Cambodia 2050

Cambodia 2050

Download on the App Store

Cambodia 2050 episodes

  • Cambodia2050 Ep30: កិច្ចការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរឱ្យក្លាយជាបេតិកភណ្ឌពិភពលោក
    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកន្លងមក ជាពិសេសលោកជំទាវព្រឹទ្ធសភាចារ្យរដ្ឋមន្ត្រី គាត់យកចិត្តទុកដាក់ទៅលើការងារហ្នឹងច្រើនណាស់។ យើងបានផ្ដោតទៅលើបញ្ហាបេតិកភណ្ឌវប្បធម៌ ដែលមានពីរផ្នែកគឺ បេតិកភណ្ឌវប្បធម៌ផ្នែករូបិយ និងអរូបិយ កន្លងមកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ខ្លាំងណាស់ បានបង្កើតនូវសកម្មភាពធំៗដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍន៍លើវិស័យសិល្បៈវប្បធម៌។
    14 min
  • Cambodia2050 Ep29: កិត្យានុភាពកម្ពុជាផ្នែកវប្បធម៍លើឆាកអន្តរជាតិ
    កម្ពុជាបានក្លាយជាប្រទេសនៃបណ្តុំសិល្បៈ វប្បធម៌ ក្នុងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការ នៃកិច្ចប្រជុំជំនួបកំពូលកម្រិតពិភពលោក។ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏មានន័យទូលំទូលាយណាស់ សម្រាប់កម្ពុជាយើង យើងនឹងបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះនៅថ្ងៃទី 25-26 គឺកិច្ចប្រជុំកំពូលធំតែម្ដង ដោយឡែកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ យើងនឹងមានព្រឹត្តិការណ៍អម
    16 min
  • Cambodia2050 Ep28: វិធីសាស្រ្តក្នុងការគ្រប់គ្រងក្រុមហ៊ុនក្នុងបរិបទកូវីដ ដើម្បីរក្សាស្ថេរភាព និងវឌ្ឍនភាព
    យើងសង្កេតឃើញថា បញ្ហាវិបត្តិកូវីដនេះគឺជិតពីរឆ្នាំកន្លងមកហើយ ក្នុងពីរឆ្នាំកន្លងមកនេះ យើងឃើញថា ពិភពលោកទទួលរងផលប៉ះពាល់លើសេដ្ឋកិច្ចខ្លាំងមែនទែន មិនត្រឹមតែប្រទេសកម្ពុជាយើងនោះទេ ប៉ុន្តែចំពោះបញ្ហាអាជីវកម្មផលិតនំស្រួយរបស់ក្រុមហ៊ុននំស្រួយលីលី យើងមានផលប៉ះពាល់មួយចំនួនដែរ គ្រាន់តែថាប៉ះពាល់នៅពេលដែលមានបញ្ហាដែលកើតឡើងភ្លាមៗ នៅក្នុងដំណាក់កាលពីដើមឆ្នាំមុនឆ្នាំ ២០២០ ក៏មានផលប៉ះពាល់ច្រើនដែរ
    0 min
  • Cambodia2050 Ep27: អត្ថប្រយោជន៍ និងផលប៉ះពាល់នៃប្រទាលបាតដៃនិងប្រទាលដើមដំបងយក្ស
    ប្រទាលបាតដៃហ្នឹងយើងឃើញថា នៅប្រទេស Mexico មានគេលក់ច្រើនណាស់ ជាពិសេសគេធ្វើការលក់នៅតាមផ្សារដូចជាម្ហូបរបស់គេធម្មតារាល់ថ្ងៃ គេអាចធ្វើជាម្ហូបឆាក៏បាន ឬយកទៅអាំង ឬម្យ៉ាងទៀតគេអាចធ្វើជាសាឡាត់ដែលកាត់ស្រស់ៗ ហាន់លាយជាមួយត្រសក់ជាដើម
    0 min
  • Cambodia2050 Ep26: ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី សមិទ្ធផល និងទិសដៅអនាគត
    នៅក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅនេះ ជាពិសេសចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៧០មក ខ្ញុំគិតថាយើងមានប្រជាជនកម្ពុជាជាច្រើនបានធ្វើចំណាកស្រុកទៅប្រទេសអូស្រ្តាលី និងតាំងទីលំនៅនៅទីនោះ។ មកទល់នឹងពេលនេះ យើងមានប្រវត្តិជនជាតិកម្ពុជាជាង ៦៦០០០នាក់នៅក្នុងប្រទេសអូស្រ្តាលី ដែលអាចហៅថាជាការផ្លាស់ទីដ៏ធំមួយ។
    20 min
  • Cambodia2050 Ep25: យុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩
    ផ្នែកដែលប៉ះពាល់ធំហើយធ្ងន់ធ្ងរជាងគេបំផុត យើងឃើញហើយថាគឺជាវិស័យទេសចរណ៍ វិស័យទេសចរណ៍នេះគឺបានសឹងតែដេកស្ដូកស្ដឹងរហូតមកដល់ពេលនេះ ហើយពុំទាន់មានសភាពងើបឈរឡើងវិញបាននោះទេ។
