ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋខ្លះទិញអាហារបរិច្ចាគជួយដល់អ្នកទីទ័លក្រក្នុងពេលបិទខ្ទប់
    ពលរដ្ឋ​ខ្លះ បាន​ទិញ​​​ស្បៀង​អាហារ​​បរិច្ចាគ​ ជួយ​ដល់​អ្នក​​ទីទ័ល​ក្រ​ និង​កម្មករ​ ក្នុង​​ពេល​​​រដ្ឋាភិបាល​អនុវត្ត​វិធានការ​ចត្តាឡីស័ក និង​ការ​រាំងបិទ​ខ្ទប់។ អ្នក​បរិច្ចាគ ថា ខ្លួន​គាត់ ​មិន​មែន​ជា​អ្នក​មាន​ទ្រព្យ​ធន​ទេ តែ​ការ​ជួយ​​នេះ គឺ​ធ្វើ​បាន​បន្តិច​បន្តួច​ខណៈ​ពេល​នេះ ហើយលែង​អាច​ជួយ​​បាន​ទៀត​ហើយ ដោយសារ​​គាត់​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​ដែរ។
    5 min
  • កម្មករ និង​អ្នក​​នៅ​បន្ទប់​ជួលច្រើន​រយ​នាក់ តវ៉ា​ទាមទារ​អំណោយ ក្នុង​ពេល​បិទ​ខ្ទប់​​​​
    កម្មករ និង​​ពលរដ្ឋ ​ស្នាក់​នៅ​​តាម​បន្ទប់​ជួល​​ច្រើន​រយ​នាក់ ផ្ទុះ​ការ​តវ៉ា​ទាមទារ​អំណោយ​ ពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្នុង​ពេល​​ពួកគេ​ រង​ការ​បិទ​ខ្ទប់​ មិន​ឲ្យ​ធ្វើ​ដំណើរ ជាង​​មួយ​សប្ដាហ៍​មក​ហើយ។ អ្នក​ឃ្លាំមើល​សិទ្ធិ​កម្មករ ជំរុញ​ឲ្យ​អាជ្ញាធរ​​ផ្ដល់​​អំណោយ​ តាម​គោលការណ៍ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​​​ឧបត្ថម្ភ។
    6 min
  • កម្មការិនីមានផ្ទៃពោះនៅរោងចក្រ ឌីន ហាន​ ​​​ដែលប្រើប័ណ្ណ ប.ស.ស រងការរើសអើងនៅតាមមន្ទីពេទ្យមួយចំនួន អំឡុងពេលផ្ទុះជំងឺកូវីដ១៩
    កម្មការិនី មានផ្ទៃពោះពីរនាក់នៅរោងចក្រ ឌីន ហាន​ អះអាងថា ពួកគាត់ ​​​រងការ រើសអើងនៅតាមមន្ទីពេទ្យមួយចំនួន នៅពេលកាន់ប័ណ្ណ​ប.ស.ស ទៅពិនិត្យសុខភាព ក្នុងអំឡុងពេលផ្ទុះរីករាលដាលជំងឺកូវីដ១៩។ មន្រ្តី​សហជីព ​​ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​បន្ថែម​ទៀត​ជុំវិញ​ទុក្ខលំបាករបស់​កម្មករ​រោងចក្រ ដោយត្រូវ​បង្កើន ទំនុកចិត្តលើសេវាបេឡាជាតិសន្តិសុខសង្គម និងការផ្សព្វផ្សាយលុបបំបាត់ផ្នត់គំនិត ស្អប់ខ្ពើម រើសអើងឱ្យបានទូលំទូលាយ។
    7 min
  • សង្គម​ស៊ីវិល គាំទ្រ​វិធានការ​ផ្លូវ​ច្បាប់​ លើ​​ឧត្ដម​សេនីយ៍​ពាក់​​ផ្កាយ​២ ​ម្នាក់ ​ដែល​​ល្មើស​បម្រាប​ជួបជុំ​គ្នា
    នគរបាល​រាជធានី​ភ្នំពេញ ចាប់​​​បញ្ជូន​​​ឧត្ដម​សេនីយ៍​ពាក់​​ផ្កាយ​២ ​ម្នាក់ និង​ពលរដ្ឋ​​២​នាក់ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយសារ ​ល្មើស​បម្រាប​ជួបជុំ​គ្នា ក្នុង​យប់​ចុង​ក្រោយ​ នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស គាំទ្រ​វិធានការ​​ផ្លូវ​ច្បាប់ លើ​មន្ត្រី​នគរបាល​​ជាន់​ខ្ពស់​រូប​​នេះ ដោយ​ចាត់​ទុក​ជា​ការ​អនុវត្ត​ច្បាប់​ស្នើ​គ្នា ដូច​ពលរដ្ឋ​ទូទៅ​ដែរ។
