ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • កម្មករនៅក្នុង​តំបន់​បិទ​ខ្ទប់​បន្ត​ស្នើ​រដ្ឋាភិបាល​ផ្តល់​ស្បៀង​អាហារ និងថវិកា ដោះ​ស្រាយ​ជីវភាព
    កម្មករនៅក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានីភ្នំពេញ​បន្ត​ស្នើ​រដ្ឋាភិបាល​ផ្តល់ស្បៀងអាហារ និង​ថវិកា ដើម្បី​ពួកគាត់​ដោះស្រាយ​ជីវភាព។ មន្រ្តី​សង្គមស៊ីវិល ​​ទទូច​​ឱ្យ​​រដ្ឋាភិបាល​​យក​ចិត្ត​ទុក​​បន្ថែម​​ទៀត​​ជុំវិញ​​ទុក្ខលំបាក​របស់​​កម្មករ​រោងចក្រ ដើម្បី​ដោះស្រាយ​បញ្ហា​កំពុង​ខ្វះ​ស្បៀងអាហារ រង​សម្ពាធ​សេដ្ឋកិច្ចគ្រួសារ និង​រងសម្ពាធ​ផ្លូវ​ចិត្ត​ជាដើម។
    7 min
  • អង្គការ​អន្តរជាតិ​ផ្សាយ​របាយការណ៍​បង្ហាញ​ពី​ការ​តស៊ូ​ ​និង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​បរិស្ថាន​កម្ពុជា
    អង្គការ​បណ្តាញ​អ្នកការពារ​បរិស្ថាន​អាស៊ី​បា​ស៊ី​ហ្វិ​ក​ (​Asia​ ​Pacific​ ​Network​ o​f​ ​Environment​ ​Defender​s-​A​P​N​E​D​) ​បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​ ​ច្រង​ក្រង​ពីសា​វ​តា​តស៊ូ​ ​របស់​សកម្មជន​ការពារ​ធនធានធម្មជាតិ​ក្នុង​ប្រទេស​ចំនួន​ ​៥​ ​នៃ​តំបន់​អា​ស៊ាន​ដែល​ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជា​ដែរ​។​ ​អង្គការ​មួយ​នេះ​ចាត់​ទុក​ ​ក្រុមសកម្ម​ជន​ការពារ​បរិស្ថាន​ថា​ ​បាន​ចូលរួម​លើក​ក​ម្ពស់​សិទ្ធិពលរដ្ឋ​ ​និង​សុវត្ថិភាព​បរិស្ថាន​ទោះបី​ពួកគេ​ប្រឈម​ការវាយប្រហារ​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ក៏ដោយ​។​
    7 min
  • អាជ្ញាធរ​រារាំង អាជីវករ​លក់​បន្លែ​ មិនឲ្យលក់បន្លែ​បន្ត​បានទេ កំឡុង​ពេល​បិទ​ខ្ទប់​ទីក្រុង
    ក្នុង​អំឡុង​រដ្ឋ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ទាំង​មូល ក្រុម​អាជីវករ​លក់​បន្លែ​បោះ និង​អ្នក​យក​បន្លែ​ទៅ​លក់​បន្ត​តាម​ភូមិ លើក​ឡើង​ថា​ អាជ្ញាធរ​ ដែល​ឈរ​ជើង​យាម​តាម​ដង​ផ្លូវ​រារាំង​ពួកគាត់ ដោយ​ឃាត់​ខ្លួន​ទុក​អស់​ជា​ច្រើន​ម៉ោង ទើប​ដោះលែង​វិញ ទោះ​មាន​លិខិត​ស្នាម​ចេញ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដោយ។ ពួកគាត់​ស្នើ​សុំ​អាជ្ញាធរ​រិះរក​ទីតាំង​ណាមួយ​ក្នុង​ទីក្រុង ឲ្យ​ក្រុម​អាជីវករ​លក់​បន្លែ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ និង​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដល់​អ្នក​ទិញ​។
    7 min
  • កសិករខេត្ត​កណ្ដាលខ្លះ ​​ទុក​​កសិផល​ចោល​ពេញ​ដី ក្រោយពេលបិទខ្ទប់ក្រុងភ្នំពេញ
