ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អ្នកនាំពាក្យបក្សកាន់អំណាចថាដាក់កម្ពុជាក្នុងបញ្ជីប្រទេសផ្តាច់ការជារឿងមិនត្រឹមត្រូវ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚អ្នកនាំពាក្យបក្សកាន់អំណាចថាចំណាត់ថ្នាក់កម្ពុជាក្នុងបញ្ជីប្រទេសផ្តាច់ការជារឿងមិនត្រឹមត្រូវ
    ៚អ្នកយកព័ត៌មានវីអូឌី មួយចំនួន បញ្ជាក់ជំហរមិនជ្រើសរើស ការងារបម្រើរដ្ឋាភិបាល
    ៚ពលរដ្ឋរងគ្រោះពីការលុបបឹងតាមោក ស្នើដល់តុលាការឱ្យទម្លាក់បទចោទប្រកាន់
    ៚ប្រជាពលរដ្ឋមួយចំនួនរស់នៅបណ្ដោយដងស្ទឹងសង្កែ ប្រឈមនឹងបញ្ហាសុខភាពដោយសារប្រើប្រាស់ទឹកមិនស្អាត
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr 1 min
  • អ្នកវិភាគថា លោកហ៊ុន សែន នឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការដទៃទៀត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚ អ្នកវិភាគថា លោក ហ៊ុន សែន នឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការដទៃទៀត
    ៚ អ្នកវិភាគរិះគន់ក្រសួងអប់រំថា ធ្វើការតាមបញ្ជារបស់ លោក ហ៊ុន ម៉ាណែត
    ៚ អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលសិក្សាពីក្រុមហ៊ុនចិន មុនអនុញ្ញាតឱ្យមករកស៊ីនៅកម្ពុជា
    ៚ ឯកអគ្គរាជទូតខ្មែរ ក្លាយជាភ្នាក់ងារពង្រឹងបក្សកាន់អំណាចនៅក្រៅប្រទេស
    1 hr
  • ប្រតិកម្មរបស់ពលរដ្ឋជុំវិញការបិទវិទ្យុឯករាជ្យវីអូឌី(VOD)
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៥ ខែភុម្ភៈ ឆ្នាំ ២០២៣៖
    ៚ប្រតិកម្មរបស់ពលរដ្ឋជុំវិញការសម្រេចរបស់រដ្ឋាភិបាលបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវីអូឌី
    ៚ក្រុមអង្គការសង្គមស៊ីវិលទាមទារឱ្យក្រសួងពាក់ព័ន្ធចាត់ការ អ្នកគាំទ្របក្សកាន់អំណាច លោក ផែង វណ្ណៈ ករណីមាក់ងាយលើស្រ្តីអ្នកសារព័ត៌មាន
    ៚សង្គមស៊ីវិលសង្ស័យ តុលាការ ឃុំខ្លួនចាងហ្វាងកាសែតខ្មែរជាយដែនដោយសារការផ្សាយរឿងពុករលួយ
    ៚ក្រុមយុវជនចលនាមាតាធម្មជាតិ ដង្ហែក្បួនទៅ ក្រសួងបរិស្ថាន ស្នើឲ្យដាក់ កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • សហគមន៍អន្តរជាតិថ្កោលទោសលោក ហ៊ុន សែន បញ្ជាឱ្យបិទវិទ្យុ VOD
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
    ៚សហគមន៍អន្តរជាតិថ្កោលទោសលោក ហ៊ុន សែនបញ្ជាឱ្យបិទវិទ្យុ VOD
    ៚ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណដល់VOD វិញ
    ៚ សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់ កញ្ញា ស៊ីថរ
    ៚ លោក ហ៊ុន សែន សម្រេចប្រគល់អ្នកទោសឡាវ ឱ្យទៅប្រទេសឡាវវិញ
    ...នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • សហគមន៍អន្តរជាតិថ្កោលទោសលោក ហ៊ុន សែន បញ្ជាឱ្យបិទវិទ្យុ VOD
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
    ៚សហគមន៍អន្តរជាតិថ្កោលទោសលោក ហ៊ុន សែនបញ្ជាឱ្យបិទវិទ្យុ VOD
    ៚ប្រជាពលរដ្ឋតវ៉ាទាមទារឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណដល់VOD វិញ
    ៚ សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់ កញ្ញា ស៊ីថរ
    ៚ លោក ហ៊ុន សែន សម្រេចប្រគល់អ្នកទោសឡាវ ឱ្យទៅប្រទេសឡាវវិញ
    ...នឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • លោក ហ៊ុន សែន បញ្ជាឲ្យបិទវិទ្យុ VOD និងពិចារណាប្ដឹងទៅតុលាការ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ លោក ហ៊ុន សែន បញ្ជាឲ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងពិចារណាប្ដឹងទៅតុលាការ
    ៚ ពលរដ្ឋថា រដ្ឋាភិបាលអាណត្តិចាស់ខកខានដោះស្រាយកង្វល់ពួកគាត់តាមការសន្យានៅមុនការបោះឆ្នោត
    ៚ អាជ្ញាធរខេត្តព្រះសីហនុបង្ខំឱ្យម្ចាស់រីសតនៅកោះរ៉ុងជាង១០នាក់រុះរើក្រោយមានក្រុមហ៊ុនផ្សេងមកវិនិយោគ
    ៚ កសិករនៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោកហ៊ុន សែន ចេញបញ្ជាឲ្យមេធាវីប្តឹង វីអូឌី បើមិនសុំទោសជាសាធារណៈ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚លោកហ៊ុន សែន ចេញបញ្ជាឲ្យមេធាវីប្តឹង វីអូឌី រឿងផ្សាយពីជំនួយទៅប្រទេសទួកគី បើមិនសុំទោសជាសាធារណៈ
    ៚គណបក្សភ្លើងទៀនបន្ថែមសមាសភាពថ្នាក់ដឹកនាំបក្ស ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែកក្កដា
    ៚អ្នកវិភាគថា ដំណើរទស្សនកិច្ចលោក ហ៊ុនសែន ទៅប្រទេសចិន នាំមកបំណុលបន្ថែមដល់ជាតិ
    ៚ជីវៈប្រវត្តិសង្ខេប និងការតស៊ូ របស់យុវតី ឆែម ស្រីគា ដើម្បីជំរុញការអានដល់យុវជន
    1 hr
  • មេបក្សប្រឆាំងថា លោក ហ៊ុន សែន ពឹងចិនឱ្យជួយផែនការផ្ទេរអំណាចតត្រកូល
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ មេបក្សប្រឆាំងថា លោក ហ៊ុន សែន ពឹងចិនឱ្យជួយផែនការផ្ទេរអំណាចតត្រកូល
    ៚ បក្សប្រជាធិបតេយ្យមូលដ្ឋានបន្តទាមទារឱ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត
    ៚ ពលរដ្ឋចោទអភិបាលរងខេត្តព្រះវិហារម្នាក់ពាក់ព័ន្ធការឈូសឆាយដីព្រៃសហគមន៍
    ៚ ក្រសួងបរិស្ថានជំរុញឲ្យប្រើប្រាស់កាកសំណល់ឧស្សាហកម្មឡើងវិញ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr 1 min
  • សន្និសីទកំពូលមេគង្គទំនងមិនអាចដោះស្រាយ រឿងចិនបើកទឹកមុនកាលកំណត់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚អ្នកជំនាញមិនរំពឹងថានឹងមានដំណោះស្រាយនៅឯសន្និសីទកំពូលមេគង្គ រឿងចិនបើកទឹកមុនកាលកំណត់
    ៚លោក ហ៊ុន សែនទៅចិនស្របពេលមានក្តីបារម្ភ ពីការកើនឡើង នៃឥទ្ធិពលចិន
    ៚ក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ចំណេញជាង ១រយលានដុល្លារ នៅឆ្នាំ ២០២២
    ៚ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងនៅខេត្តបាត់ដំបង នៅតែប្រើប្រាស់ទូកចម្លងសម្រាប់ធ្វើដំណើរ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • លោកសម រង្ស៊ី ស្វាគមន៍បណ្តឹងលោកហ៊ុន សែន រឿងឃាតកម្មអតីតប្អូនថ្លៃលោក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚លោក សម រង្ស៊ីញោះលោក ហ៊ុន សែនឲ្យប្តឹងលោកនៅតុលាការបារាំង រឿងឃាតកម្មអតីតប្អូនថ្លៃលោក
    ៚មេធាវីដើមបណ្ដឹងនៅបន្តប្ដឹងលោក ថាច់ សេដ្ឋា ទោះមានការស្នើឲ្យដោះស្រាយក្រៅតុលាការក្តី
    ៚មន្ត្រីសង្គមស៊ីវិលស្នើឱ្យមានវិធានការគ្រប់គ្រងវិធានការសុខភាព ខណៈចិនបន្តចូលកម្ពុជា
    ៚ទីផ្សារអឺរ៉ុបទិញទំនិញពីកម្ពុជាជាង៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។