ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ព្រះសង្ឃតាមបណ្ដាវត្តអារាមមួយចំនួន នៅតែបន្តខ្វះចង្ហាន់
    ព្រះសង្ឃ​តាម​វត្ត​មួយ​ចំនួន​បន្ត​ខ្វះខាត​ចង្ហាន់​ ​បើ​ទោះបីជា​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែនបានអំពាវនាវ​ទៅ​អាជ្ញាធរ​ឱ្យ​ជួយគិត​គូរ​ដល់​ព្រះសង្ឃ​ដែល​មិន​អា​ចចេញ​បិណ្ឌ​បាត្រ​ ​ខណៈ​ ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​បន្ត​អូស​បន្លាយ​។​ ​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា​ ​ព្រះសង្ឃ​អាច​រួមគ្នា​ធ្វើ​សំណើ​ទៅ​ម​ន្រ្តី​សង្ឃ​ ​ឬ​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ដឹង​ដើម្បី​ជួយដោះស្រាយ។
    8 min
  • សាច់ញាតិ​យុវជនស្លាប់ក្នុងពន្ធនាគារ​ខេត្ត​បាត់ដំបង រក​អន្តរាគមន៍​សង្គម​ស៊ីវិល
    សាច់ញាតិ​​យុវជន​ម្នាក់​ដែល​ស្លាប់​​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​​បាន​ចោទ​ប្រកាន់​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​ថា បាន​​​​វាយ​​ធ្វើ​ទារុណកម្ម​លើ​ជន​រងគ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​។​ លោក​ស្រី​បានស្វែង​​រក​កិច្ច​អន្តរាគមន៍​​ទៅ​សង្គម​ស៊ីវិល​ផ្នែក​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​​តុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ស្លាប់​នេះ​មាន​មន្ទិលសង្ស័យ​​ជា​ច្រើន​​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​​​គួរតែ​ស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​។
    6 min
  • ក្រុមយុវជនស្នើរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះ​ពិនិត្យ​តំបន់ដែលវៀតណាមពង្រាយទ័ព
    ក្រុម​យុវជន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចុះ​ពិនិត្យ​តំបន់​ព្រំដែន​ ​ដែល​វៀតណាម​ពង្រាយ​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​មួយ​ចំនួន​ ​ជាប់​ប្រទេស​កម្ពុជា​។​ ​ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​ ​ត្រូវធ្វើ​សេចក្តីបញ្ជាក់​ឱ្យ​ច្បា​ល់​លាស់​ ​ពី​គោលបំណង​របស់​យោធា​វៀតណាម​ ​ដើម្បី​ជម្រះ​មន្ទិល​ ​និង​ក្តី​បារម្ភ​របស់​ពលរដ្ឋ​។​
    6 min
  • ពលរដ្ឋ​ចំនួន៣០០​គ្រួសារ​ នៅ​តំបន់​ក្រហមទទួល​អំណោយ​ពី​ពលរដ្ឋ​ខ្មែរ​នៅអាមេរិក
    ប្រជាពលរដ្ឋ​ចំនួន​ ៣០០​ គ្រួសារ​ដែល​កំពុង​ប្រឈម​ នឹង​កង្វះ​ស្បៀងអាហារ​ នៅ​ក្នុង​តំបន់​ក្រហម​ ក្នុង​ទី​ក្រុងភ្នំពេញ​ នៅ​ថ្ងៃទី​ ៧ ​ឧសភា​ នេះ​ នឹង​ទទួល​អំណោយ​ជា​អង្ករ​ និង​គ្រឿង​ឧបភោគ បរិភោគ​ មួយ​ចំនួន​ទៀត​ពី​ពលរដ្ឋ​ខ្មែរ​ រស់​នៅ​សហរដ្ឋអាមេរិក​។​ គម្រោង​ចែកស្បៀង​​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​មានពលរដ្ឋ​ជា​ច្រើននាក់​បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ចែក​ស្បៀង​អាហារ​ដល់​ពួកគេ ​ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់​ទីក្រុង​កន្លងទៅ ​ក្នុង​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ​ ១៩​ ចូល​ទៅ​ក្នុងសហគមន៍។
    5 min
  • ពលរដ្ឋ​មួយ​ចំនួន​ស្នើ​លោក​ ហ៊ុន សែន ឱ្យចេញពីតំណែង ដោយសារគ្មានសមត្ថភាពជួយពលរដ្ឋក្នុងគ្រាអាសន្ន
    ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្នើ​ឱ្យ​​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ ចុះ​ចេញ​ពី​តំណែង​ឱ្យ​បាន​ឆាប់​ ​ដើម្បី​កុំ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ​កាន់​តែ​ធ្ងន់ធ្ងរ​​នៅ​ពេល​ខាង​មុខ​។​ការ​លើក​របស់​ពលរដ្ឋ​នេះ​ គឺបន្ទាប់​ពី​ពួកគាត់​ ​មាន​​​ជីវភាពលំបាក​ខ្លាំង និង​​អត់​ឃ្លាន​ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ហើយ​លោក​ហ៊ុន​ សែន​ មិន​បាន​ជួយ​ដោះស្រាយ​​ទុក្ខ​លំបាក​របស់​ពួក​គាត់​ក្នុង​គ្រា​មាន​អាសន្ន​នេះ​​នៅ​ឡើយ​ទេ។​ ​​​​​
