ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • លោក ហ៊ុន សែន ប្រតិកម្ម​នឹង​លោក ស៊ន តារា
    ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​សម្រាប់​ព្រឹក​​ថ្ងៃ​ចន្ទ ទី២៧ ខែកុម្ភៈ
    ៚ លោក ហ៊ុន សែន ប្រតិកម្ម​នឹង​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​លោក ស៊ន តារា ដែល​ស្នើ​ធ្វើ​បេក្ខជន​នាយករដ្ឋមន្ត្រី​ជំនួស​លោក​
    ៚ ក្រុម​និស្សិត​ថា លោក ហ៊ុន សែន​ មិន​គួរ​ឆ្លៀត​ឱកាស​នៃ​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​និស្សិត​ធ្វើ​ប្រជាភិថុតិ​ និង​ជេរ​គេ​ជេរ​ឯង​នោះ​ទេ​
    ៚ លទ្ធផល​តេស្ដ​របស់​អ្នក​ប៉ះពាល់​ ជាមួយ​អ្នក​ស្លាប់​ បញ្ជាក់​ថា​ មិន​មាន​មេរោគ​ផ្ដាសាយ​បក្សី ​
    ៚ កសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​បន្លែ​គ្មាន​ទីផ្សារ ​ខណៈ​ការ​នាំ​ចូល​ចេះ​តែ​មាន​ការ​កើន​ឡើង​ ...រួម​នឹង​ព័ត៌មាន​សំខាន់​ៗ​មួយ​ចំនួន​ទៀត​៕
    1 hr
  • និស្សិតស្នើលោក ហ៊ុន សែន កុំយកឱកាសចែកសញ្ញាប័ត្រកេងចំណេញនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ ក្រុមនិស្សិតស្នើលោក ហ៊ុន សែន កុំយកឱកាសចែកសញ្ញាប័ត្រកេងចំណេញនយោបាយ
    ៚ សង្គមស៊ីវិលទទូចដល់ក្រសួងសុខាភិបាលពង្រីកសមត្ថភាពគ្រូពេទ្យ ក្រោយផ្ទុះជំងឺផ្ដាសាយបក្សី
    ៚ ព្រះសង្ឃមួយអង្គប្ដេជ្ញាបន្តការងារសង្គម ទោះជាប់បណ្ដឹងនៅតុលាការ
    ៚ គ្រឿងញៀនរាលដាលដល់តំបន់ជនជាតិដើមភាគតិចនៅខេត្តស្ទឹងត្រែង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោក ហ៊ុន សែន រងការរិះគន់ថាប្រព្រឹត្តអំពើពុករលួយបែបនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚អង្គការឃ្លាំមើលអន្តរជាតិ ដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យលាងលុយកខ្វក់
    ៚លោក ហ៊ុន សែន រងការរិះគន់ថាប្រព្រឹត្តអំពើពុករលួយបែបនយោបាយ
    ៚កសិករនៅខេត្តប៉ៃលិនច្រានចោលការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មថាដំណាំមៀនមានតម្លៃថ្លៃ
    ៚អ្នកឆ្លងជំងឺផ្ដាសាយបក្សីម្នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកវិភាគ៖ លោក ហ៊ុន សែន មានកេរដំណែលខាងបំផ្លាញ និងបំបែកបំបាក់ជាតិ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚មនុស្ស៤នាក់មានរោគសញ្ញា ក្នុងចំណោមមនុស្ស១២ នាក់ប៉ះពាល់ជាមួយកុមារីដែលស្លាប់ដោយសារផ្ដាសាយបក្សី
    ៚រូបភាពផ្កាយរណបបង្ហាញការពង្រីកទីតាំងសាងសង់មូលដ្ឋានកងទ័ពរាមដែលជាជំនួយរបស់ចិន
    ៚អ្នកវិភាគថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមានកេរដំណែលខាងបំផ្លាញ និងបំបែកបំបាក់ជាតិ
    ៚គ្រួសារអ្នកគាំទ្រគណបក្សភ្លើងទៀនដែលត្រូវគេបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ ទាមទារឲ្យតុលាការស្វែងរកអ្នកពាក់ព័ន្ធនឹងអំពើឃាតកម្ម
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • តុលាការកោះហៅព្រះសង្ឃដែលចូលរួមធម្មយាត្រា ឲ្យចូលបំភ្លឺរឿងទន្ទ្រានដីព្រៃ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
    1-អ្នកជំនាញស្នើពលរដ្ឋឱ្យតាមដានគោលនយោបាយរបស់គណបក្សជាជាងព្រឹត្តិការណ៍នយោបាយ
    2-សកម្មជនបរិស្ថានមួយចំនួនមិនចុះចូលនឹងគណបក្សកាន់អំណាចជាថ្នូរនឹងដំណែង
    3-សកម្មជនការពារព្រៃឈើរិះគន់រដ្ឋាភិបាលដែលបន្តយកដីដែនជម្រកសត្វព្រៃឱ្យឯកជនគ្រប់គ្រង
    4-ប្រវត្តិលោក ប្រាជ្ញ ចន្ទ ប្រធានគជបស្មោះនឹងលោក ហ៊ុន សែន រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
    1 hr
  • គណបក្សកាន់អំណាចបង្កើតយុទ្ធនាទិញទឹកចិត្តយុវជនមុនការបោះឆ្នោត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ គណបក្សកាន់អំណាចបង្កើតយុទ្ធនាទិញទឹកចិត្តយុវជនមុនការបោះឆ្នោត
    ៚មន្រ្តីបក្សភ្លើងទៀនខេត្តត្បូងឃ្មុំចោទអាជ្ញាធរថាប៉ុនប៉ងធ្វើទុក្ខបុកម្នេញលើពួកគាត់
    ៚សកម្មជនបរិស្ថាន រិះគន់អាជ្ញាធរខេត្តកែបថាអសមត្ថភាពក្នុងការទប់ស្កាត់បញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រ
    ៚ អង្គការសង្គមស៊ីវិលមិនរំពឹងថា ចំនួនស្រ្តីតំណាងរាស្រ្តកើនឡើងនៅក្នុងអាណត្តិទី៧ទេ… រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • ក្រុមមន្ត្រីសិទ្ធិមនុស្ស អ.ស.ប អំពាវនាវឱ្យបើកវិទ្យុ VOD ឡើងវិញ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ១. ក្រុមមន្រ្តីសិទ្ធិមនុស្ស អ.ស.ប អំពាវនាវដល់រដ្ឋាភិបាល ផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុ VOD ឡើងវិញ នៅមុនពេលបោះឆ្នោត
    ២. លោក ហ៊ុន សែន ចោទថា ការផ្សាយរបស់ VOD ជាកំហុសធ្ងន់ធ្ងរចង់បំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ត្រី
    ៣. ពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំ បន្តជីករ៉ែមាសលក់ដើម្បីបានប្រាក់ចិញ្ចឹមជីវិត
    ៤. អាជ្ញាធរបើកដៃឲ្យជនល្មើសកាប់ឈើក្នុងតំបន់ព្រៃឡង់កាន់តែខ្លាំង… រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋជាង១០០នាក់គ្រោងជួបជុំតវ៉ាបញ្ហាបង្កើតផ្នែកសិក្សាភាសាវៀតណាម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ពលរដ្ឋប្រមាណ១០០នាក់គ្រោងជួបជុំតវ៉ាបញ្ហាបង្កើតផ្នែកសិក្សាភាសាវៀតណាម និងជនអន្តោប្រវេសន៍វៀតណាម
    ៚មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់ថា ទំនាក់ទំនងរវាងលោក ហ៊ុន សែន និងវៀតណាមកាន់តែជះឥទ្ធិពលមិនល្អដល់កម្ពុជា
    ៚ប្រជាសហគមន៍បំបួសដើមឈើក្នុងព្រៃព្រះរកា ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃ
    ៚កសិករនៅខេត្តកណ្ដាលត្អូញត្អែរពីបន្លែចុះថោកលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ កម្ពុជា និងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នា
    ៚ ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតដោយកុំភ័យខ្លាច
    ៚ អាជ្ញាធរខេត្តប៉ៃលិនរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពនយោបាយ
    ៚ ជនជាតិដើមភាគតិចខំរស់ទាំងត្រដរ ក្រោយរងគ្រោះពីគម្រោងទំនប់សេសាន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សកម្មជនបក្សប្រឆាំងកំពុងមានជំងឺភ្នែកធ្ងន់ធ្ងរ ក្នុងពន្ធនាគារត្រពាំងផ្លុង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚លោកហ៊ុន សែនថា សារព័ត៌មានVOD គ្មានថ្ងៃបើកឡើងវិញទេ ទោះបីការបិទនេះ រងការរិះគន់សឹងគ្រប់ទិស
    ៚គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើដំណើរទៅការពាររបាយការណ៍សិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិនៅចុងខែកុម្ភៈ
    ៚សកម្មជនបក្សប្រឆាំងកំពុងមានជំងឺភ្នែកធ្ងន់ធ្ងរ ក្នុងពន្ធនាគារត្រពាំងផ្លុង
    ៚សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អំពាវនាវយុវជនឱ្យបន្រក្សាតឆន្ទៈលោកបណ្ឌិត កែម ឡី
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។