Kh Audiobooks៚

ធ្វើ​ឲ្យ​សុបិន​ក្លាយ​ជា​ការ​ពិត-Kh Audiobook


Listen Later

ពិពណ៌នាពីសៀវភៅ
យើងខ្ញុំជឿថា លោកអ្នកពិតជាធ្លាប់ជួបប្រទះនឹងស្ថានការណ៍ខ្លះដែលធ្វើឲ្យយើងគ្មានចិត្តចង់ធ្វើអ្វី មិនដឹងថាត្រូវធ្វើបន្ត
ដំណើរជីវិតទៅតាមផ្លូវណា។ ប្រសិនបើធ្លាប់ជួបប្រទះរឿងបែបនេះ ហេតុផលមួយគឺអាចមកពីលោកអ្នកគ្មានក្តីសុបិននិងគ្មាន
គោលដៅជាក់លាក់ដែលត្រូវដើរទៅមុខ។ ប៉ុន្តែប្រសិនបើលោកអ្នកមានក្តីសុបិន(ឬក្តីស្រមៃ) នោះវានឹងជួយឲ្យលោកអ្នកកើត
មានក្តីសង្ឃឹម កើតមានឆន្ទៈចង់ស្ទុះងើបឡើងដេញតាមក្តីស្រមៃឲ្យក្លាយជាការពិតជាមិនខាន។ ជីវិតមនុស្សយើងម្នាក់ៗ ចាប់
បដិសន្ធិមកហើយ ដើម្បីធ្វើអ្វីដែលជាបំណងប្រាថ្នារបស់ខ្លួនឲ្យសម្រេចជោគជ័យខ្ពស់បំផុតចាំបាច់ត្រូវតែមានក្តីសុបិន ហេតុនេះ
លោកអ្នកមិនត្រូវឈប់សុបិនជាដាច់ខាត។
នៅពេលដែលយើងមានក្តីសុបិន នោះរាប់ថាជាការល្អមួយរួចហើយតែប្រការសំខាន់ជាងនេះមួយទៀតគឺការប្រិតបត្តិ។
គឺត្រូវគិតថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យក្តីសុបិនក្លាយជាការពិត? លុះដល់ពេលនេះហើយ លោកអ្នកនឹងមានសំណួរមួយទៀត
ដែលត្រូវចោទសួរគឺ តើក្តីសុបិននោះអាចក្លាយជាការពិតបានដែរឬទេ? ត្រង់ចំណុចនេះហើយដែលសៀវភៅ
"ធ្វើឲ្យសុបិនក្លាយជាការពិត" នេះអាចជួយលោកអ្នកបាន។
សៀវភៅ "ធ្វើឲ្យសុបិនក្លាយជាការពិត" នឹងជួយឲ្យលោកអ្នកមើលឃើញពីគុណតម្លៃនិងសារៈសំខាន់នៃសុបិននេះ។
ចន ស៊ី ម៉ាក្សវេល ជាអ្នកនិពន្ធសៀវភៅមួយក្បាលនេះនឹងជួយឲ្យលោកអ្នកអាចឆ្លើយបានថា "តើក្តីសុបិនរបស់លោកអ្នក
អាចក្លាយជាការពិតបានដែរឬទេ?" អ្នកនិពន្ធបានលើកជាសំណួរ ១០ សំណួរ ដូចជា តើសុបិននោះពិតជាសុបិនរបស់យើង
មែនឬ? តើយើងឈានទៅជិតដល់សុបិនប៉ុនណាហើយ? តើសុបិនរបស់យើងមានប្រយោជន៍ដល់អ្នកដទៃដែឬទេ? និងថា
តើយើងមានផែនការឆ្ពោះទៅរកសុបិននោះហើយឬនៅ?... ជាដើម។ ម៉ាក្សវេល បានបញ្ជាក់ថា បើលោកអ្នកឆ្លើយនឹងសំណួរ
ទាំង ១០ នោះបានហើយលោកអ្នកក៏នឹងមានឱកាសច្រើនក្នុងការធ្វើឲ្យសុបិននោះក្លាយជាការពិតបាន។
សម្រាប់លោកអ្នកដែលធ្លាប់បានអានស្នាដៃ ចន ស៊ី ម៉ាក្សវេល រួចមកហើយមុខជាអាចកាត់ស្មានបានអំពីវិធីអធិប្បាយ
របស់គាត់ច្បាស់ណាស់ មិនថាជាការលើកយកពាក្យសម្តី ឬបទពីសោធរបស់បុគ្គលសំខាន់លើលោកមកអធិប្បាយ ឬលើក
យករឿងរ៉ាវបុគ្គលល្បីៗធ្វើជាគំរូសាងកម្លាំងចិត្តដល់លោកអ្នកជាដើម។ ក្នុងសៀវភៅនេះគាត់បានលើកយករឿងរ៉ាវរបស់
អាណុល ស្វាតហ្សេនេហ្គ័រ ស្ទីវិន ស្ពីលបឺត បុប ថេល័រ និងបុគ្គលល្បីល្បាញដទៃជាច្រើនទៀត។ ចំណែកលោកអ្នកដែល
មិនធ្លាប់អានស្នាដៃរបស់ ចន ស៊ី ម៉ាក្សវេល យើងខ្ញុំសូមសំណូមពរថាមិនគួររំលងស្នាដៃរបស់គាត់ទេ ព្រោះគាត់គឺជាអ្នកនិពន្ធ
សៀវភៅបែបផ្នត់គំនិតអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់លើលោក សរសេរស្នាដៃបានជាង៦០ចំណងជើងនិងលក់ បានរហូតដល់
ជិត ២០ លានក្បាលមកហើយ។
យើងខ្ញុំសូមរំឭកសាជាថ្មីថា បើលោកអ្នកមានសុបិន ហើយចង់ឲ្យសុបិនក្លាយជាការពិត សៀវភៅនេះពិតជាជួយណែនាំ
លោកអ្នកបានបើមិនច្រើនក៏តិច និងជាពិសេសសូមលោកអ្នក ឆ្លើយតបនឹងសំណួរទាំង ១០ នោះឲ្យបាន។ សូមកុំចុះចាញ់
សូម្បីតែធ្លាក់ទឹកចិត្ត ហើយសូមកុំដកថយ ត្រូវបោះជំហានឲ្យដល់ត្រើយ!... by YouTube: https://youtu.be/6kGy9ZLDkRA , សូម​អរគុណការគាំទ្រ​ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
នេះជាព័ត៌មានលេខ​គណនី ABA របស់​ខ្ញុំ​ 001 694 362 ។
...more
View all episodesView all episodes
Download on the App Store

Kh Audiobooks៚By សៀវភៅ​សំឡេង​​៚

  • 4.5
  • 4.5
  • 4.5
  • 4.5
  • 4.5

4.5

11 ratings


More shows like Kh Audiobooks៚

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

1 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

4 Listeners

2025高音质音乐歌曲大全 | 车载音乐休闲音乐 by 月月小柚

2025高音质音乐歌曲大全 | 车载音乐休闲音乐

0 Listeners