    7 min
  • Human Rights Watch ស្នើរដ្ឋាភិបាល​ឈប់រារាំងការផ្ដល់ជំនួយ​ដល់ពលរដ្ឋក្នុង​តំបន់​បិទខ្ទប់
    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការរារាំង និង​ផ្តល់​សិទ្ធិ​អោយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​អ្នកផ្ដល់​ជំនួយ​នានា អាច​ចូល​ទៅ​ផ្ដល់​ជំនួយ​ទៅ​ដល់​ពលរដ្ឋនៅតំបន់​បិទខ្ទប់​ក្នុង​តំបន់​ក្រហម។
    មន្រ្តី​រដ្ឋាភិបាល​អះអាង​ថារដ្ឋាភិបាល​ស្វាគមន៍​ជំនួយសង្រ្គោះគ្រប់ប្រភេទ ប៉ុន្តែ​ក្រុមអ្នកចង់ចែក​ជំនួយ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​សហការណ៍​ជាមួយ​អាជ្ញាធរ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។
    7 min
  • ពលរដ្ឋខ្លះនៅតំបន់បិទខ្ទប់ ចង់បានស្បៀង ជាងចាក់វ៉ាក់សាំងចិន
    ពលរដ្ឋ​ខ្លះ​​រស់​នៅ​ក្នុង​តំបន់​ក្រហម មិន​ទាន់​​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ទៅ​​​​​ចាក់​វ៉ាក់សាំង​នៅឡើយទេ។ ពួកគាត់​​ស្នើសុំ​អាជ្ញាធរ​ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​សិន មុន​ដល់​ការ​ចាក់​វ៉ាក់សាំង។
    ការ​លើក​ឡើង​នេះ ធ្វើឡើយង​ក្រោយ​ពេល​​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជា​​​​​​​ជាថ្មី​ឲ្យ​​គ្រូ​ពេទ្យ​កងទ័ព​ចាក់​វ៉ាក់សាំង​ដល់​​​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម ក្នុង​​រាជធានី​ភ្នំពេញឲ្យបានគ្រប់គ្នាទាំងអស់។
    6 min
  • គ្រួសារ និង​អ្នក​ការពារសិទ្ធិមនុស្ស​ថ្កោល​ទោស​សាលក្រម​ផ្តន្ទាទោស​សកម្មជនមាតាធម្មជាតិ
    គ្រួសារ​សកម្មជន​មាតា​ធម្មជាតិ​ និង​មន្ត្រី​សិទ្ធិមនុស្ស​ថ្កោល​ទោស​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចេញ​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ ទាំងដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត​កំហុស​ផងនោះ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពីតុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​សកម្មជន​មាតាធម្មជាតិ​ ឱ្យជាប់​ពន្ធនាគារ​ជាង១ ឆ្នាំ ដោយសារតែ​សកម្មភាពការពារបរិស្ថានរបស់​ពួក​គេ ។
    6 min
  • មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរគ្រប់គ្រងប្រព័ន្ធទិន្នន័យបទល្មើសព្រហ្មទណ្ឌដោយតម្លាភាព
    មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឱ្យ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​បទ​ល្មើស​ព្រហ្មទណ្ឌ​ប្រកប​ដោយ​តម្លាភាព​ទៅ​លើ​ជនបរទេស​ទាំង​អស់​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា។​ ការ​ស្នើ​ឡើង​នេះ​បាន​កើត​មាន​ឡើង​ ក្រោយ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​ប្រវត្តិ​ជនសង្ស័យ​ និង​ជនរងគ្រោះ​ ចាប់​ពី​ខែ​ឧសភា​ នេះ​តទៅ។
    6 min
  • សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះ​កុង​អនុវត្ត​ច្បាប់​លើ​អ្នក​ឈូស​ឆាយ​ព្រៃ​កោងកាង
    មន្ត្រី​សង្គម​ស៊ីវិល​ ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​ស៊ើប​អង្កេត​ ​និង​អនុវត្ត​ច្បាប់​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ​ចំពោះ​ជនល្មើស​ ​និង​អាជ្ញាធរ​ ​ដែល​ឃុបឃិត​គ្នា​ឈូស​ឆាយ​ព្រៃ​កោងកាង​ទ្រង់ទ្រាយ​ធំ​ ​ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល​។​ ​ការ​លើកឡើង​នេះ​ ​គឺ​ក្រោយ​ពី​ព្រៃ​កោងកាង​ទំហំ​ ​៣​០​ហិកតារ​ ​ឋិតនៅ​ជាប់ដៃ​ព្រែក​ស្រែអំបិល​ ​ក្នុងស្រុក​ស្រែអំបិល​ ​ត្រូវ​បាន​អ្នកមានអំណាច​ ​ឈូស​ឆាយ​រំលោភ​យក​ដោយ​ខុសច្បាប់​។​ ​អាជ្ញាធរ​ខេត្ត​កោះ​កុង​ថា​ ​មន្ត្រី​ជំនាញ​ ​កំពុង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​។
    5 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។