ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋ​ខ្លះ នៅ​​ក្នុង​​​​តំបន់​ក្រហម​​ មិន​ទាន់​​​ទទួល​បាន​ស្បៀង​​អាហារ និង​អំណោយ
    ពលរដ្ឋ​ខ្លះ ដែល​កំពុង​រស់​​ នៅ​​ក្នុង​​​​តំបន់​ក្រហម​​ នៃ​​ខណ្ឌ​ទាំង​៣ ​របស់​​រាជធានី​ភ្នំពេញ​ មិន​ទាន់​​​ទទួល​បាន ​ស្បៀង​​អាហារ និង ​អំណោយពី​រដ្ឋ​ទេ។ អ្នក​ប្រឈម​ដាច់​ស្បៀង​អាហារ​ពេល​នេះ ភាគ​ច្រើន​គឺជា​កម្មករ​រោងចក្រ​ និង​អ្នក​​​​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ដែល​​ស្នាក់នៅ​​ តាម​បន្ទប់​ជួល​។ អាជ្ញាធរ​​​ជំនាញ ប្រាប់​ថា មន្ត្រី​​កំពុង​អន្តរាគមន៍​បញ្ចេញ​ស្បៀង​ដឹក​លក់​តាម​ទីតាំង​ក្នុង​តំបន់​ក្រហម ដែល​មាន​តម្លៃ​ថោក​ ជាង​ទីផ្សារ។
    8 min
  • ពលរដ្ឋក្រីក្រក្នុងក្រុងសៀមរាបស្នើសុំស្បៀង ក្នុងគ្រាបិទខ្ទប់​សង្កាត់​ចំនួន៣ក្នុងក្រុង
    ពលរដ្ឋទីទ័លក្ររស់នៅក្រុងសៀមរាប កំពុងដង្ហើយរកជំនួយមនុស្សធម៌​ជាបន្ទាន់ ក្នុងពេលដែលអាជ្ញាធរបិទខ្ទប់សង្កាត់​ចំនួន៣ក្នុងក្រុងសៀមរាប​បណ្តាលឱ្យពួកគាត់ប្រឈម​ការលំបាក​ខ្វះខាតស្បៀង។ ពួកគេបារម្ភថា ការបិទខ្ទប់ផ្លូវរបស់អាជ្ញាធរ កំពុងបង្អាក់សកម្មភាពសេដ្ឋកិច្ចរបស់ពលរដ្ឋក្រីក្រ រកមួយថ្ងៃរស់មួយថ្ងៃ ព្រោះពុំអាច​រក​ប្រាក់ចំណូលបានទាល់តែសោះ។
    5 min
  • ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ថា​មិន​ចាត់​វិធាន​ការ​លើ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ល្មើស​បម្រាម​ទប់​ស្កាត់​កូវីដ​
    ប្រជាពលរដ្ឋ​មួយ​ចំនួន​​រិះគន់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ថា​ មិន​ចាត់​វិធានការ​ទៅ​លើ​​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​​សេព​គ្រឿង​ស្រវឹង​ និង​លេង​ប៉ាត​ម្សៅ​​ល្មើស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ ក្នុង​ពេល​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើង​​ខ្លាំង​នៅ​កម្ពុជា​។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២​ និង​ស្នើ​ឱ្យ​​រដ្ឋាភិបាល​ចាត់​វិធាន​ការ​លើ​រឿង​នេះ​ជា​បន្ទាន់​។
    6 min
  • ពលរដ្ឋក្រីក្រខ្លះបារម្ភ គ្មានលុយបង់ថ្លៃផាកពិន័យ បទល្មើសវិធានការរាំងខ្ទប់
    អ្នក​ក្រីក្រ​​ខ្លះ កំពុង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រួយ​​បារម្ភ​ថា ពួកគាត់​នឹង​​គ្មាន​លុយ​បង់​ថ្លៃ​​ផាក​​ពិន័យ ចំពោះ​​​បទ​ល្មើស​​​រដ្ឋបាល​ស្ដីពី​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​(Covid-19) និង​វិធានការ​រាំងខ្ទប់​នានា​នោះ​ទេ។ ពួកគាត់ព្រួយបារម្ភបែបនេះ ស្របពេល​អាជ្ញាធរ​​មាន​សមត្ថកិច្ច​​បាន​ចាប់​ផ្ដើម​អនុវត្ត​ការ​​​ផាក​ពិន័យ​ហើយ​ចំពោះ​អ្នក​ដែល​បំពាន​បម្រាប​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។
    6 min
  • ព្រះសង្ឃតាមវត្តមួយចំនួនបានឆាន់មីជំនួសបាយ ព្រោះ​មិនអាចចេញបិណ្ឌបាត
    ព្រះសង្ឃ​តាម​វត្ត​មួយ​ចំនួន​បាន​ឆាន់​មី​ជំនួស​បាយ​ជា​បណ្ដើរៗ​ហើយ​ ​និង​ប្រឈម​ដាច់​ចង្ហាន់​ ​ខណៈ​មិនបាន​ចេញ​បិណ្ឌបាត​ព្រោះ​ ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ម​ន្រ្តី​សង្ឃ​ ​ស្នើ​ទៅ​ព្រះសង្ឃ​តាម​បណ្ដា​វត្ត​ដែល​មានលទ្ធភាព​ជួយ​ចែករំលែក​ទៅ​វត្ត​ណា​ដែល​ខ្វះខាត​ក្នុង​គ្រា​លំបាក​នេះ​ ​និង​ជំរុញ​ឱ្យ​វត្ត​ណា​ដែល​មាន​ដី​ទំនេរ​អាច​ដាំ​បន្លែ​តាម​លទ្ធភាព​ដើម្បី​ជួយ​សម្រួល​បញ្ហា​បាន​ខ្លះ​ ​។​
    7 min
  • សកម្មជនបរិស្ថាន ថាក្រុមហ៊ុនចំនួន២ សម្រុកកាប់ឈើក្នុងព្រៃឡង់ ខណៈផ្ទុះជំងឺកូវីដ១៩
    ប្រជាសហគមន៍​ព្រៃ​ឡង់​ ​អះអាង​ថា​ ​ក្រុមហ៊ុន​ចំនួន​២​ ​គឺ​ក្រុមហ៊ុនធីង៉ា (THY NGA CO.,LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុនភីអ៊ីនធី(PNT Co.,Ltd.) ​របស់​វៀតណាម​ ​នៅតែ​បន្ត​ប្រមូល​ឈើ​ខ្នាត​ធំ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់​ ​និង​ជាយព្រៃ​ឡង់​ ​ក្នុងពេលដែល​រដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំង​ការ​រាតត្បាតជំងឺកូវីឌ១៩(COVID-19)។
    ប៉ុន្តែគណៈកម្មការជំនាញអះអាងថាអាជ្ញាធរកំពុងចុះស៊ើបអង្កេតក្រុមហ៊ុនទាំងនេះ។
    8 min
  • ប្រពន្ធសកម្មជនបក្សប្រឆាំង បារម្ភខ្លាចប្ដីឆ្លងជំងឺកូវីដស្លាប់នៅក្នុងពន្ធនាគារ
    ប្រពន្ធ​​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​​នៅ​ពន្ធនាគារ​ ព្រៃស​ព្រួយបារម្ភ​​​​ខ្លាច​​​ប្ដី​របស់​ពួកគាត់​​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​​។ ក្ដី​បារម្ភ​នេះ​ កើត​ឡើង​ដោយសារ​តែ​​ពួកគាត់​​​មិន​បាន​ចូល​សួរ​សុខទុក្ខ​ប្ដី​ជា​ច្រើន​ខែ​មក​ហើយ​ ខណៈ​ដែល​ជំងឺ​កូវីដ​១៩​​ផ្ទុះ​ឡើង​ខ្លាំង​នៅ​​រាជធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ​រឿង​នេះ​ មន្ត្រី​ពន្ធនាគារ​គួរតែ​​​លៃលក​ឱ្យ​​ជន​ជាប់​ឃុំ​​បាន​ទូរស័ព្ទ​ទាក់​ទង​មក​ក្រុម​គ្រួសារ​នៅ​ខាង​ក្រៅ​ពន្ធនាគារ។
    6 min
  • មន្រ្តីសង្គមស៊ីវិល រិះគន់​រដ្ឋាភិបាល​ចំពោះការ​កែប្រែ​វិធានការ​បិទខ្ទប់​
    មន្រ្តីសង្គមស៊ីវិល ​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ការ​កែប្រែ​វិធានការ​បិទ​ខ្ទប់​ ខណៈ​ពលរដ្ឋ​មិន​ទាន់​យល់​ច្បាស់​ពី​វិធានការ​នៅ​ឡើយ​ ។ ការ​លើក​ឡើង​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​ ប្រកាស​កែប្រែ​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល សាជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល់​នៃ​ជំងឺកូវីដ-១៩ ដែល​កំពុងកើន​ឡើង​ខ្លាំង។
    8 min
  • អ្នកបរិស្ថានបារម្ភពីគ្រោះថ្នាក់ នៃការលុបបឹងតាមោក
    អ្នក​បរិស្ថាន​និង​ម​ន្រ្តី​សិទ្ធិមនុស្ស​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មានការ​កា​រលុប​បឹង​តា​មោក​ជាបន្តបន្ទាប់​កើន​ឡើង​រាប់​រយ​ហិកតារ​។​ ​ការ​ព្រួយបារម្ភ​នេះ​ ​ខណៈ​ផ្ទៃដី​បឹង​ជាង​១​៧​ហិកតារ​បន្ថែ​ត​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ចេញ​សម្រាប់​ផ្ដល់​ឱ្យ​ស្ថាប័នរដ្ឋ​ប្រើប្រាស់​។​
    5 min
  • កម្មករបារម្ភរឿងប្រាក់ឈ្នួល ព្រោះរោងចក្រខ្លះត្រូវផ្អាកដំណើរការទាំងស្រុង
    កម្មករ​រោងចក្រ​ ជាច្រើន កំពុង​ព្រួយ​បារម្ភ​រឿង​ប្រាក់​ឈ្នួល ដោយ​សារ រោងចក្រ​​​មួយ​ចំនួន ពិសេស​នៅ​ម្ដុំ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង ខណៈ​កម្មករ រង​ការ​បិទ​ខ្ទប់​ មិន​ឲ្យ​ចេញ​ពី​បរិវេណ​ម្ដុំ​បន្ទប់​ជួល​ដាច់​ខាត។
    4 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។