ក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សប្រឆាំង បារម្ភបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតខាងមុខដោយសារសាលក្រមផ្តន្ទាទោសទាំងអយុត្តិធម៌របស់តុលាការរបបលោក ហ៊ុន សែន ។ ពួកគាត់ បន្តថា អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺការបាត់បង់ឱកាសបញ្ចេញសមត្ថភាព និងចូលរួមជួយអភិវឌ្ឍសង្គម។ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ផ្តល់សិទ្ធិនយោបាយដល់អ្នកនយោបាយបក្សប្រឆាំងឡើងវិញ ដើម្បីផ្តល់ឱកាសដល់ពួកគាត់ ចូលរួមបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ខាងមុខនេះ។