មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នង មិនគាំទ្រសំណើរបស់អភិបាលខេត្តមណ្ឌលគិរី ដែលសុំកាត់ឆ្វៀលដីព្រៃអភិរក្ស ចេញពីដែនជម្រកសត្វព្រៃភ្នំណាមលៀរជាង ៣ពាន់ហិកតារ (៣,២៦១.៣៦) ដើម្បីសាងសង់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរីនោះទេ។ ពួកគេ សង្កេតឃើញថា សំណើនេះបង្កប់នូវអាថ៌កំបាំង និង ភាពស្រពិចស្រពិលក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែន ខណៈដែលពលរដ្ឋមូលដ្ឋាននៅមិនទាន់ទទួលព័ត៌មានពីគម្រោងអភិរឌ្ឍន៍នេះនៅឡើយទេ។