    6 min
  • អនុប្រធាន​បក្ស​ប្រឆាំង​ថា​ ​ពលរដ្ឋ​នឹង​ថ្កោលទោស​អ្នកសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ
    ម​ន្ដ្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​ ​អ្នកសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​គឺ​ត្រឹម​ជា​អ្នក​លម្អ​សួន​ប្រជាធិបតេយ្យ​នៃ​របប​ផ្ដាច់ការ​លោក​ ​ហ៊ុន​ ​សែន​ ​ប៉ុណ្ណោះ​ ​ហើយ​ពួកគេ​ត្រូវ​ពលរដ្ឋ​ថ្កោលទោស​។​ ​លើកឡើង​បែប​នេះ​ក្រោយ​មនុស្សជំនិត​របស់​លោក​ កឹ​ម​ ​សុខា​ ​មួយ​ចំនួន​បាន​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ​។​
    5 min
  • ការ​ផ្ដល់​យោបល់​របស់​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព និង​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ តាមផ្ទះ
    ស្ថានភាព​រីករាលដាល​ជំងឺ​កូវីដ-១៩ ឆ្លង​ចូល​សហគមន៍​នេះ ហាក់​មិន​ថមថយ​នោះ​ទេ។ ស្របពេល​ដែល​រដ្ឋាភិបាល​បាន​ចាត់វិធានការ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ-១៩ នេះ ក្រសួង​សុខាភិបាល ប្រកាស​ប្រាប់​ឈ្មោះ​ថ្នាំពេទ្យ​ខ្លះ និង​ណែនាំ​របៀប​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​តាម​ផ្ទះ ចំពោះ​អ្នក​ជំងឺ​គ្មាន ឬ​មាន​រោគសញ្ញា​ស្រាល។
    តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ថែ​សុខភាព និង​ប្រើប្រាស់​ថ្នាំ​អ្វី​ខ្លះ​នៅ​ពេល​មាន​ជំងឺ​នេះ?
    សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នកស្រី ខែ សុណង ជាមួយ​អ្នក​ជំនាញ​ផ្នែក​ថ្នាំពេទ្យ​ពី​ប្រទេស​អូស្រ្តាលី គឺ​ឱសថការី លឹម សួរ អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖
    12 min
  • ពលរដ្ឋ​ប្រមាណ​ ​៣​០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពី​បទ​ញុះញង់​ចាប់តាំង​ពី​មានការ​ឆ្លង​ជំ​ងែកូ​វី​ដ​ករណី​សហគមន៍​២​០​កុម្ភៈ
    ​មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​និយាយ​ថា​ ​យ៉ាងហោចណាស់​មនុស្ស​៣​០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ដោយ​ប្រកាន់​ពី​បទ​ញុះញង់​ដែល​រិះគន់​រឿង​ចាក់​វ៉ាក់សាំង​។​ ​ក្រុម​ម​ន្រ្តី​សង្គម​ស៊ីវិល​ស្នើ​ទៅ​អាជ្ញាធរ​គួរ​ប្រើ​វិធានការ​អប់រំ​ជាជាង​វិធានការ​ផ្លូវច្បាប់​ ​និង​ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​កូ​វី​ដ​១​៩​ឱ្យ​បាន​ទូលំទូលាយ​ដើម្បី​ពលរដ្ឋ​បាន​ដឹង​។​
    6 min
  • អ្នកឆ្លងកាត់របបខ្មែរក្រហម រំឭកថ្ងៃ១៧ មេសា ១៩៧៥ ដែលក្រុងភ្នំពេញ ធ្លាក់ក្នុងដៃខ្មែរក្រហម
    កាលពី៤៦​ឆ្នាំ​មុន ភ្លាមៗ​ក្រោយ​ចប់​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី គឺនៅថ្ងៃ​១៧​ មេសា ឆ្នាំ១៩៧៥​ កងទ័ពកុម្មុយ​នីស្ត​ខ្មែរក្រហមបាន​វាយ​លុក​ចូល​ដល់​ក្រុង​ភ្នំពេញ ផ្តួល​រំលំ​របបសាធារណរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ នល់។ ​ក្រុម​ខ្មែរ​ក្រហមបាន​បង្កើត​របបដឹកនាំ​ថ្មី ដោយ​ដាក់​ឈ្មោះថា ​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ក្នុងរបបនេះពលរដ្ឋ​ជិត​២​លាន​នាក់ បាន​បង់​ជីវិត។អតីតជនរងគ្រោះក្នុង​របប​ខ្មែរ​ក្រហម ​រំឭកថា ពួកគាត់ ​ចងចាំ​មិនភ្លេចទេអំពី​ស្រមោល​អតីតកាល​ដ៏ឈឺចាប់ ​និងអំពាវនាវ​ឲ្យអ្នក​នយោ​បាយ​និង​អ្នកដឹកនាំ​ប្រទេសបច្ចុប្បន្ន ​កុំ​ចាត់​ទុក​ខ្មែរដូចគ្នា​ជាសត្រូវ​ ហើយត្រូវ​ពង្រឹក​សា​ម​គ្គីជាតិ​ និង​ឯកភាពជាតិ​ ដើម្បី​​កុំឲ្យ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​អាក្រក់មួយនេះ ​កើតឡើង​ម្តង​ទៀត។
    9 min
  • បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះវត្តអារាមនានាមិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យទេ
    រដូវចូលឆ្នាំប្រពៃណីឆ្នាំនេះវត្តអារាមមួយចំនួនមិនសូវមានពុទ្ធបរិស័ទធ្វើបុណ្យដូចឆ្នាំមុនៗទេ ស្របពេលដែលកម្ពុជាកំពុងជួបគ្រោះវិបត្តិកូវីដ១៩។ ព្រះសង្ឃគង់នៅ​វត្ត​ដាច់​ស្រយាលបារម្ភថា ក្រោយចូលឆ្នាំព្រះសង្ឃប្រឈមនឹងការដាច់ចង្ហាន់ ព្រោះ​ពុទ្ធ​បរិស័ទ​ពិបាកធ្វើដំណើរមកធ្វើបុណ្យនៅវត្ត។ ​មន្ដ្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាល​គួរគិតគូរដល់ព្រះសង្ឃផងក្នុងស្ថានភាពលំបាកមួយនេះ។
    7 min
  • ពិធី​បុណ្យចូលឆ្នាំ​ថ្ងៃ​ទី​២​ ​ពលរដ្ឋ​ភ័យខ្លាច​ ​និង​ការពារ​ជំងឺ​កូ​វី​ដ​១​៩​
    ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​នានា​ ​ហាក់​ភ័យខ្លាច​ ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ឋិត​ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​(​CO​V​I​D​-19) ​កំពុង​រីក​ត្បា​ត​កាន់តែ​ខ្លាំង​ ​ស្រប​ពេល​ពួកគេ​កំពុង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ថ្ងៃ​ទី​២​។​ ​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​ ​និង​កម្មករ​កម្មការ​រី​នី​រោងចក្រ​ ​បាន​សម្រុក​ទិញ​ស្បៀង​ស្តុក​ទុក​ ​ក្រោយ​ពី​អាជ្ញាធរ​ ​ប្រកា​ស់​បិទ​ខ្ទប់​ផ្លូវ​ក្នុង​ក្រុង​តាខ្មៅ​ ​និង​ខេត្ត​កណ្ដាល​។
    7 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។