អ្នកឃ្លាំមើលសង្គម ជំរុញឲ្យក្រសួងសុខាភិបាល កែលម្អស្ថានភាពការព្យាបាលអ្នកជំងឺកូវីដ-១៩ (Covid-19) និងកុំយកអ្នកជំងឺទៅទុកចោល ឲ្យដេកនៅក្រៅទីតាំងកន្លែងព្យាបាលបែបនេះ តទៅទៀត។
ការស្នើសុំនេះ ធ្វើឡើងក្រោយពេលមានអ្នកជំងឺកូវីដ-១៩ ច្រើននាក់ មិនត្រូវបានមន្ត្រីគ្រប់គ្រងកន្លែងព្យាបាលក្នុងពហុកីឡាដ្ឋានអូឡាំពិក អនុញ្ញាតឲ្យចូលទៅសម្រាកក្នុងស្តាត។