ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • លោក រ៉ុង ឈុន ថ្លែងសារដល់ពលរដ្ឋ ពេលបិទបញ្ចប់ធម្មយាត្រា ថាកុំឱ្យខ្លាចពាក្យថា «នយោបាយ»
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚ ចិនជំរុញឱ្យកម្ពុជាពង្រឹងសហគមន៍រួមគ្នាជាមួយចិនឲ្យកាន់តែខ្លាំងឡើង
    ៚ ក្រុមស្ត្រីចូលរួមធម្មយាត្រាចង់ឃើញសង្គមកម្ពុជាមានសីលធម៌ល្អ និងគោរពសិទ្ធិពលរដ្ឋ
    ៚សាលាឧទ្ធរណ៍បាត់ដំបងតម្តល់​សាលក្រមផ្តន្ទាទោស​សកម្មជនបក្ស​ភ្លើងទៀនខេត្តពោធិ៍សាត់២នាក់ឱ្យជាប់គុក២ឆ្នាំដដែល
    ៚សង្គមស៊ីវិលស្នើអាជ្ញាធរកុំផ្សាយពាណិជ្ជកម្មស្រាបៀក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!!
    1 hr
  • សកម្មជនបរិស្ថានប្រតិកម្ម ក្រុមហ៊ុនធ្វើរបងព័ន្ធយកដីឆ្នេរនៅខែត្រព្រះសីហនុ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣
    1. សកម្មជនបរិស្ថានប្រតិកម្ម ការធ្វើរបងព័ន្ធយកដីឆ្នេរនៅខែត្រព្រះសីហនុ
    2. មន្ត្រីបក្សយុវជនកម្ពុជាជាច្រើននាក់លាលែងពីតួនាទី ដោយសាររឿងពុករលួយ
    3. អាជ្ញាធររម្លឹកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កំណត់អ្នកចូលរួមដង្ហែធម្មយាត្រាមិនលើសពី៥០នាក់
    4. សហគមន៍នៅបីខែត្រ បានទទួលជ័យលាភីពានរង្វាន់សហគមន៍ទេសចរណ៍
    .....រួមនឹងព័ត៌មានមួយចំនួនទៀត !
    1 hr
  • ក្រសួងការបរទេសដកពាក្យប្ដឹង លោក គង់ គាំ ក្រោយបង្ខំប្រគល់ដី និងផ្ទះ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ក្រសួងការបរទេស ដកបណ្តឹងរដ្ឋប្បវេណីក្រោយលោក គង់ គាំ ប្រគល់ដី និងផ្ទះទាំងបង្ខំចិត្ត
    ៚អ្នកនយោបាយក្រៅរដ្ឋាភិបាល ផ្ញើសាររម្លែកទុក្ខគ្រួសារនាយករដ្ឋមន្ត្រី
    ៚វិធានការរដ្ឋាភិបាលមិនមានប្រសិទ្ធិភាពបង្រ្កាបល្បែងភ្នាល់អនឡាញ
    ៚ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃដាច់ស្បៀងក្រោយពីថៅកែមិនបើកប្រាក់ឱ្យជាច្រើនខែ
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • អ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសថា នឹងវិលទៅបោះឆ្នោតស្ដារប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚ អ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសថា នឹងវិលទៅបោះឆ្នោតដើម្បីស្ដារប្រជាធិបតេយ្យ
    ៚ បក្សកាន់អំណាចនៅតែមិនហ៊ានឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ
    ៚ សមាគមគ្រូបង្រៀនបន្តធ្វើធម្មយាត្រា ទោះប្រឈមការយាយី និងការរឹតត្បិត
    ៚ ប្រវត្តិរបស់មេសហជីពកញ្ញា ឈឹម ស៊ីថរ ដែលសុខចិត្តជាប់ពន្ធនាគារ ដើម្បីបុព្វហេតុសិទ្ធិការងារ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • ពលរដ្ឋទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុ រុះរើសំណង់រឹងនៅឆ្នេរសមុទ្រ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚សង្គមស៊ីវិលថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរ មិនលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន
    ៚រដ្ឋាភិបាលបន្តកាត់ដីបឹងតាមោក៧ហិតា ឲ្យទៅអគ្គិសនីកម្ពុជា(EDC)
    ៚ពលរដ្ឋ ទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុរុះរើសំណង់រឹងសង់លើឆ្នេរសមុទ្រ
    ៚កម្ពុជារក្សាជំហរមិនប្តូរឈ្មោះ គុនខ្មែរទោះបីថៃមិនចូលរួមកីឡាស៊ីហ្គេម (SEA Games) ក្តី
    1 hr
  • យុទ្ធសាស្ត្រ លោក ហ៊ុន សែន នឹង«បរាជ័យ» បើលោក សម រង្ស៊ី វិលចូលស្រុក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖
    ៚អ្នកវិភាគថាយុទ្ធសាស្ត្រ លោក ហ៊ុន សែន នឹង «បរាជ័យ» បើលោក សម រង្ស៊ី វិលចូលស្រុកវិញ
