មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ឲ្យមានប្រសិទ្ធភាព។ ការជំរុញនេះកើតមានឡើងស្របពេលដែលកម្ពុជានៅតែបន្តជាប់ឈ្មោះក្នុងបញ្ជីនៃក្រុមប្រទេសងាយរងគ្រោះបំផុតខាងឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅលើពិភពលោក។ មន្ត្រីរដ្ឋាភិបាលអះអាងថា ស្ថាប័នជំនាញរដ្ឋាភិបាលកំពុងតែបន្តតាមដាន និងឃ្លាំមើលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជា។