អាជ្ញាធរ បានចាប់ផ្ដើមរៀបចំឲ្យកម្មករ ស្នាក់នៅក្នុងរោងចក្រ ដើម្បីកាត់បន្ថយការធ្វើដំណើររួមគ្នា មកធ្វើការ។ ប៉ុន្តែ កម្មករខ្លះ បដិសេធ ដោយសារ ទីតាំងស្នាក់នៅ ក្នុងរោងចក្រ មានលក្ខណៈពិបាក និង គ្មានការយកចិត្តទុកដាក់ពីថៅកែ។
សហជីព ជំរុញឲ្យថៅកែ កែលម្អ និង រៀបចំទីតាំងស្នាក់នៅក្នុងរោងចក្រ ឲ្យមានលក្ខណៈល្អប្រសើរ ទើបកម្មករ យល់ព្រមស្នាក់នៅ ក្នុងរោងចក្រ។