    ៚កម្ពុជាបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំបែបផ្តាច់ការក្នុងសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២
    ៚អ្នកឃ្លាំមើលមិនរំពឹងថាស្ថានភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជាមានភាពធូរស្រាលទេ
    ៚សហជីពថា ការផ្តល់ពានរង្វាន់ដល់ កញ្ញា ឈឹម ស៊ីថរ ជាការលើកទឹកចិត្តការតស៊ូពួកគេ
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សមត្ថកិច្ចហាមឃាត់អ្នកចូលរួមធម្មយាត្រា មិនឲ្យសម្រាកក្នុងវត្ត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚មេធាវីរកដំណោះស្រាយឱ្យលោក ថាច់ សេដ្ឋា អាចនៅក្រៅឃុំបណ្ដោះអាសន្ន
    ៚សមត្ថកិច្ចហាមឃាត់អ្នកចូលរួមធម្មយាត្រា មិនឲ្យសម្រាកក្នុងវត្ត
    ៚អ្នកជំនាញថា កម្មវិធីផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន ជាការផ្សាយបែបប្រជាភិថុតិ គាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន
    ៚សមាគមខ្មែរនៅអូស្ត្រាលី រិះគន់ឯកអគ្គរាជទូតថា គួរធ្វើជាតំណាងប្រទេសមិនមែនជាតំណាងបក្ស
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បំពានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៣៖
    ៚អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
    ៚លោក រ៉ុង ឈុន ថា ការចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីលើកស្ទួយយុត្តិធម៌សង្គម និងប្រជាធិបតេយ្យ
    ៚អង្គការតម្លាភាពអន្តរជាតិថា កម្ពុជាបន្តរងគ្រោះដោយសារតែអំពើពុករលួយធ្ងន់ធ្ងរកាលពីឆ្នាំ ២០២២
    ៚ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តព្រៃវែង ចោទមេប៉ូលិសម្នាក់ថា ចាក់ដីរំលោភផ្ទៃបឹងស្នេហ៍ធ្វើជាកម្មសិទ្ធិ
    រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • កម្ពុជានាំទំនិញទៅលក់នៅអាមេរិកច្រើនជាងទៅចិន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣៖
    ៚ទីផ្សារធំជាងគេដែលកម្ពុជានាំទំនិញរបស់ខ្លួនទៅលក់ គឺសហរដ្ឋអាមេរិក មិនមែនប្រទេសចិន
    ៚សមាគមធ្វើការជាមួយកសិករ និងអ្នកប្រកបរបក្រៅប្រព័ន្ធថា គោលនយោបាយបក្សកាន់អំណាច គ្មានអ្វីថ្មី
    ៚រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើតច្បាប់ចរាចរណ៍ថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
    ៚ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាល ចាប់អារម្មណ៍សុខទុក្ខពលរដ្ឋខ្មែរក្រោម
    ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • បក្សកាន់អំណាចប្ដេជ្ញាកំចាត់បក្សប្រឆាំងណា ដែលបក្សនេះចាត់ទុកថាជាក្រុម «ជ្រុលនិយម»
    ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​ចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣៖
    ៚ បក្ស​កាន់​អំណាច​សម្រេច​ឱ្យ​លោក​ហ៊ុន សែន បន្ត​ឈរ​ឈ្មោះជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ និង​បន្ត​កំចាត់​បក្ស​ប្រឆាំង​ណា ដែល​បក្ស​នេះ​ចាត់​ទុក​ថា ជា​ក្រុម «ជ្រុលនិយម»
    ៚ ក្រសួង​ព័ត៌មាន​ ហៅ​អ្នក​សារព័ត៌មាន​អនឡាញ​ទៅ​ណែនាំ​ឱ្យ​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ​
    ៚ អ្នក​វិភាគ​ថា លោក ហ៊ុន សែន ចាត់​តាំង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ ឲ្យ​ការពារ​ស្ត្រី​សេវា​កម្សាន្ត​ ជា​ការ​កេង​ចំណេញ​នយោបាយ​
    ៚ គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ ពង្រឹង​សមាជិក​បក្ស​តាម​មូលដ្ឋាន​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។