មន្ដ្រីសង្គមស៊ីវិល និងអ្នកស្រលាញ់បរិស្ថាន ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន គិតគូរយកចិត្តទុកដាក់ពីផលប្រយោជន៍ធនធានធម្មជាតិ និងបញ្ចៀសការបំផ្លិចបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ស្របពេលរដ្ឋាភិបាលបើកដៃឱ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជា។ ពួកគេសង្កេតឃើញថា កន្លងទៅក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាមិនមានតម្លាភាព ជួយធ្វើឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អនោះទេ ហើយក្រុមហ៊ុនចិនខ្លះបានបំផ្លាញធនធានធម្មជាតិ និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៀតផង។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុនចិនមួយប្រការវិនិយោគទុនក្នុងទឹកប្រាក់ប្រមាណជាង ២០០រយលានដុល្លា (២០៥,០០០.០០០) និងគ្រោងការសាងសង់រោងចក្រផលិតកង់ឡានក្នុងខេត្តព្រះសីហនុ។