ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • មេដឹកនាំគណបក្សសង្គ្រោះជាតិ​ថា​ការបន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជនយោបាយ​ពី​របបក្រុងភ្នំពេញ​គឺជា​ការបំពាន​ច្បាប់
    មេដឹកនាំគណបក្សសង្គ្រោះជាតិថា​ការបន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​គាំទ្រ សកម្មជនយោបាយ និង​មន្រ្តី​គណបក្សនេះ​ពី​របបក្រុងភ្នំពេញ​គឺជាការ បំពានច្បាប់។ ប៉ុន្តែ​មន្រ្តី​បក្ស​កាន់អំណាច​នៅ​តែ​​បកស្រាយ​ដដែល​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។
    5 min
  • ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ក្រុង​ប៉ោយប៉ែត​​ចោទ​អាជ្ញាធរ​ថា ចែក​ស្បៀង​​រើសអើង​និន្នាការ​បក្ស​នយោបាយ
    ​ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ រិះគន់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ថា ចែក​​ស្បៀងអាហារ​​នៅ​តំបន់​បិទ​ខ្ទប់​ប្រកាន់​បក្សពួក​និង​រើស​អើង​និន្នាការ​គណបក្ស​នយោបាយ។ ពួកគាត់ ​អះអាង​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មិន​​ទទួល​បាន​អំណោយ​ពី​អាជ្ញាធរ​ឡើយ​​ ដោយសារ​តែ​ពួកគាត់​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច​។មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​រឿង​នេះ​ថា​ ជា​ទង្វើ​អមនុស្សធម៌​​ និង​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ក្នុង​គ្រា​មាន​អាសន្ន។
    6 min
  • មេឃុំ​តា​ឡា​ត​ ​ខេត្ត​ស្ទឹង​ត្រែង​ ​រង​ការ​ចោទ​ថា​ ​ប្រើ​ហិង្សា​វាយ​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​រលូតកូន
    មេឃុំ​តា​ឡា​ត​ ​ស្រុក​សេសា​ន​ ​ខេត្ត​ស្ទឹង​ត្រែង​ ​រង​ការ​ចោទ​ថា​ ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ ​២​នាក់​ ​ហើយ​ក្នុង​នោះ​មាន​ម្នាក់​រង​របួស​រហូតដល់​រលូតកូន​។​ ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អះអាង​ថា​ ​ពួកគេ​បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដោះស្រាយ​ករណី​នេះ​ហើយ​ ​ប៉ុន្តែ​សមត្ថកិច្ច​បែរជា​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​មេឃុំ​រូប​នេះ​។​ ​ប៉ុន្តែ​មេឃុំ​តា​ឡា​ត​ ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។
    6 min
  • សង្គមស៊ីវិលថារដ្ឋគួរបង់ថ្លៃព្យាបាលជូនពលរដ្ឋ ទោះព្យាបាល​នៅមន្ទីរពេទ្យឯកជន
    មន្រ្តី​សង្គម​ស៊ីវិល​ ថា​រដ្ឋ​មិន​គួរ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ បង់​ថ្លៃ​ព្យាបាល​ជំងឺ​កូវីដ-១៩ នោះទេ​ ទោះ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ក៏​ដោយ​ ព្រោះ​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ-១៩​ ជា​វិបត្តិ​សុខភាព​សាធារណៈ ដែល​ជា​បន្ទុក​របស់​រដ្ឋ។
    មន្រ្តី​សង្គម​ស៊ីវិល​យល់​ឃើញ​បែប​នេះ​ ក្រោយ​ក្រសួង​សុខាភិបាល​ បោះដៃ​ទៅ​ឲ្យ​មន្ទីរ​ពេទ្យ​ឯកជន​ ជួយ​សម្រាល​បន្ទុក​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ព្រោះ​ពេទ្យ​រដ្ឋ​អស់​លទ្ធភាព​ទទួល​យក​អ្នក​ជំងឺ​ ដែល​កើន​ឡើង​យ៉ាង​គំហុក​ជា​រៀង​រាល់​ថ្ងៃ។
    9 min
  • ប្រធានបទ៖ តើស្ត្រីមានផ្ទៃពោះនិងកុមារដែលខ្វះអាហារូបត្ថម្ភ
    ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ ប្រជាពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​ ជាពិសេស​កម្មករ​កម្មការិនី​និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ដែល​រក​ប្រាក់​ចំណូល​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កំពុង​ជួប​បញ្ហា​ដាច់​ស្បៀង​អាហារ​ជា​បណ្តើរ​ៗ​ហើយ។
    តើ​បញ្ហា​ខ្វះ​ស្បៀង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ ​អាច​បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ស្ត្រី​មាន​គភ៌​និង​កុមារ​តូចៗ ដែល​ខ្វះ​អាហារូបត្ថម្ភ​?
    8 min
  • សហជីពគ្រោងដាក់ញាតិទៅរដ្ឋាភិបាលជួយបន្ទាន់ដល់កម្មករអំឡុងពេលបិទខ្ទប់
    សហព័ន្ធ​សហជីព សមាគម សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស ជិត ៤០ស្ថាប័ន ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព និង​សុវត្ថិភាព​កម្មករ​និយោជិត​នៅ​កន្លែង​ការងារ។ ចំណែក​សហភាព​ការងារ​កម្ពុជា​វិញ មេ​សហជីព​នេះ គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​បន្ទាន់​ដល់​កម្មករ​អំឡុង​ពេល​បិទខ្ទប់ ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។
    7 min
  • ពលរដ្ឋចំនួន ៣ គ្រួសារមិនទាន់ទទួលសំណងពីគម្រោងពង្រីកផ្លូវជាតិលេខ ៥
    ប្រជាពលរដ្ឋ​ចំនួន​ ៣​គ្រួសារ​ មិន​ទាន់​ទទួល​បាន​សំណង​ពី​គម្រោង​ពង្រីក​​ផ្លូវ​ជាតិ​លេខ​ ៥​ ពីភ្នំពេញទៅ ខេត្តបន្ទាយមានជ័យនៅ​ ឡើយ​ទេ។​ ប្រជាពលរដ្ឋ​រងផលប៉ះពាល់ ទាមទារ​ឱ្យអាជ្ញាធរ​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ​ទើបពួកគេ​យល់​ព្រម​រុះរើ​តូប​ចេញ​ពីកន្លែងអភិវឌ្ឍន៍​គម្រោង​នេះ​។​ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ថា​ ពួកគេ​គ្មាន​លទ្ធភាព​ផ្ដល់​សំណង​ទេ​ ដោយ​សារ​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ទាមទារ​សំណង​ខ្ពស់​ពេក​រហូត​ដល់​ជាង​៤០​ ម៉ឺន​ដុល្លារ​( ៤៧ ម៉ឺន​ដុល្លារ)។
    6 min
  • អ្នកវេជ្ជសាស្រ្ត ជំរុញឱ្យរដ្ឋាភិបាលបង្កើនសកម្មភាពសុខាភិបាល ឆ្លើយតបអ្នកជំងឺកូវីដ១៩ ឱ្យទាន់ពេលវេលា
    អ្នកជំនាញវេជ្ជសាស្រ្ត ជំរុញឱ្យរដ្ឋាភិបាលបង្កើនសកម្មភាពសុខាភិបាល ដើម្បីឆ្លើយតបឱ្យ​បាន​ទាន់​ពេលវេលា​ចំពោះការកើនឡើង​អ្នកជំងឺកូវីដ១៩។ ការអំពាវនាវបែបនេះ ធ្វើឡើងក្រោយពីចំនួនអ្នកជំងឺកូវីដ១៩ និង​អ្នកស្លាប់​ដោយ​សារជំងឺកូវីដ១៩ បន្តកើនឡើងខ្ពស់។
    9 min
  • អាជ្ញាធរ ថាការបិទខ្ទប់ភ្នំពេញ ២សប្ដាហ៍មកនេះ អាចជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
    អាជ្ញាធរ​​ អះអាង​ថា ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំង​ស្រុង ក្នុង​រយៈ​ពេល​២​សប្ដាហ៍​​មក​នេះ ​​​អាចជួយ​​​​​​ទប់​ស្កាត់​ ​ការ​​​ឆ្លង​រីក​​​រាល​ដាល​ ជំងឺ​កូវីដ​១៩​(Covid-19)​។ ប៉ុន្តែ ពលរដ្ឋ និង​អ្នក​ឃ្លាំមើល ​មិនយល់ស្របទាំងស្រុងនឹងការអះអាងនេះទេ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ ​រៀបចំ​យន្តការ​ច្បាស់​លាស់ ដើម្បី​ឆ្លើយ​តប​​តម្រូវ​ការ​ចាំបាច់ទាំងឡាយ​ របស់​ពលរដ្ឋ ក្នុង​ពេល​បិទ​ខ្ទប់​។
    7 min
  • គ្រួសារសកម្មជន​បក្សប្រឆាំង​ស្នើអាជ្ញាធរ​ផ្តល់​ព័ត៌មានការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ
    ​ក្រុម​គ្រួសារ​ ​សកម្មជន​គណបក្សប្រឆាំង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​ជុំវិញ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់​ដើម្បី​ឱ្យ​ពួកគេ​ងាយស្រួល​ស្វែងរក​ការ​ជួយជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​ ​និង​មេធាវី​។​ ​ពួកគេ​ស្នើសុំ​ដូច្នេះ​ ​ក្រោយពេល​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ចាប់ខ្លួន​សកម្មជនគណបក្សប្រឆាំងម្នាក់គឺលោកម៉ៅ សារិនដោយមិនបានផ្តល់ដំណឹងច្បាស់លាស់ទៅក្រុមគ្រួសារ។
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។