    27 min
  • Positive Cambodia Ep10: អបអរសាទរកម្ពុជាមានចាក់វ៉ាក់សាំងប្រឆាំងកូវីត១៩ ដោយជោគជ័យ
    ប្រភពចំណូលសំខាន់ៗទាំងប្រាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់ការចំណាយក្នុងពេលកម្ពុជាប្រឈមមុខទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ មេដឹកនាំដែលពូកែគឺយកចិត្តទុកខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ចនេះ ដែលមួយផ្នែកធំផ្តោតទៅលើចំណូល និងចំណាយរបស់ជាតិ។ តើវិស័យណាខ្លះ ដែលផ្តល់ចំណូលដល់កម្ពុជា ហើយការចំណាយក្នុងពេលមានកូវីដ-១៩ នេះត្រូវរាប់រងរបៀបណា?
    The post Positive Cambodia Ep10: អបអរសាទរកម្ពុជាមានចាក់វ៉ាក់សាំងប្រឆាំងកូវីត១៩ ដោយជោគជ័យ appeared first on AMS Central.
    26 min
  • Cambodia2050 Ep24: វិស័យចំនួន 4 ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ ពីបច្ចេកវិទ្យា និងនវានុវត្តន៍
    បច្ចុប្បន្នកម្ពុជារបស់យើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ លោកបានគិតគូរណាស់ ទៅលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ចឹងហើយបានជាលោកបង្កើតឲ្យមានភារកិច្ចបន្ថែម ដែលពីមុនមកក្រសួងគឺជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមើលឃើញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះសំខាន់ ហើយត្រូវការចាំបាច់ណាស់ ដែលជួយឲ្យកម្ពុជាយើងសម្រេចបាននូវចក្ខុវិស័យឆ្នាំ 2030 ...
    26 min
  • Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)
    ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។
    24 min
  • Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ
    សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាសមិទ្ធផលដែលកើតចេញពីកិច្ចទំនាក់ទំនងនេះ អស់រយៈពេល 65 ឆ្នាំផងដែរ។ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដំបូងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត ទាក់ទងទៅហ្នឹង គ្រឿងឥស្សរិយយស ដែលរុស្ស៊ីបានបំពាក់ជូនប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 25 ខែកក្កដានេះ ថាតើមានន័យយ៉ាងដូចម្ដេចដែរ? នេះជាការពិតនៅពេលកាលពីថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសផ្ដល់នូវគ្រឿងឥស្សរិយយសទៅដល់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ហើយនេះគឺជាកិត្តិយស មិនត្រឹមតែចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដល់កម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូលផងដែរ។ គ្រឿងឥស្សរិយយសនេះ វាបង្ហាញអំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលយើង នៅក្នុងការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការថែរក្សានៅស្ថេរភាពនយោបាយ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ខ្ញុំសូមរំលឹកផងដែរថា ឆ្នាំនេះគឺជាឆ្នាំពិសេស ដោយសារតែកម្ពុជា និងរុស្ស៊ី បាននឹងកំពុងប្រារព្ធខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទោះបីជាស្ថានភាពកូវីដមិនអំណោយផលក្តី ក៏ប្រទេសទាំងពីរនៅក្នុងឆ្នាំ […]
    12 min

About Cambodia 2050

From the publisher's feed

ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ…