ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ពលរដ្ឋ​ រិះគន់​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរខេត្ត​កោះកុង ករណីឈ្មួញឈូសឆាយព្រៃកោងកាង
    មន្ត្រី​សង្គមស៊ីវិល ​និង​ពលរដ្ឋ​ រិះគន់​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរខេត្ត​កោះកុងថា​ បណ្តែត​បណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ឈូសឆាយ ​និង​កា​ប់​បំផ្លាញ​ព្រៃកោងកាង​អស់​រាបរយ​ហិកតារ ​ឋិត​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។ ​ពួកគាត់​សោកស្តាយ ​ដែល​អាជ្ញាធរ​ធ្វេស​ប្រហែស ​និង​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ការពារ​សម្បត្តិ​ជាតិ ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។
    6 min
  • សង្គមស៊ីវិលស្នើអាជ្ញាធរបញ្ជូនអ្នកឆ្លងកូវីដ ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ទៅព្យាបាល
    សង្គម​ស៊ីវិល ទទូច​ឱ្យ​អាជ្ញាធរ​​បញ្ជូន​ អ្នក​ជាប់​ឃុំ ដែល​អ្នក​ឆ្លង​កូវីដ​​​១៩ (Covid-19)​ និង​មាន​ទោស​ស្រាល​ៗ ឬ ​ជិត​ផុត​​ទោស​ ចេញ​ពី​​​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ តែ​អាជ្ញាធរ​​ខេត្ត​ ​​ថា មិន​មាន​​កង​កម្លាំង​គ្រប់គ្រាន់​ ដើម្បី​យាមកាម​អ្នក​​ជាប់​ឃុំ​នៅ​ក្រៅ​បរិវេណ​ពន្ធនាគារ​ទេ។
    6 min
  • សហគមន៍​ប្រមេរ​ខេត្តព្រះវិហារ រកឃើញ បទល្មើស​ព្រៃឈើ​ចំនួន ​៩០ ​ករណី​ថ្មី​ទៀត​ ក្នុង​ដែន​ព្រះរកា​
    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​ភូមិ​ប្រមេរ​ ខេត្តព្រះវិហារ ​រក​ឃើញ​បទល្មើស​ព្រៃឈើ ​៩០​ ករណី​ជាថ្មី​ទៀត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា​។ ​ការ​បង្ហាញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំងនេះ ធ្វើឡើង​ក្រោយពី​ពួកគេ​បាន​ចុះ​ល្បាត ​រយៈពេល ​២ថ្ងៃ​ កាល​ពី​សប្តាហ៍​មុន ​ដើម្បី​ប្រមូល​ព័ត៌​មាន ​និង​តាមដាន​ពី​ស្ថានភាព​ព្រៃឈើ ​ក្នុង​ដែន​អភិរក្ស​មួយ​នេះ​។
    6 min
  • អនុរដ្ឋមន្ត្រីការ​បរទេស​អាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស ​ស្ដារ​ប្រជាធិបតេយ្យ និង​រក្សា​តុល្យភាព​នៃ​នយោបាយ​ការបរទេស
    អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បាន​បិទបញ្ជប់​ទស្សនកិច្ច​រយៈពេល​១ថ្ងៃ​នៅ​កម្ពុជា​ហើយ កាលពី​ថ្ងៃទី០១ មិថុនា បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ក្នុងពេល​តែមួយ រួមទាំង​ជំនួប​ដាច់ដោយឡែក​ជាមួយ​មេបក្ស​ប្រឆាំង លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល។ បញ្ហា​សំខាន់ៗ​លេចធ្លោ​ចំនួន ៣ ដែលត្រូវ​បាន​លើកឡើង​ក្នុងជំនួប​ដ៏កម្រ​នេះ រួមមាន បញ្ហា​ធ្លាក់ចុះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បញ្ហា​​​កម្ពុជា​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម និង​បញ្ហា​បំណុល​កម្ពុជា​ជំពាក់​អាមេរិក​កាលពី​សម័យ​សង្គ្រាម។ ក្រៅពីនោះ ក៏​មាន​ការពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ក្នុង​តំបន់​នៅពេល​កម្ពុជា​ក្លាយជា​ប្រធាន​អាស៊ាន​នៅឆ្នាំ២០២២។
    9 min
  • គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ស្នើនគរបាលជាតិ​ជួយ​ស៊ើប​បន្តករណី​បុរស​ម្នាក់ស្លាប់​ពេលប៉ូលិស​ឃុំខ្លួន
    គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​ មិន​ទាន់​អាច​សន្និដ្ឋាន​ករណី​បុរស​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​សួរ​ចម្លើយ​នៅ​ខេត្ត​បាត់ដំបង​ថា ​ជា​ករណី​ ធ្វើ​ទារុណកម្ម​នៅ​ឡើយ​ទេ។គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណ​កម្ម​របស់​រដ្ឋាភិបាល​នេះ ​ស្នើ​សុំ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ចាត់​តាំង​ក្រុម​ការងារ​ជួយ​ចុះ​ស៊ើប​ អង្កេត​ករណី​នេះ​បន្ត​ទៀត​។
    ទោះជាយ៉ាងណា ប្រធានគណៈកម្មាធិការនេះសន្និដ្ឋានក្រៅផ្លូវការថា លោល ពេជ្រ ធារ៉េត ដែលស្លាប់នោះ អាចពាក់ព័ន្ធនឹងការប្រើ ហិង្សាពីនគរបាលមួយចំនួនក្នុងពេលឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ។
    9 min
  • អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យបញ្ជូនសមាជិកIDEAម្នាក់ និងពលរដ្ឋ៤នាក់ទៅតុលាការ
    មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​​បាន​បញ្ជូន​​​សមាជិក​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ និង​​ប្រជា​ពលរដ្ឋ​៤​នាក់​​​ទៀត​ទៅ​តុលាការ​ខេត្ត​នេះ​​ ​រឿង​​ពួកគេ​ចុះ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​។ មន្ត្រី​សង្គម​ស៊ីវិល​​ចាត់​ទុក​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​បញ្ជូន​ទៅ​តុលាការ​នេះ​ថា ​​​ជា​អំពើ​ខុសច្បាប់​របស់​អាជ្ញាធរ​ ដែល​មក​បន្ទច់បង្អាក់​ហាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ការងារ​មនុស្សធម៌។
    5 min
  • អង្គការ​លីកាដូ ស្នើរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​​ចំពោះ​​​កុមារ នៅ​ក្នុង​ស្ថានភាព​កូវីដ១៩
    អង្គការ​លីកាដូ រក​ឃើញថា ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) លើក​ទី​៣ ច្រើន​ខែ​មក​នេះ​កុមារ ​មិន​​​អាច​ទទួល​បាន​សិទ្ធិ និង​សុខុមាលភាព​​ពេញ​លេញ​ទេ ពិសេស​សិទ្ធិ​ក្នុង​ការ​អប់រំ និង​អនីតិជន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​​។ អង្គការ​នេះ ស្នើសុំ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​​ចំពោះ​​​កុមារ​នៅ​ក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​​កូវីដ​១៩​នេះ។
    6 min
  • អ្នកវិភាគ និងសង្គមស៊ីវិលសង្ឃឹម​ថាអាមេរិកនឹង យកបញ្ហាសិទ្ធិមនុស្សទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា
    អ្នកវិភាគ និង​សង្គម​ស៊ីវិល​រំពឹង​ថា ​មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​​ការ​បរទេស​សហរដ្ឋ​​អាមេរិក​នឹង​លើក យក​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ទៅជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​ឱ្យ​​​កម្ពុជា​ងាក​មក​រក​ការ​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ។ ការលើក​ឡើង​នេះ នៅ​មុនពេល​អនុ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) គ្រោង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ។
    7 min
  • ប្រពន្ធរបស់អ្នកលក់ស្រាស ទាមទារតុលាការខេត្តកំពត ដោះលែងប្ដីវិញ
    តុលាការ​ខេត្ត​កំពត បាន​បញ្ជូន​​បុរស​ម្នាក់​​​ ជា​អ្នក​លក់​ស្រា​ស នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សី​ស្រុក​ខាង​កើត ស្រុក​កំពង់ត្រាច ទៅ​ពន្ធនាគារ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​លក់​ស្រា​ស បណ្ដាល​ឲ្យ​មនុស្ស​​ដប់​នាក់ ពុល​ស្លាប់​។ ប្រពន្ធ​​របស់​អ្នក​លក់​ស្រា​ស​​​រូប​នោះ ទាមទារ​​​ ឲ្យ​តុលាការ​ដោះលែង​ប្ដី​​​វិញ ដោយ​លោកស្រី ​អះអាង​ថា គ្រួសារ​របស់​លោក​ស្រី​ ក៏​ជា​ជន​រងគ្រោះ នៃ​ករណី​ពុល​ស្រា​ស ដូច​គ្នា។
    5 min
  • គ្រួសារអ្នកជាប់ឃុំ​ រិះគន់ពន្ធនាគារដែលលាក់ព័ត៌មានពីស្ថានភាពអ្នកឆ្លង​ជំងឺកូវីដ
    គ្រួសារ​របស់​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ ​និង​មន្ត្រី​សង្គម​ស៊ីវិល ​រិះគន់​អាជ្ញាធរ​ពន្ធនាគារ ​ដែល​មិនបាន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ​ពី​ស្ថានភាព​ជំងឺកូវីដ​ឆ្លង​រាតត្បាត​នៅក្នុង​ពន្ធ​នាគារ​។ពួកគាត់ ​ចោទថា ​អាជ្ញាធរ​ពន្ធនាគារ ​កំពុង​លាក់បាំង​ព័ត៌​មាន​ និង​​ធ្វើបាបផ្លូវ​ចិត្ត​របស់​ក្រុមគ្រួសារ​អ្នកជាប់ឃុំ​ដែល​កំពុង​ចង់ដឹង​អំពី​សុខ​ទុក្ខ គ្នា​ទៅវិញ​ទៅ​មក។
    7 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។