុលាការ​ ​ក្រោយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ ​នៅ​មិនទាន់​ចាប់ខ្លួន​ជន​សង្ស័យ​មក​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។​ ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ប្រាប់​ឱ្យ​ជនរងគ្រោះ​អត់ធ្មត់​បន្តិច​ ​ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ​និង​ស៊ើប​អង្កេត​ករណី​នេះ​។​
    7 min
  • អាជ្ញាធរ​ថៃរឹតបន្តឹងតំបន់​ព្រំដែន​ជាប់​កម្ពុជា ទប់​ស្កាត់​ការ​រាតត្បាត​កូវីដ​១៩​​
    អាជ្ញាធរ​​ថៃ​បង្កើន​ការ​រឹត​បន្តឹង​​កាន់​តែ​ខ្លាំង​នៅ​តាម​ព្រំដែន​ជាប់​កម្ពុជា​​ហាម​ឃាត់​មិន​​ឱ្យ​ពលករ​ខ្មែរ​​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​​ដោយ​ខុស​ច្បាប់​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា​​ ​ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​ប្រឈម​នឹង​គ្រោះ​​ច្រើន​ជាង​ពេល​មុន​ៗ​។​
    5 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។