ជុំវិញកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងលើកឡើងពីប្រវត្តិគណបក្សប្រជាជនបដិវត្តន៍ឡាវដែលប្រកាន់យករបបកុម្មុយនីស្តមានចក្ខុវិស័យស្រដៀងគ្នាទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម និងមានលក្ខណៈគ្រប់គ្រងជា Political Bureau (Poliburo)។ លោកបានបន្តថា កាលពីពេលថ្មីៗនេះ មហាសន្និបាតលើកទី១១ បានបោះឆ្នោតសម្រេចដោយសភាឡាវ ឱ្យលោក ថោងលួន ស៊ីស៊ូលីត ជាប្រធានាធិបតី។ ក្នុងកំឡុងពេលសន្យាចំពោះមុខរដ្ឋសភាជាតិ និងសមាជិកក្រុមប្រឹក្សាប្រជាជន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកនឹងបន្តគាំទ្រ និងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញជាតិ បង្កើតឱ្យមានស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលសុខមាលភាព និងជីវភាពប្រជាជន គឺជាវិស័យអាទិភាព ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរឹតចំណងមិត្តភាពរវាងឡាវនិងចិន ពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូមានវាសនារួមគ្នា”។ ឆ្លើយតបទៅនឹងសំបុត្រអបអរសារទរ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសង្កត់ធ្ងន់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ជម្រុញសុខមាលភាព និងមិត្តភាព របស់ប្រជាជនទាំងពីរ ក្នុងបរិបទផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សូមបញ្ជាក់ដែរថា ចិនបានក្លាយជាម្ចាស់បំណុលជាតិ ដែលមានចំនួន៧៥ភាគរយនៃបំណុលជាតិ ពោលគឺ ៥,៩ប៊ីលានដុល្លារ […]