    កសិករ​​​ដាំ​បន្លែ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ នាំ​គ្នា​ទុក​កសិផល​ចោល​ពេញ​​ចំការ ដោយសារ​គ្មាន​​ឈ្មួញ​ចូល​ទៅ​ទិញ​ ​​ក្រោយ​ពេល​​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ។ ​ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​ក្រុម​កសិករ​ព្រួយបារម្ភ​​គ្មាន​ប្រាក់​ទិញ​ស្បៀង​ហូប​ចុក​​​​នៅ​ពេល​ខាង​មុខ។ អ្នក​ជំនាញ​កសិកម្ម​ យល់​ថា ​​រដ្ឋាភិបាល​ត្រូវ​តែ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ​ដើម្បី​​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​​បាន​ទាន់ពេល​វេលា​។
    8 min
  • ពលរដ្ឋ​ថា​ ​មន្ទីរពេទ្យ​រុស្ស៊ី​ និង​ក្រុមសង្គ្រោះបន្ទាន់​មិន​អើពើ​នឹង​ពលរដ្ឋដែលសង្ស័យកើតជំងឺកូវីដ១៩
    ពល​ដ្ឋ​រស់នៅ​ខណ្ឌ​មានជ័យ​ ​ក្រុងភ្នំពេញ​ ​ថា​ ​គ្រូពេទ្យ​នៅ​មន្ទីរ​មិត្ត​ ​ភាព​ខ្មែរ​សូវៀត​ ​ឬ​ពេទ្យ​រុស្ស៊ី ​និង​ឡានពេទ្យ​សង្គ្រោះ​បន្ទាន់​មិន​អើពើ​នឹង​ពលរដ្ឋ​ដែល​មាន​អា​កា​រៈ​សង្ស័យ​កើតជំងឺ​កូ​វី​ដ​១​៩​។​ ​ការ​លើកឡើង​នេះ​ ​ក្រោយពេល​ពលរដ្ឋ​ម្នាក់​អា​កា​រៈ​ក្ដៅខ្លួន​ ​និង​ពិបាក​ដង្ហើម​​ ​បាន​សុំ​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​ប៉ុន្តែ​មិន​ឃើញ​ពេទ្យ​មក​យក​អ្នកជំងឺ​។
    3 min
  • ជនជាតិ​ដើម​ភាគតិចព្នង ស្វែងរកយុត្តិធម៌ ជុំវិញការបំពានដីព្រៃសមូហភាព
    ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី​ ​រង​ការ​ចោទ​ថា​ ​បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ ​រំលោភ​យក​ដី​ព្រៃ​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច​ទាំង​បំពានច្បាប់។
    ក្រុម​ជនជាតិ​ដើម​ភាគតិច​កំពុង​កើតទុក្ខ​មិនសុខចិត្ត​ករណី​នេះ​ ​និង​ដង្ហោយរកយុត្តិធម៌ពីអាជ្ញាធរមូលដ្ឋាន។
    6 min
  • តុលាការ​ចាប់​មនុស្ស​៦​នាក់​ដាក់​ពន្ធនាគារ ពី​បទ​បំពាន​បម្រាម​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល់ដាល​ជំងឺ​កូវីដ-១៩
    តុលាការ​ខេត្ត​ចំនួន​៣ បាន​សម្រេច​ផ្តន្ទាទោស​មនុស្ស​៦​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ និង​ផាក​ពិន័យ​លុយ​ម្នាក់​មួយ​លាន​រៀល ពី​បទ​បំពាន​បម្រាម​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល់ដាល​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃទី២០ មេសា។ សង្គម​ស៊ីវិល​យល់​ថា ការ​ចាត់​វិធានការ​លើ​ពលរដ្ឋ​ដែល​បំពាន​វិធាន​រដ្ឋបាល​នេះ គឺ​តឹងតែង​ពេក ប៉ុន្តែ​ទាមទារ​ឲ្យ​ពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ដោយ​ការ​អត់ធ្មត់​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​នេះ។
    5 min
  • មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​​១៤​ នាក់​ ដែល​បាន​បំពាន​បម្រាម​រដ្ឋាភិបាល​
    មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​សមត្ថកិច្ច​ចាប់​ខ្លួន​ជនជាតិ​ចិន​ដែល​បាន​បំពាន​ និង​បម្រាប​របស់​រដ្ឋាភិបាល​ ដែល​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ ការ​លើក​ឡើងនេះ ​​ធ្វើឡើង​ក្រោយ​ពី​ជនជាតិ​ចិន​ចំនួន​ ១៤​ នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហនុ​ មក​ទី​ក្រុង​ភ្នំពេញ​ ដោយ​ឆ្លង​កាត់​ខេត្ត​កំពត។​
    4 min
  • ក្រុម​អ្នក​ធ្នាក់​ស៊ីក្លូ​ជិត​២​រយ​នាក់ ​ខ្វះ​អាហារ​ហូប​ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​ខ្លាំង​នៅ​ក្រុងភ្នំពេញ
    ចំណាត់​ការ​បិទ​ខ្ទប់​ទី​ក្រុង​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​លេច​ចេញ​​បញ្ហា​ជា​ច្រើន ​និង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​គឺ​ក្រុម​អ្នក​រក​មួយ​ថ្ងៃ ​ហូប​មួយ​ថ្ងៃ។ ក្រុម​អ្នក​ធ្លាក់​ស៊ីក្លូ នៅ​ទី​ក្រុង​ភ្នំពេញ គឺ​ជា​ក្រុម​មួយ​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​ទៀត ដែល​រក​មិន​បាន​ប្រាក់​ចំណូល​ និង​កង្វះ​ស្បៀង​អាហារ​បរិភោគ។ តើ​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់​យ៉ាងណា ក្នុង​អំឡុង​ពេល​អាជ្ញាធរ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ទី​ក្រុង?
    8 min
  • វិបត្តិ​កូវីដ-១៩ ​នឹង​ធ្វើ​អោយ​វិស័យទេសរណ៍ពិបាក​វិល​ទៅរកសភាពដើមវិញ
    វិស័យទេសចរណ៍ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ចជាតិ​សំខាន់​មួយ និង​បាន​ផ្ដល់​ការងារ​ជាច្រើន​ដល់ពលរដ្ឋ​ បាន​រងផលប៉ះពាល់​ធ្ងន់ធ្ងរជាងគេ ដោយសារតែឥទ្ធិពល​នៃវិបត្តិជំងឺកូវីដ-១៩។
    អ្នកធ្វើការក្នុងវិស័យនេះ​ជាច្រើន​ម៉ឺននាក់​បាន​បាត់បង់ការងារ និង​កំពុង​ជួបការលំបាកក្នុងជីវភាព។
    ចូលមកដល់ឆ្នាំ​២០២១ នេះគឺនៅពេល​មាន​ការឆ្លងរាតត្បាត​នៃជំងឺកូវីដ-១៩​ចូលទៅក្នុង​សហគមន៍​ បានបន្ថែមផលប៉ះពាល់កាន់តែខ្លាំងទៅលើវិស័យនេះ ឬអាច​និយាយ​បាន​ថា​នៅតែមិន​អាច​ងើបមុខរួច។
    អ្នកឃ្លាំមើល និង​អ្នកសេដ្ឋកិច្ច​ពន្យល់​ថា​វិស័យនេះនឹង​មិនអាចវិលដូចដើមវិញឡើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខទៀតនេះ ហើយចាំបាច់ត្រូវរដ្ឋាភិបាលយកចិត្តទុកដាក់​រៀបចំផែន​ការហ្មត់ចត់ជួយ​ដោះស្រាយបញ្ហានេះ។
    សូមលោកអ្នកនាងស្ដាប់បទសម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយនឹង​ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា និង​លោក ង៉ែត ជូ ជា​អ្នកឯកទេសហិរញ្ញវត្ថុ និងកិច្ចការវិនិយោគ​​ អំពីរឿងនេះ​ដូចតទៅ៖
    10 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។