មន្ដ្រីនគរបាលជាន់ខ្ពស់នៃរាជធានីភ្នំពេញឱ្យថា មនុស្សជាង១ពាន់នាក់ (១.០៣៨) នៅភ្នំពេញ បានល្មើសបម្រាមបង្ការជំងឺកូវីដ និងបម្រាមគោចរណ៍នៅរាជធានីភ្នំពេញក្នុងការពេលបិទខ្ទប់ក្រុងភ្នំពេញ និងការរឹតត្បិតការធ្វើដំណើរ។ មន្ដ្រីសង្គមស៊ីវិលជំរុញទៅអាជ្ញាធរគួរ ណែនាំពលរដ្ឋឬឱ្យធ្វើកិច្ចសន្យាមុននឹងឈាន ដល់ការពិន័យឬដាក់ទោសទណ្ឌ។