ក្រុមអ្នកជំនាញមិនរំពឹងថា កម្ពុជាអាចដកខ្លួនរួចផុតចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត ហៅកាត់ថា LDC ក្នុងពេលឆាប់ៗខាងមុខនេះទេ។ ពួកគេមើលឃើញថា កម្ពុជាអាចត្រូវការពេលវេលាយូរបន្ថែមទៀត យ៉ាងហោចណាស់ពី ២ឆ្នាំ ទៅ ១ទស្សវត្សរ៍ទៀត ទើបអាចរួចផុតពីចំណាត់ថ្នាក់នៃក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុតនេះ។ ទោះយ៉ាងណា អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជាបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចឱ្យពិភពលោកពិចារណាដកឈ្មោះចេញពីឋានៈនៃក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុតបាន។